Thursday, June 7, 2012

វល្លិចំលែកនៅលើភ្នំបូកគោ


បន្ទាប់ពេលបានចំណាយពេលវេលារៀងយូរគួរសមជាមួយការងារនៅភ្នំពេញខ្ញុំបានចំណាយពេល
វេលារយះពេល២ថ្ងៃជាមួយគូកនដើម្បីដើកំសាន្តដំបូងឡើយគិតថាទៅសំរាកនៅកំពង់សោម១យប់
២ថ្ងៃ តែក្រោយមកគិតថាឈានទៅលេងនៅបូកគោសិនមុននឹងទៅកំពុងសោមព្រោះមើល
ទូរទស្សន៏ឃើញគេក្រុមហ៊ុនសុខានឹងនិយាយរហួតថាជាឋានសួគ៏ជាប់ដី។ មិនបង្អាង់យួគា្នខ្ញុំបួននាក់
បានចាកចេញពិភ្នំពេញនៅម៉ោង៦ព្រឹក​ដោយទៅតាមផ្លូវជាតិលេខ៣។អីយ៉ាផ្លូវស្រុកខ្មែរ
អីឡូវដូចជាស្អាតគ្រាន់បើ។​បើកឡានបណ្តើរនិយាយគ្នាបណ្តើរ ម៉ោងប្រហែលជាង១០ពួកយើង
បានទៅដល់ផ្សាកំពត។

ពិតជាយ៉ាប់មែន ស្មានថាមកដល់កំពតមិនស្ទះចរាចណ៏  តែមិនអណ្ចឹងឯណា ស្ទះដូចនៅភ្នំពេញដែរ។
មិត្តរបស់ខ្ញុំបើកឡានឯខ្ញុំជាអ្នករអ៊ូរ  គេប្រាប់ខ្ញុំថាវាជារឿងធម្មតាទៅហើយអោយតែថ្ងៃ សៅរ៏ អាទិត្យ។ ដោយពេលវេលាដូចជារៀងច្រើនបន្តិចផង ពួកយើងក៏ប្រញាប់ប្រញាល់ទៅមុខក្រែងមាន
ពេលបានដើរលេងច្រើនកន្លែង។ ម៉ោងប្រហែលជា១១ ពួកយើងបានមកដល់បូកគោហើយបើកឡាន
តាមផ្លូវដែរមានសុទ្ធតែ សម្តេចទាំង ពិតជាមិនធម្មតាមែន។ មើលសញ្ញាសំគាល់ទីលហើមិនដឹងជាត្រូវ
ទៅខាងណាទៀតក៏សាកបើកឡានតាម ឡានខាងមុខ បន្ទាប់ពីតាមរៀងយូរគ្រាន់បើដែរក៏បាន ទៅ
ដល់ចុងដែលគេលែងក្រាលកៅស៊ូឡានខាងមុខក៏ឈប់ ហើយឡានរបស់ពួកយើងគិតថាចង់បក
ក្រោយ តែឃើញមនុស្សឡានផ្សេង ចុះថតរូបហើយសើចក៏ចុះទៅមើល។ ព្រះអើយ គេកាន់វល្លិអិ ក៏មិនដឹង យកមកថតរៀងដូចរបស់ខ្ញុំដែរ  ហាហាហា​និយាយលេងតិចចុះ។ ខ្ញុំក៏ថតយកមកដែរ សួរគេថាវល្លិអីគេថាមិនដឹងទេ។​ រហូតមកដល់ភ្នំពេញបានដឹងថាឈ្មោះវល្លិ។​ អគុណប្អុនតារាដែលបានប្រាប់ ថាឈ្មោះវល្លិ តាសោម។​  ដូចមាននៅក្នុងរូបខាងលើស្រាប់ហើយ។

No comments:

Post a Comment