Showing posts with label ជំនឿ ទំនៀមទំលាប់. Show all posts
Showing posts with label ជំនឿ ទំនៀមទំលាប់. Show all posts

Wednesday, October 26, 2011

អាថ៍កំបាំង នៃបាតដៃ


បញ្ចេញ សុទ្ធតែបាតដៃ ហ្មង!
ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង ត្រង់ខ្សែ ឬ ទួល ណា, វា បន្ថយ ភាពអំណោយផល នៃខ្សែ ឬ នៃទួល នោះ។
  • លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ ១, រូប ៤)
  • លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ ២, រូប ៤)
  • លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ ៣, រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោម ទួល ភពអាទិត្យ
  • លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ៤, រូប ៤)
  • លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ ៦, រូប ៤);
- បើកូនកោះ លេចឡើង នៅផ្នែកលើ នៃខ្សែសុខភាព រួមផ្សំ
  1. ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
  2. ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
  3. ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
  4. ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
- បើកូនកោះ លេចឡើង នៅផ្នែកក្រោមទៀត, លើទួល ភពចន្ទ, វាប្រកាសសញ្ញា ច្របូកច្របល់ នៃ គ្រលៀន និង ប្លោកនោម (លេខ ៧, រូប ៤)។
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ ៨, រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
  • លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្គិច ឬ គ្រោះថ្នាក់ (លេខ ៩, រូប ៤)
  • លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
  • លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
  • លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
****ក្រលាសំណាញ់ (លេខ ១០, រូប ៤) ច្រើនប្រទះ លើទួល នានា នៃបាតដៃ; វាជាសញ្ញា ជួបភាពលំបាក និង ជួបឧបសគ្គ, និងទីបញ្ចប់ ជាបរាជ័យ លើវិស័យ ដែលតំណាង អោយទួល ដែលវាថិតលើ។
*****ផ្កាយ (លេខ ១១, រូប ៤) ជា មួយនៃសញ្ញា អំណោយផលបំផុត លើគ្រប់ទួល នៃភព លើកលែងតែ វាថិតលើ ទួល ភពសៅរ៍។
  • លើ ទួល ភពព្រហស្បត៍, វាជា ដំណឹងនៃកិត្តិយស, នៃអំណាច និង នៃតូនាទីខ្ពស់
  • លើ ទួល ភពពុធ, វាជា ដំណឹងនៃជោគជ័យ វិសេសវិសាល ក្នុងពាណិជ, ក្នុងការងារ, ក្នុងវិទ្យាសាស្ត្រ ឬ ក្នុងសំនួនវោហារ, ស្របតាម ចំណុចបង្ហាញដទៃ លើបាតដៃសាម៉ីជន (លេខ ១១, រូប ៤)
  • លើ ទួល ភពអង្គារសកម្ម, ក្រោម ភពព្រហស្បត៍ ៖ វាជាដំណឹង នៃងារខ្ពង់ខ្ពស់ និងភាពល្បីល្បាញ ពេញដោយកិត្តិយស ក្នុងមុខរបរទ័ព, ក្នុងមួយចំនួន នៃសមរភូមិក្តៅ
  • លើ ទួល ភពអង្គារអសកម្ម, ក្រោម ភពពុធ ៖ វាព្យាករ បង្ហាញមុន ជោគជ័យបានពី តំលៃ នៃឧត្តមគតិ ក្នុងការប្រយុទ្ធស្លាប់រស់
