Monday, September 19, 2011

ស្វែងយល់ពី Cydia Source ទាំង 10 ជាប្រភពកម្មវិធីពិសេសបំផុតក្នុងឆ្នាំ 2011

ចេញផ្សាយ លេខទី 72​ដោយទីក្រុងទូរសព័

យើងដឹងហើយថាiOS គឺជាប្រព័ន្ធប្រតិបត្តិការមួយដែលដំណើរការលើ iDevices (iPhone, ipod Touch & iPad) និងសំបូរទៅដោយកម្មវិធីហ្គេមនិងTheme ដ៏ច្រើនសន្ធឹកសន្ធាប់ជាពិសេសមានកម្មវិធី ប្លែកៗ ដែលអាចបន្ថែមសមត្ថភាពមុខងារនិងផ្លាស់ប្តូរ ទំរង់នៃការប្រើប្រាស់លើiDevices បានយ៉ាង សំបូរបែប។ដោយឡែក អ្នកប្រើប្រាស់ភាគច្រើន តែងនិយមស្វែងរកនិងទាញយកកម្មវិធីទាំងនោះ តាមគេហទំព័រផ្សេងៗ ដែលស្គាល់ដើម្បីយកមកដំឡើងលើ iDevices របស់ខ្លួន។ ប៉ុន្តែកម្មវិធីលើ គេហទំព័រទាំងនោះសំបូរតែកម្មវិធីហ្គេមនិង Theme ធម្មតាៗ ប៉ុណ្ណោះហើយកម្រ នឹងមានកម្មវិធី ពិសេសៗ ហ្គេមប្លែកៗឬTheme ស្អាតៗណាស់។ម្យ៉ាងទៀតពួកគេប្រហែលមិនដឹងថា នៅមានកម្មវិធី Cydia មួយទៀតដែលជាប្រភពកម្មវិធីដ៏សំខាន់ ហើយងាយស្រួលក្នុងការ ដោនឡដមកប្រើប្រាស់ នោះទេ។ ខាងក្រោមនេះក្រុមការងារទស្សនាវដ្តីទូរស័ព្ទសូមណែនាំពីប្រភពកម្មវិធីឬCydia Source ចំនួន10 ដែលផ្តល់នូវកម្មវិធីដ៏ច្រើនសន្ធឹកសន្ធាប់មកបង្ហាញជូនមិត្តអ្នកអានជ្រៀបដូចតទៅ៖

ស្វែងយល់ពីកម្មវិធីCydia និងCydia Source

តើកម្មវិធីCydia ជាអ្វី?

Cydia គឺជាកម្មវិធីមួយសំរាប់ដំណើរការលើប្រព័ន្ធប្រតិបត្តិកា​រ iOS ដែលអាចឲ្យអ្នក​ប្រើប្រាស់ ស្វែងរក​និងដោនឡូនកញ្ចប់កម្មវិធីដែលក្នុងនោះរួមមាន កម្មវិធីហ្គេមកម្មវិធីសំរាប់បន្ថែមមុខងារឲ្យ ប្រព័ន្ធប្រត្តិបត្តិការ កម្មវិធីផ្លាស់ប្តូរទំរង់នៃការប្រើប្រាស់Theme និងសម្លេងរោរិ៍ជាដើម។ កម្មវិធីនេះ ត្រូវបានដាក់ឲ្យដំណើរការលើiDevices ដែលបានJailbreak រួចរាល់ហើយ។Cydia ក៏ជាឧបករណ៍ មួយសំរាប់ធ្វើការបង្កើតនិងជាប្រព័ន្ធគ្រប់គ្រងកញ្ចប់ កម្មវិធីដ៏ទំនើបមួយផងដែរ ដូច្នេះអ្វីដែលមាន ក្នុងនោះគឺត្រូវ បានបង្កើតដោយប្រព័ន្ធវិមជ្ឍការឬក្រុមអ្នកអភិវឌ្ឍន៍ របស់ក្រុមហ៊ុននីមួយៗ ដែលជា អ្នករៀបចំប្រមូលផ្តុំកញ្ចប់កម្មវិធីសំរាប់ឲ្យអ្នកប្រើប្រាស់ ធ្វើការដោនឡដ។ ម្យ៉ាងទៀតកញ្ចប់កម្មវិធី ទាំងនោះភាគច្រើនបំផុតអាចដោនឡដបាន ដោយឥតគិតថ្លៃនិងមួយចំនួនទៀតត្រូវទិញតាម Cydia Storeស្រដៀងនឹងApp Store អញ្ចឹងដែរ។ចំពោះកញ្ចប់កម្មវិធីដែលមានក្នុង Cydia គឺបានបែងចែកនិង បញ្ចាក់យ៉ាងច្បាស់តំរូវតាមជំនាន់ Firmware ដែលវាគាំទ្រនិងមានលក្ខណៈពិសេសៗ អាចឲ្យអ្នក ប្រើប្រាស់បន្ថែមមុខងារនិងបង្កើនសមត្ថភាពដ៏អស្ចារ្យ លើសពីអ្វីដែលមានស្រាប់ក្នុងប្រព័ន្ធដំណើរការ ទៀតផង។ ដោយឡែកកម្មវិធីភាគច្រើនក្នុងនោះលោកអ្នកមិនអាចរកឬដំឡើងបានក្រៅពីក្នុងCydia នេះឡើយ។

