Friday, October 28, 2011

Sony ទិញ​យក​ Ericsson

ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​ជប៉ុន​ដ៏​ធំ​ ដែល​គេ​គ្រប់គ្នា​ស្គាល់​នោះ​គឺ​ក្រុមហ៊ុន Sony អីឡូវ​បាន​ទិញ​យក​ការ​គ្រប់គ្រង​ទាំង​ស្រុង​នៃ​ការ​ផលិត​ទូរស័ព្ទចល័ត​ ​Sony Ericsson ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​របស់​​ប្រទេស​ ស៊ុយអែត ហើយ​​ ដែល​ក្រុមហ៊ុន​​នោះ​មាន​ឈ្មោះ​ថា Ericsson។

ក្រុមហ៊ុន Sony បាន​យល់ព្រម​ទិញ​យក​ភាគហ៊ុន​ ៥០ ភាគរយ​នោះ​​បើ​គិត​ជា​ទឹកប្រាក់​គឺ ១.៥​ ពាន់​លាន​ដុល្លារ (មួយ​ពាន់​លាន​កន្លះ) ដោយ​ចាប់​ពី​ពេល​នេះ​ទៅ​​ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​ដាច់​មុខ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​នៃ​ផលិតផល​នៃ​ទូរស័ព្ទ​នេះ។

នៅ​ឆ្នាំ​ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បាន​ចូល​រួម​គ្នា​ផលិត​ទូរស័ព្ទ​ចល័ត​​​ហើយ​ពួក​គេ​ ក៏​បាន​​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​ដាក់​ភ្ជាប់​មក​ជាប់​ជាមួយ​នូវ Walkman សំរាប់​អ្នក​និយម​ចូលចិត្ត​ស្ដាប់​បទ​ចំរៀង និង Syber-shot សំរាប់​អ្នក​ដែល​និយម​ថត​រូប ហើយ​​ពេក​គេ​បាន​ទទួល​ជោគជ័យ​មួយ​ដែរ​កាល​ពី​ដំបូង។ រហូត​ដល់​ឆ្នាំ ២០០៨ ពួក​គេ​បាន​​អភិវឌ្ឍន៍​ដល់​ទូរស័ព្ទ​ប្រទេស Smartphone ដោយ​ប្រើ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google។

No comments:

Post a Comment