Friday, October 28, 2011

Sony ទិញ​យក​ Ericsson

ក្រុមហ៊ុន​បច្ចេកវិទ្យា​​របស់​ជប៉ុន​ដ៏​ធំ​ ដែល​គេ​គ្រប់គ្នា​ស្គាល់​នោះ​គឺ​ក្រុមហ៊ុន Sony អីឡូវ​បាន​ទិញ​យក​ការ​គ្រប់គ្រង​ទាំង​ស្រុង​នៃ​ការ​ផលិត​ទូរស័ព្ទចល័ត​ ​Sony Ericsson ពី​ក្រុមហ៊ុន​ផលិត​គ្រឿង​របស់​​ប្រទេស​ ស៊ុយអែត ហើយ​​ ដែល​ក្រុមហ៊ុន​​នោះ​មាន​ឈ្មោះ​ថា Ericsson។

ក្រុមហ៊ុន Sony បាន​យល់ព្រម​ទិញ​យក​ភាគហ៊ុន​ ៥០ ភាគរយ​នោះ​​បើ​គិត​ជា​ទឹកប្រាក់​គឺ ១.៥​ ពាន់​លាន​ដុល្លារ (មួយ​ពាន់​លាន​កន្លះ) ដោយ​ចាប់​ពី​ពេល​នេះ​ទៅ​​ក្រុមហ៊ុន​នេះ​ជា​ម្ចាស់​ដាច់​មុខ​តែ​ម្នាក់​ឯង​ប៉ុណ្ណោះ​នៃ​ផលិតផល​នៃ​ទូរស័ព្ទ​នេះ។

នៅ​ឆ្នាំ​ ២០០១ ក្រុមហ៊ុន Sony និង ក្រុមហ៊ុន Ericsson បាន​ចូល​រួម​គ្នា​ផលិត​ទូរស័ព្ទ​ចល័ត​​​ហើយ​ពួក​គេ​ ក៏​បាន​​ធ្វើ​អោយ​កាន់តែ​ប្រសើរ​ឡើង​ ដោយ​ដាក់​ភ្ជាប់​មក​ជាប់​ជាមួយ​នូវ Walkman សំរាប់​អ្នក​និយម​ចូលចិត្ត​ស្ដាប់​បទ​ចំរៀង និង Syber-shot សំរាប់​អ្នក​ដែល​និយម​ថត​រូប ហើយ​​ពេក​គេ​បាន​ទទួល​ជោគជ័យ​មួយ​ដែរ​កាល​ពី​ដំបូង។ រហូត​ដល់​ឆ្នាំ ២០០៨ ពួក​គេ​បាន​​អភិវឌ្ឍន៍​ដល់​ទូរស័ព្ទ​ប្រទេស Smartphone ដោយ​ប្រើ​ប្រព័ន្ធ Android របស់​ក្រុមហ៊ុន Google។

ជីវិតជោគជ័យ​របស់លោក ឆាង យុ



លោក ឆាង យុ ៖ ​ជីវិត​ជោគជ័យ​ដោយសារ​ការដឹង​គុណ​ម្តាយ​និង​ប្រទេស​ជាតិ​

លោក ឆាង យុ ​ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​មាន​ប្រសាសន៍ថា ​កត្កា​នាំអោយ​លោក​មាន​

ជោគជ័យ​ក្នុងជីវិត ​ពីព្រោះ​លោក​មានការ​តំាងចិត្ត​ជឿ​ជាក់​លើ​ខ្លួនឯង​តំាងពី​នៅ​កុមារភាព​ ថាជីវិត
របស់​លោក​ត្រូវតែ​ភ្លឺស្វាង។

លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
លោក ឆាង យុ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​



បទយកការណ៍របស់​ អ៊ឹម ណាវិន
(13:30)



ជីវិតជោគជ័យ​របស់លោក សាស្រ្តាចារ្យ សំបូ ម៉ាណារា

សំបូ ម៉ាណារា៖ "ដើម្បី​ជីវិត​ជោគជ័យ មិនត្រូវ​បោះបង់​ថាមពល​យុវវ័យ​ឡើយ"
លោកសាស្រ្តាចារ្យ សំបូ ម៉ាណារា ជា​អនុប្រធាន​ផ្នែក​កម្មវិធីសិក្សា​ប្រវត្តិសាស្រ្ត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​ប្រធាន​កម្មវិធីសិក្សា​អំពី​ខ្មែរ របស់​សាកលវិទ្យាល័យ​បញ្ញាសាស្រ្ត។ លោក​សាស្រ្តាចារ្យ​បាន​ផ្តើម​ការងារ​តំាងពី​អាយុ​១០​ឆ្នាំ ពោលគឺ​លោក​បាន​ហ្វឹកហាត់​ជីវិត​កុមារភាព​ជាមួយ​ការងារ និង​ការ​រៀនសូត្រ​ទន្ទឹមគ្នា ដើម្បី​ភាពជោគជ័យ​នៅពេល​នេះ។
លោក​សាស្រ្តាចារ្យ សំបូ ម៉ាណារា
លោក​សាស្រ្តាចារ្យ សំបូ ម៉ាណា


SUCESS STORY-01-02-11
(10:37)




ជីវិតជោគជ័យ​របស់លោក ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ៖" ជីវិត​ខ្ញុំ​មាន​ថ្ងៃ​នេះ ក៏​ដោយសារ​ឪពុក ម្តាយ និង​អ្នក​ដែល​គំាទ្រ​ខ្ញុំ "
លោក ព្រាប សុវត្ថិ



បទសម្ភាសន៍​របស់​ គួច គន្ធារ៉ា ជាមួយ​លោក ព្រាប សុវត្ថិ



ជីវិតជោគជ័យ​របស់លោកឧញ៉ា​ សុខគង់

លោក សុខ គង់៖ សន្សំសំចៃ ដើម្បីពង្រីកមុខរបរថ្មី



បទសម្ភាសន៍​របស់ គួច គន្ធារ៉ា ជាមួយ​លោក សុខ គង់