តើអ្វីទៅជាCydia Source?

Cydia Source គឺជាប្រភពប្រមូលផ្តុំនូវកម្មវិធីនិងកញ្ចប់កម្មវិធី សំរាប់ឲ្យអ្នកប្រើប្រាស់ ទាញយក ទៅដំឡើងលើ iDevices ហើយដើម្បីទទួលបានកម្មវិធីដែលមានក្នុងSource នោះចាំបាច់ត្រូវបន្ថែម ឈ្មោះអាសយដ្ឋានរបស់វាតាមកម្មវិធីCydia។

បញ្ចាក់ៈដើម្បីបន្ថែមអាសយដ្ឋានCydia Source នីមួយៗលោកអ្នកត្រូវបើកដំណើរការកម្មវិធីCydia នៅលើHome Screen របស់ iDevices បន្ទាប់មកសូមចុចលើManage រួចចុចលើSource បន្ទាប់មក ទៀតសូមចុចលើប៊ូតុងEdit រួចចុចលើAdd ដើម្បីវាយបញ្ចូលឈ្មោះអាសយដ្ឋានដែលលោកអ្នក ស្គាល់។

កម្មវិធីCydia Source ទាំង10 ដែលពិសេសបំផុត

1 iPhone Khmer (Address: http://iphonekhmer.com)

iPhoneKhmer គឺជាស្នាដៃដ៏វិសេសវិសាលមួយរបស់ក្រុមអ្នក អភិវឌ្ឍន៍កម្មវិធីជនជាតិខ្មែរ ដែលមាន បំណងចែករំលែកចំណេះដឹង ក្នុងការប្រើប្រាស់ភាសាខ្មែរ ឲ្យកាន់តែទូលំទូលាយ លើទូរស័ព្ទចល័ត។ វាបានប្រមូលផ្តុំនូវ Software ភាសាខ្មែរជាច្រើនសំរាប់ដាក់ឲ្យដោនឡដ ដោយសេរីនិងកំពុងអភិវឌ្ឍន៍ ជាបន្តបន្ទាប់តំរូវតាមជំនាន់ Firmware ចេញថ្មីរបស់iOS។ តាមរយៈកញ្ចប់កម្មវិធីក្នុង Source នេះ iDevice របស់លោកអ្នកនឹងអាចបើកមើលគេហទំព័រជាភាសាខ្មែរផ្លាស់ប្តូរកម្មវិធីទៅជាភាសាខ្មែរ វាយបញ្ចូលអត្ថបទឬកត់ត្រាអ្វីផ្សេងៗជាភាសារខ្មែរតាមក្តារចុចKhmerUnicode។ លើសពីនេះ លោកអ្នកក៏អាចដោនឡដកម្មវិធីវចនានុក្រមអង់គ្លេស-ខ្មែរ-ខ្មែរក្តារចុចជាភាសាថៃនិងឡាវបាន ទៀតផង៕

