Sunday, July 1, 2012

ខ្មៅដៃ និង ជ័រលុប


ជ័រលុប និង ខ្មៅដៃ
នៅក្នុងកាបូបប៊ិចមួយ…
ខ្មៅដៃ ៖ ឲ្យខ្ញុំសុំទោសផង !
ជ័រលុប ៖ សុំទោសរឿងអីទៅ ? ឯងមានបានធ្វើអីខុសឯណា ?
ខ្មៅដៃ ៖ ខ្ញុំសុំទោសពីព្រោះឯងរងទុក្ខដោយសារតែខ្ញុំណឹងណា ! នៅពេលដែលខ្ញុំធ្វើអ្វីមួយខុស ឯងតែងតែលុបកំហុសទាំងនោះ ។ ឯងធ្វើបែបនេះ ធ្វើឲ្យរូបឯងកាន់តែតូចទៅ ៗ ។
ជ័រលុប ៖ មិនអីទេ ! ព្រោះខ្ញុំកើតមកដើម្បីតែការងារនេះឯង ។ ឯងត្រូវការខ្ញុំនៅពេលដែលឯងធ្វើអ្វីខុស ។ បើទោះជាថ្ងៃមួយ ខ្ញុំទៅបាត់ ឯងប្រាកដជាមានជ័រលុបមួយថ្មីទៀតជាដៃគូ ។ ខ្ញុំសប្បាយចិត្តនឹងការងាររបស់ខ្ញុំ ដូច្នេះមិនបាច់បារម្ភទេ ។ ខ្ញុំមិនចង់ឃើញឯងធ្វើមុខស្អុយទេ !
ការសន្ទនារវាងវត្ថុទាំង ២ នេះពិតជាគួរឲ្យរំជួលចិត្តខ្លាំងណាស់ ! បើយើងប្រៀបធៀបមក លោកឪពុកអ្នកម្ដាយយើងគឺ ដូចជា ជ័រលុប នេះអ៊ីចឹង ឯពួកយើងជា ខ្មៅដៃ ។ លោកតែងតែនៅជិតយើងគ្រប់ពេលវេលា ដើម្បីជួយយើង ! ពេលវេលាចេះតែទៅមុខ លោកកើតទុក្ខ ចាស់ ឈឺ ហើយនឹងស្លាប់ដោយជៀសមិនរួច ឯកូន ៗ របស់គាត់នឹងរកបានមនុស្សថ្មី (ប្ដី/ប្រពន្ធ) ហើយចាកចេញពីលោក តែយ៉ាងណាក្ដី លោកនៅតែពេញចិត្តនូវអ្វីដែលលោកបានផ្ដល់ឲ្យកូន ៗ របស់លោក ! ហើយលោកមិនចូលចិត្តទាល់តែសោះនៅពេលដែលឃើញកូន ៗ របស់លោកកើតទុក្ខ ឬ មានក្ដីកង្វល់ ។ សេចក្ដីស្នេហារបស់លោកចំពោះកូន ៗ របស់លោកគឺ គ្មានព្រំដែន ។

សម្រាប់លោកឪពុកអ្នកម្ដាយគ្រប់ ៗ ព្រះអង្គ !

No comments:

Post a Comment