Saturday, October 15, 2011

iPhone 4S​ចេញលក់ អតិថិជន​រាប់​រយ​នាក់​តំរៀបជួរ​រង់ចាំ​ទិញ​

Mmm0zjling

​អ្នក​និយម​ចូលចិត្ត​iPhone 4S​តំរង់​ជួរ​រង់ចាំ​ទិញ​នៅ​ក្រុង​តូ​ក្យូ​

​ទូរស័ព្ទ​iPhone ថ្មី​របស់​ក្រុមហ៊ុន​Apple​បាន​ចេញ​លក់​នៅ​ទូទាំង​ពិភពលោក​កាលពី​ថ្ងៃ​សុក្រ ដោយ​អ្នកគាំទ្រ​ចាប់អារម្មណ៍​នឹង​ឧបករណ៍​អេឡិចត្រូនិ​ចចុងក្រោយ​ដែល​ត្រូវ​បាន​បញ្ចេញ​ក្នុងអំឡុងពេល​លោក​ស្ទីវ ចបស៍​រស់នៅ ដោយ​ពួកគេ​ភាគច្រើន​ទិញ​ទូរស័ព្ទ​នេះ​ដើម្បី​ជា​ការសម្តែង​ការដឹងគុណ​ចំពោះ​អតីត​ចៅហ្វាយ​Apple រូបនេះ​។​

​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​ឈរ​តំរៀបជួរ​នៅ​ក្រុង​ស៊ីតនី​និង​តូ​ក្យូ​ដើម្បី​បាន​ជួប​ iPhone 4S​ដំបូង​គេ ដែល​មើលទៅ​ស្រដៀង​គ្នា ​iPhone 4 ​កាលពី​មុន​ តែ​មាន​កាមេរ៉ា​ល្អ​ជាង​មុន processor​លឿន​ជាង​មុន​ព្រមទាំង​សូ​ហ្វវែស​ម្លេង​ល្អជាង​។​

​លោកស្រី​ហា​រុកូ ស៊ីរ៉ា​យ​ស៊ី ដែល​បាន​រង់ចាំ​យ៉ាង​អត់ធ្មត់​នៅ​សង្កាត់​លក់ដូរ​ហ្គី​ន​ហ្សា​នៃ​ក្រុង​តូ​ក្យូ បាន​និយាយថា​ "​ខ្ញុំ​ជា​អ្នកគាំទ្រ​ម្នាក់ ខ្ញុំ​ចង់បាន​អ្វី​មួយ​ដើម្បី​ជាការ​ចង​ចាំ​លោក​ស្ទីវ ចបស៍​"​។​

​ថម ម៉ូ​ស្កា ជនជាតិ​អូស្ត្រាលី ជា​មនុស្ស​ដំបូង​គេ​ដែល​ទិញ​ទូរស័ព្ទ​ថ្មី​នេះ​នៅ​ក្រុង​ស៊ីត​នី​។​លោក​បាន​និយាយថា​ការងារ​ដំបូង​របស់​លោក​គឺ​ត្រូវ​សួរ​ទូរស័ព្ទ​ iPhone​ថ្មី​ របស់​លោក​ថា​តើ ស្ទីវ​នៅ​ឯណា​?"​។​

​បើ​តាម​សម្ទុះ​កម្លាំង​ទិញ​នាពេលនេះ ក្រុមហ៊ុន​Apple Inc ទំនងជា​អាច​លក់​ទូរស័ព្ទ​ថ្មី​iPhone 4S​ របស់​ខ្លួន​បាន​៤​លាន​គ្រឿង​នៅ​មួយ​ចុង​សប្តាហ៍​នេះ​។​

iPhone 4S ​កំពុង​ចេញ​លក់​នៅ​អាមេរិក អូស្ត្រាលី កាណាដា បារាំង អាល្លឺម៉ង់​ជប៉ុន​និង​អង់គ្លេស​។ ​វា​ត្រូវ​គេ​រំពឹងថា​នឹង​លក់ដាច់​បាន​ច្រើន​ជាង​ iPhone 4 ​ដែល​លក់បាន​១,៧​លាន​គ្រឿងក្នុង​ចុង​សប្តាហ៍​ដំបូង​៕

No comments:

Post a Comment