2 SiNfuL iPhone Repo (Address: http://sinfuliphonerepo.com)

Sinful iPhone Repo គឺជាCydia Source ដ៏ពេញនិយមបំផុតក្នុងចំណោមSource ដទៃទាំងអត្ថប្រយោជន៍និងចំនួនកម្មវិធី។ វាបានប្រមូលផ្តុំនូវកញ្ចប់កម្មវិធីនិងកម្មវិធីពិសេសជាច្រើន ដែលអ្នកប្រើប្រាស់ត្រូវការចាំបាច់បំផុតដូចជាៈAndroidLock, Install0us, iRealSMS, MyWi, Multifl0w, YourTube, AppIconReOrder, AutoSilent, BiteSMS, AppSyn និងiFileជាដើម។ ម្យ៉ាងទៀត កម្មវិធី ទាំងនោះសុទ្ធតែត្រូវបានCrack រួចជាស្រេចសំរាប់ដាក់ឲ្យដោនឡដដោយសេរីទៀតផង។

កម្មវិធីសំខាន់:AndroidLock, FaceBreak, Infinidock, Install0us, iRealSMS, MyWi, Multifl0w, YourTube, AppIconReOrder, Attachment Saver, AutoSilent, BiteSMS, Chronus, Full Preview, HapticPro, iBlacklist, iBlueNova, iFile, GameBoy និងNES emulator។

3 xSellize Repo (Address: http://cydia.xsellize.com)

xSellize គឺជា Cydia Source ដ៏ល្អបំផុតមួយសំរាប់អ្នកដែលនិយមលេង កំសាន្តហ្គេមដែល អាចដំណើរ ការដោយកម្មវិធី Emulator (កម្មវិធីសំរាប់លេងហ្គេមប្រភេទប្រណាំងប្រជែង)។ ក្រោយពីបានបន្ថែម ឈ្មោះអាសយដ្ឋាន Source នេះរួចរាល់ហើយលោកអ្នកនឹងឃើញ បញ្ជីរាយឈ្មោះកម្មវិធីនិងហ្គេម ដ៏ច្រើនសន្ធឹកសន្ធាប់តាំងពីតួអក្សរA ដល់Z ដែលក្នុងនោះប្រជុំទៅដោយហ្គេមប្រភេទGame Boy, Nintendo 64 និងNES Emulator ជាដើម។ក្នុងនោះឈ្មោះមួយចំនួនជាកញ្ចប់ហ្គេមមាន50 ទៅ60 ហ្គេមដែលលោកអ្នកអាចលេងលើកម្មវិធី Emulator នេះបាន។ មិនតែប៉ុណ្ណោះវាក៏រៀបចំនូវ Theme ប្រភេទHD សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទiPhone & iPod Touch ដោនឡដដោយសេរីផងដែរ។

កម្មវិធីសំខាន់ៗ: CategoriesSB, CLASSified HD, Crimson HD, Cycorder, Cyntact, Element Mod, Elite PRO HD, ROMs និងemulators។

4 Insanelyi Repo (Address: http://repo.insanelyi.com)

ចំណែកឯInsanelyi Repo នេះវិញគឺប្រជុំទៅដោយកញ្ចប់កម្មវិធីថ្មីៗ ដែលអាចឲ្យអ្នកប្រើប្រាស់ ធ្វើការ ផ្លាស់ប្តូរសោភ័ណភាពលើអេក្រង់ទូរស័ព្ទiPhone 4 & iPod Touch 4G របស់ខ្លួនឲ្យមានភាពទាក់ទាញ ជាងមុន។លើសពីនេះវានៅមានកម្មវិធីគន្លឹះ សំរាប់ដោះស្រាយបញ្ហា មួយចំនួននិងកម្មវិធី បន្ថែម មុខងារដល់ iDevices ដែលកំពុងដំណើរការដោយiOS4 ឬខ្ពស់ជាងនេះផងដែរ។ Insanelyi ក៏បាន បញ្ចូលនូវកម្មវិធីដែលបានCrack ខ្លះៗផងដែរប៉ុន្តែវាគឺជាCydia Source ដ៏ប្រសើរមួយសំរាប់អ្នកដែល និយមប្តូរផ្ទៃអេក្រង់តាមរយៈTheme ប៉ុណ្ណោះ។