  • នៅកណ្តាល ទួល ភពសុក្រ ជាផងដែរ ការបង្កក់ជោគជ័យ និងធានាអោយសាម៉ីជន មួយឥទ្ធិពល គ្របដណ្តប់ធំធេង ទាក់ទាញ និង បញ្ចាប់អារម្មណ៍ ភេទដទៃ
  • លើ ទួល ភពចន្ទ, វាព្យាករ ភាពល្បីល្បាញធំធេង នឹងបានដល់ សាម៉ីជន ដោយការប្រើប្រាស់តែ លទ្ធភាព (អំណាច, ទ្រព្យសម្បត្តិ) អាស្រ័យតាម ទួលនេះ, បានន័យថា ទៅតាមលទ្ធភាព វិភាគពិចារណា និង លទ្ធភាពឆ្នៃប្រឌិត របស់វា
  • លើ ទួល ភពសៅរ៍, ផ្កាយ ជាសញ្ញា្ម គ្មានអំណោយផល, ប្រាកដណាស់ វាព្យាករ មួយភាពខ្ពង់ខ្ពស់ គួរអោយសង្ស័យ និងបារម្ភ។ សាម៉ីជន នឹងជា ល្បែងនៃវាសនា និង បានត្រូវអូសចូល ទៅសោកនាដកម្ម មួយចំនួន; ជីវិតសាម៉ីជន នឹងបញ្ចប់ខ្លួនឯង ក្នុងមួយមហន្តរាយ គួរអោយខ្លាច ដែលនឹងថិតលើគ្រប់បបូរមាត់ - អាចថាបបូរមាត់ នៃស្តេច ប៉ុន្តែ នៃស្តេច ដែលត្រូវគេកាត់ទោស
******ខ្វែង (លេខ ១២, រូប ៤) ជាសញ្ញា បញ្ច្រាសទាំងស្រុង នឹងផ្កាយ។ ខ្វែង នឹងមាន អំណោយផលពិសេស ដល់វាសនាសាម៉ីជន តែពេលវានៅលើ ទួល ភពព្រហស្បត៍។ លើគ្រប់ទួលដទៃ វានឹងសំគាល់ ភាពអពមង្គល ៖
  • លើ ទួលភពសៅរ៍, វាជា សេចក្តីស្លាប់ ដោយសាហាវ (លេខ ១២, រូប ៤)
  • លើ ទួលភពអាទិត្យ, វាជា ភាពគ្មានសង្ឃឹម នៃ ប្រាក់កាស
  • លើ ទួលភពពុធ, វាជា ភាពអសីលធម៌
  • លើ ទួលភពអង្គារ (ក្រោមភពពុធ), វាជា ឧបសគ្គធំ
  • លើ ទួលភពអង្គារ (ក្រោមភពព្រហស្បត៍), វាជា អំពើហឹង្សា ឬ អាចជា សេចក្តីស្លាប់ បណ្តាល ពីជំលោះ
  • លើ ទួលភពចន្ទ, វាជា ឥទ្ធិពលចៀសមិនរួច ដល់ភាពស្រមើស្រមៃ។ សាម៉ីជន នឹងធ្វើអោយអស់សង្ឃឹម ដល់គ្រប់គ្នា និងខ្លួនឯង; បើមានផ្កាយ ថិតនៅក្រោម (លើទួលភពចន្ទ), វា នឹងធ្វើអោយលិចលង់
  • លើ ទួលភពសុក្រ, វាជា ឥទ្ធិពលមនោសញ្ជេតនា ចៀសមិនរួច
  • លើ ខ្សែបញ្ញា, វាជា គ្រោះថ្នាក់ និង របួស នៅក្បាល
  • លើ ខ្សែចិត្ត, វាជា ការស្លាប់ទាន់ហន់ នៃមនុស្សជាទីស្រលាញ់
*******ចតុកោណ (លេខ ១៣, រូប ៤) ជាទូទៅ ត្រូវបានហៅថា ជា សញ្ញាអ្នកការពារ។ ភាពការពារ ផ្អែកតាមទីតាំង របស់ចតុកោណ ដែលត្រូវការពារ ផុតពីពពួកគ្រោះថ្នាក់។
  • លើ ខ្សែជីវិត, ចតុកោណ ការពារសាម៉ីជន ពីគ្រោះថ្នាក់ស្លាប់ (លេខ ១៣, រូប ៤)
  • លើ ខ្សែវាសនា, ចតុកោណ ការពារ ពីការខាតបង់ធ្ងន់ធ្ងរ, និងហូរហែរ សំរាប់ខ្សែដទៃ ដែលមានចតុកោណ នៅពីលើ
ពពួក រាងរៅ នៃខ្សែ លើបាតដៃ
-ពួកខ្សែ លើបាតដៃ ត្រូវតែមានគំនូសច្បាស់, មានពណ៌កូលាប ឬ ពណ៌ក្រហមព្រឿង និង ពួកវា ត្រូវតែអាចគ្មាន ភាពបាក់, សញ្ញាខ្វែង, ការហើប ឬ ភាពខុសធម្មតាផ្សេង។
-បើពួកវា មានពណ៌ស្លេកខ្លាំង, វា ប្រកាស ភាពខ្វះកំលាំង, ភាពបាត់បង់ថាមពល ឬ ជារឿយៗ សុខភាពអន់។
-បើពួកវា មានពណ៌ក្រហមជ្រុល, វា បង្ហាញថាមពលហួសកំរិត និង មានចរិកហឹង្សាហួសហេតុ។
-បើពួកវា មានពណ៌លឿង, វាប្រកាស ជំងឺថ្លើម និង ជំងឺថង់ប្រមាត់, និង ជាផលវិបាក នៃភាពស្រងូតស្រងាត់ទុក្ខព្រួយ ជាធម្មជាតិ។
បញ្ជាក់ ៖