កម្មវិធីសំខាន់ៗ: Adelis HD, AndroidLock XT, AnyRing, App Switcher (Brightness, volume និងrotator), AppSync សំរាប់3.1/3.2/4.0/4.1/4.2, AttachmentSaver, Auto3G និងBarrel។

5 iHacks Repo (Address: http://ihacksrepo.com)

iHacks Repo ក៏ជាCydia Source ដែលល្អបំផុតមួយសំរាប់អ្នកប្រើប្រាស់ទូរស័់ព្ទiPhone 4 និង​iPod Touch 4G​ ផងដែរ។ វាបានប្រមូលផ្តុំស្ទើរតែទាំងស្រុងនូវកម្មវិធីពិសេសៗ ដែលលោកអ្នកបាន ឃើញក្នុង xSellize និងSiNfuL iPhone repo។ iHacks Repo ក៏បានប្រមែប្រមូលGame ROMS, Game emulators,HD Theme និងកម្មវិធីថ្មីៗដ៏ច្រើនសន្ធឹកសន្ធាប់សំរាប់លោកអ្នក យកទៅ ប្រើប្រាស់លើ iDevices ដំណើរការលើOS4 ដែលបានjailbreak រួចហើយ។

កម្មវិធីសំខាន់ៗ: FolderEnhancer, FoldersInFolders, FreeSync, FullScreen សំរាប់Safari, Gingerbread HD, GPower Pro, Graviboard, GridTab សំរាប់Safari, Infiniboard, Infinidock, Inifinifolders, Instant Mirror, Auto3G, Frash, FaceBreak, iClassic, iFile និងYourTube HD។

6 Hack Your iPhone Repo (Address: http://repo.hackyouriphone.org)

នេះជាCydia Source ថ្មីមួយទៀតដែលបង្កើតឡើងដោយក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី ជនជាតិអ៊ីតតាលី។ វាប្រជុំទៅដោយ Theme ប្លែកៗ, រូបភាពចលនានៅពេលlockscreen រួមជាមួយកម្មវិធី បន្ថែមមុខងារ ពិសេសជាច្រើនទៀតសំរាប់ប្រើលើទូរស័ព្ទiPhone iPod Touch & iPad។ HackYouriPhone ក៏សំបូរ ទៅដោយរូបភាពចលនាពេលlockscreen និង Theme HD ជាច្រើនទំរង់ផងដែរសំរាប់អ្នកប្រើប្រាស់ iPhone 4 និង iPod Touch 4G អាចដោនឡដដោយសេរី។

កម្មវិធីសំខាន់ៗ: AndroidLock, App Switcher Brightness, AppSync, Auto Shutdown, Auto Silent, Backgrounder, Black'UPS Darkness HD, 3G Unrestrictor, CallClear, CallLock, CameraButtons, iFake, iSHSHit និងLockInfo plugins។

7 Bite Your Apple Repo (Address: http://repo.biteyourapple.net)

នេះជាCydia Source ផ្តល់នូវប្រភពកម្មវិធីដ៏ធំមួយទៀតដែលភ្ជាប់មកជាមួយកម្មវិធី ផ្លាស់ប្តូរ ទំរង់នៃការប្រើប្រាស់កម្មវិធីTheme និងRingtones ជាច្រើនតំរូវលើiDevices ទាំងអស់។ម្យ៉ាងទៀត ប្រសិនបើលោកអ្នកចង់បន្ថែមអាសយដ្ឋាន http://cydia.hackulo.us នោះលោកអ្នកអាចបន្ថែម អាសយដ្ឋាន Source (http://repo.biteyourapple.net) នេះជំនួសបានព្រោះកញ្ចប់កម្មវិធីដែលមានក្នុង Sourcehackulo ក៏មានក្នុងSource នេះផងដែរ។