សំរាប់កូនខ្មែរគ្រប់រូប៖
  • ក្បួនទាយបាតដៃ គ្រាន់តែជាការកំសាន្ត, សូមកុំដោយសារវា បែរជាទៅលោតទឹក សំលាប់ខ្លួន, គ្មានអ្នកណា ជួយទាន់ទេ។
  • ត្រូវតែដឹងថា "ជីវិត ជាខ្សែសង្វាក់ នៃហេតុ និង ផល បន្តបន្ទាប់គ្នា"។ "ផល បានពីហេតុ រីឯ ហេតុ ចេញ​ពីផល"។ ក៏មានមនុស្សខ្លះ បានបង្កើតហេតុ ដើម្បីទាញផល ចឹងដែរ ដែលកូនខ្មែរ តែងតែជួប រៀងរាល់ថ្ងៃ នៅចំពោះមុខ ជាពិសេស មុនការបោះឆ្នោត ម្តងៗ។

Thursday, October 20, 2011

ជំនឿ​លើ​លិង្គ​

​និយាយ​ពី​ជំនឿ​លើ​លិង្គ នៅក្នុង​អតីត​ព្រះរាជាណាចក្រ​កម្ពុជា យ៉ាងហោច ណាស់​គេ​ត្រូវ​ដឹង​យ៉ាងច្បាស់​នូវ​កំណើត និង​ភាព​ដុះដាល រីកចម្រើន​ជា​៤​ដំណាក់កាល​នៃ​ប្រពៃណី​នេះ​នៅក្នុង​សង្គម​ខ្មែរ ។​
ដំណាក់កាល​ទីមួយ គឺ​សម័យ​បុរេប្រវត្តិសាស្ត្រ ពោលគឺ​មុន​ឥណ្ឌូ​និយម ។
​ដំណាក់​ទី​២ គឺ​សម័យ​ទំព័រ​ប្រវត្តិសាស្ត្រ​កម្ពុជា ត្រូវ​ផ្លាស់ប្តូរ​ទម្រង់​ថ្មី ក្នុងពេលដែល​ជនជាតិខ្មែរ គោរព​សាសនា​ក្លិង្គ ។ ក្នុង​សម័យនេះ ជំនឿ​លើ​លិង្គ​ដែលជា​វត្ថុ​តំណាង ឬ​ជា​និមិត្តរូប​នៃ​ឥទ្ធិពល​មនុស្ស ឬ​ដូនតា​ត្រូវបាន​ទទួល​នូវ​អត្ថន័យ​ថ្មី​ក្រោមរូបភាព​ព្រះ​សិវលិង្គ ឬ​លិង្គ​ព្រះ​វិស្ណុ ។​

សិវលិង្គ និង យោនី បុ​រេ​អង្គរ ខេត្ត​ប​ច្ចឹ​ម​បុរី (​ឯកសារ​នាយកដ្ឋាន​សិល្បៈ​ថៃ​), លិង្គ​បុ​រេ​អង្គរ នៅ​សារមន្ទី​ជាតិ​ភ្នំពេញ និង លិង្គ​នៅ​សម័យអង្គរ នៅ​សារមន្ទីរ​ហ្គី​មេ (​ថត ១៩៨៥ និង ១៩៩២)​

ដំណាក់ ​ទី​៣ គឺ​សម័យអង្គរ ជា​សម័យ​រីកចម្រើន ។ ដូច​ដំណាក់​ទី​២ ដែរ​គឺ​សម័យនេះ​ហើយ​ដែល​គេ​ឃើញ​នូវ​ការ​ដុះដាល​ចំនួន​ប្រាង្គ​ប្រាសាទ​ឥដ្ឋ ឬ​ថ្ម​ជាច្រើន​ឥត​គណនា ដើម្បី​តម្កល់​ព្រះ​លិង្គ ដើម្បី​ទុកជា​ទីសក្ការៈ​បូជា ។​
​ ​បើ​និយាយ​ម្យ៉ាងទៀត ការបូជា​ព្រះ​សិវលិង្គ​នេះហើយ ជា​មូលហេតុ​នៃ​ការ​ដុះដាល​នៃ​ស្ថាបត្យកម្ម​ក្នុង​ទឹកដី​ខ្មែរ ។
​ដំណាក់​ទី​៤ គឺ​សម័យ​បច្ចុប្បន្ន ដែល​ជំនឿ​ព្រះ​សិវលិង្គ (​លិង្គ​របស់​ព្រះ​សិវ ឬ ឥសូរ​) ត្រូវបាន​គេ​បំភ្លេចចោល​ចាប់តាំងពី​សតវត្សរ៍​ទី​១៤ នៃ​គ្រិស្តសករាជ ដោយហេតុថា ព្រះពុទ្ធសាសនា​ហីនយាន ឬ ថេរវាទ បាន​ក្លាយជា​សាសនា​រដ្ឋ​ក្នុង​ព្រះរាជណាចក្រ​កម្ពុជា ។ គឺ​ការផ្លាស់ប្តូរ​សាសនា​កន្លងទៅ​នេះហើយ បានបង្ហាញ​ឲ្យ​គេ​ឃើញថា ជនជាតិខ្មែរ​ឈប់​បាន​សាងសង់​ប្រាសាទ​ថ្ម ឬ ឥដ្ឋ​ទៀតហើយ ដោយ​ការបូជា​លិង្គ​ឈប់​រីក​សុសសាយ​ដូច​សម័យ​ដែល​ខ្មែរ​គោរព​ព្រហ្មញ្ញសាសនា ។​
​ ​ក៏ប៉ុន្តែ ទោះបី​យ៉ាងនេះ​ក្តី ផ្អែកទៅលើ​មូលដ្ឋាន​វប្បធម៌​ខ្មែរ​ខាងលើនេះ​អាច​ឲ្យ​គេ​ដឹងថា ជំនឿ​លើ​លិង្គ​ដែលជា​ប្រពៃណី​របស់​ខ្មែរ សុទ្ធសាធ នៅ​បន្ត​ជា​រៀង​រហូតដល់​សព្វថ្ងៃ សមស្រប​តាម​វប្ប​បូជា​លិង្គ បង្កប់​ដោយ​អត្ថន័យ​ដ៏​ធំ​ទូលាយ និង​ដ៏​ជ្រាលជ្រៅ​បំផុត ។ កាលវិភាគ​ទេវ​កថា ប្រពៃណី​នីមួយៗ​បដិមា​សាស្ត្រ អាចធ្វើ​ឲ្យ​យើង​ឃើញ​ទស្សនៈ​របស់​ជនជាតិខ្មែ​រ​បុរាណ​នៅ​គ្រប់​លំដាប់ថ្នាក់ ​នៃ​សង្គម​ចំពោះ​សិវលិង្គ ។​
​ ​ពិតមែនតែ​លិង្គ​ដែល​ខ្មែរ​សម័យមុន​អង្គរ​និង​អង្គរ គោរពបូជា​ជា​និមិត្តរូប​នៃ​ព្រះ​សិវៈ ប៉ុន្តែ​ក្នុង​ទស្សនវិជ្ជា​បុរាណ លិង្គ​គឺជា​វត្ថុ​តំណាង​នូវ​របប​រាជាធិបតេយ្យ​របស់​ជនជាតិខ្មែរ​ទាំ​ង​មូល ។​
​ដូច្នេះហើយ​បានជា​យើង​បានឃើញ​តាមរយៈ​សិលាចារឹក​នូវ​ការគោរព​ សក្ការៈ​ចំពោះ​ព្រះ​សិវៈលិង្គ ក្រោមរូបភាព និង​ឈ្មោះ​ផ្សេងៗ ដូច​ជាការ​ឧទ្ទិស​បូ​ជ​និ​យ​ដ្ឋា​ន និង​ការថ្វាយ​តង្វាយ​ជាដើម ។