កម្មវិធីសំខាន់ៗ: Wifi Sync, Folder Enhancer, Frash Toggle, zToggle, Full Screen សំរាប់Safari, Gridlock, Home Page ក្នុងSafari, GroupSMS, Insomnia Pro និងInspell app។

8 iPhone Cake Repo (Address: http://cydia.iphonecake.com)

រីឯ Cydia Source នេះវិញមានកញ្ចប់កម្មវិធីតែបន្តិចបន្តួចប៉ុណ្ណោះប៉ុន្តែកម្មវិធីទាំងនោះ សុទ្ធតែមាន ប្រយោជន៍មិនអាចខ្វះបាននោះគឺកម្មវិធីAppSyn ដែលអាចឲ្យលោកអ្នកដំឡើងកម្មវិធីដែលបានCrack ហើយលើiDevices និងកម្មវិធីAppCake+។ ចំពោះAppCake+ នេះមានលក្ខណៈដូចកម្មវិធី ​Installous ដែរតែពិសេសត្រង់ថាវាមិនត្រឹមតែអាចឲ្យលោកអ្នកដោនឡដដោយឥតគិតថ្លៃនូវកម្មវិធីដែលមានដាក់លក់ក្នុងAppStore ប៉ុណ្ណោះទេហើយថែមទាំងអាចឲ្យលោកអ្នកចូលទៅដោនឡដកម្មវិធី Crack ដែលមានក្នុងCydia ក្នុងពេលដំណាលគ្នាផងដែរ។ លើសពីនេះ iPhoneCake ក៏មានគេហទំព័រផ្ទាល់ខ្លួនមួយដែលអនុញ្ញាត្ត ឲ្យអ្នកប្រើប្រាស់ចូលទៅដោនឡដកម្មវិធីមិនគិតថ្លៃ និងគិតថ្លៃដែលមានក្នុង AppStore ដោយសេរី តាម ម៉ាស៊ីនកុំព្យូទ័របានទៀតផង។

9 Your Cydia Repo (Address: http://yourcydiarepo.org)

លោកអ្នកប្រាកដជាពិបាកក្នុងការស្វែងរកកម្មវិធីThemes ឬRingtones ក្នុងCydia Source នេះណាស់ប៉ុន្តែវាប្រជុំទៅដោយកម្មវិធី សំរាប់បន្ថែមមុខងារនិងផ្លាស់ប្តូរទំរង់ នៃការប្រើប្រាស់ ពិសេសជាច្រើនដែលលោកអ្នកនឹកស្មានមិនដល់។ គ្មានឡើយកម្មវិធី Crack ក្នុង Cydia Source នេះប៉ុន្តែលោកអ្នកក៏អាចដោនឡដកម្មវិធី ទាំងនោះបានដោយសេរី និងអាចប្រើប្រាស់បាន ពេញលេញ ផងដែរព្រោះកម្មវិធីទាំងនោះត្រូវបានគេhack រួចរាល់ហើយ។

កម្មវិធីសំខាន់ៗ: PwnTunes, MobileTerminal, SBRotator, biteSMS, Infiniboard, Infinidock, iSilent។

10 p0dulo Repo (Address: http://p0dulo.com)

សំរាប់Cydia Source ចុងក្រោយនេះអ្នកប្រើប្រាស់ភាគច្រើនប្រាកដ ជាមិនធ្លាប់ឮឈ្មោះទេ ប៉ុន្តែវាជាប្រភពកម្មវិធីដ៏សំខាន់មួយ ដែលអាចផ្តល់នូវកញ្ចប់កម្មវិធី ជាច្រើនសំរាប់បំពេញ តំរូវការក្នុង iDevices របស់លោកអ្នក។ ក្នុងនោះលោកអ្នកនឹងឃើញនូវកម្មវិធីប្លែងៗ ជាច្រើនខុសពី Cydia Sourceដទៃខាងលើទាំង Theme, Ringtones, កម្មវិធីផ្លាស់ប្តូរទំរង់ប្រើប្រាស់និងហ្គេមជាដើម។

កម្មវិធីសំខាន់ៗ: Infinidock, Infiniboard។

No comments:

Post a Comment