​ទេវតា​សំខាន់​ជាងគេ​បំផុត​ដែល​ខ្មែរ​គោរពបូជា​នា​សម័យមុន​ ការសាងសង់​ប្រាសាទអង្គរវត្ត គឺ​ព្រះ​សិវលិង្គ​នេះឯង ។ ក្នុងឱកាស​ធ្វើ​ពិធី​ឆ្លង​ប្រាសាទ ដើម្បី​បង្រួបបង្រួម​ជាតិ និង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវលិង្គ​ផង ព្រះរាជា​ខ្មែរ​រមែង​ប្រើពាក្យ គម្តែង​/​ជគត​/​ត​/​រាជ្យ ។ ពាក្យ​នេះ​មានន័យថា ’​ទេវតា​ប្រចាំ​រាជវង្ស​ខ្មែរ ហើយ​សំដៅទៅ​ព្រះ​សិវលិង្គ​នេះឯង ដែល​ស្ថិត នៅ​ចំ​កណ្តាល​ព្រះរាជ​នគរ ។​
​ ​ចំពោះ​ខ្មែរ លិង្គ​គឺ​មិន​គ្រាន់តែ​របស់​ភេទ​ប្រុស​ផ្តល់នូវ​ភាព​ស្រណុក​ស្រួល​ក្នុងការ​ រួមរក្ស​ជាមួយ​ភេទ​ស្រី​តែប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​ជា​ប្រដាប់​សម្រាប់​បន្ត​ពូជ​វង្ស​ត្រកូល​ថែម​ទៀតផង ។ សារសំខាន់​របស់​ទស្ស​នៈ​នេះ គឺ​ស្ថិតនៅលើ​កា​រត​ពូជពង្ស​វង្ស​ត្រ​កូ​ស ពោលគឺ​ខ្មែរ​គោរព​ថ្វាយបង្គំ​ព្រះ​សិវលិង្គ ក៏​ដោយសារ​មូលហេតុ​ចម្បង​នេះដែរ ។ មួយវិញទៀត ភាពរឹងមាំ ភាព​អមតៈ​របស់​ព្រះ​លិង្គ ក៏ត្រូវ​មនុស្ស​ខ្មែរ​ប្រៀបផ្ទឹម ឬ​ប្រដូច​នឹង​ថ្ម​ដែរ ។ ហេតុ​ដូច្នេះហើយ បានជា​គេ​ស្ថាបនា​លិង្គ​ថ្ម​សម្រាប់​ជាស​ញ្ញា​និមិត្ត​ទុកជា​ទីសក្ការៈ​បូជា ។​
​ ​គេ​នៅ​ចងចាំ​ថា នា​ដើម​សតវត្សរ៍​ទី​២០​មុននេះ ស្ត្រី​ខ្មែរ​ជា​អ្នកស្រែ​ចម្ការ​នៅ​ខេត្តកំពត ជានិច្ចកាល​បាន​ឡើង​ភ្នំ ឬ​ចូលក្នុង​រូងភ្នំ ទោះបី​ហត់នឿយ​យ៉ាងណាក៏ដោយ ដើម្បី​បន់ស្រន់​សិវលិង្គ ដោយ​ប្រាថ្នា​ចង់បាន​កូន ។ នេះ​ជា​តម្រូវការ​សម្រាប់​ប្រជាជន​ខ្មែរ​ធម្មតា និង​តម្រូវការ​របស់​មនុស្ស​ខ្មែរ​ទូទៅ​ផង ។ ខ្មែរ​បាន​បូជា​លិង្គ ក៏​ព្រោះតែ​មូលហេតុ​ខាងលើនេះ ។ រួម​សេចក្តី​មក​លិង្គ គឺជា​ប្រភព​នៃ​ជីវិត ហើយ​ក្នុងករណី​នេះហើយ ដែល​ជនជាតិខ្មែរ​បុរាណ​គោរពបូជា ៕ (​ម​.​ត្រា​ណេ​)

សិវលិង្គ និង យោនី បុ​រេ​អង្គរ ខេត្ត​ប​ច្ចឹ​ម​បុរី (​ឯកសារ​នាយកដ្ឋាន​សិល្បៈ​ថៃ​), លិង្គ​បុ​រេ​អង្គរ នៅ​សារមន្ទី​ជាតិ​ភ្នំពេញ និង លិង្គ​នៅ​សម័យអង្គរ នៅ​សារមន្ទីរ​ហ្គី​មេ (​ថត ១៩៨៥ និង ១៩៩២)​