ពពួកសញ្ញា លើបាតដៃ
*កូនកោះ ជាសញ្ញា គ្មានអំណោយផល។ បើវា លេចឡើង ត្រង់ខ្សែ ឬ ទួល ណា, វា បន្ថយ ភាពអំណោយផល នៃខ្សែ ឬ នៃទួល នោះ។- លើ ខ្សែជីវិត, វាប្រកាសដំណឹង ភាពផុយស្រួយ ឬ ជំងឺ (លេខ ១, រូប ៤)
- លើ ខ្សែបញ្ញា, វាបញ្ជាក់ ភាពអន់ខ្សោយ នៃខួរក្បាល, គ្រោះថ្នាក់ អំពីជំងឺស្មារតី (លេខ ២, រូប ៤)
- លើ ខ្សែចិត្ត, វាបញ្ជាក់ ភាពខ្សោយបេះដូង (លេខ ៣, រូប ៤), ជាពិសេស កូនកោះ ថិតនៅក្រោម ទួល ភពអាទិត្យ
- លើ ខ្សែវាសនា, វាបញ្ជាក់ ភាពបាត់បង់យ៉ាងធំ ជាសំភារៈ, ភាពតប់ប្រមល់ និងភាពព្រួយបារម្ភ នៃវិជ្ជាជីវៈ (លេខ៤, រូប ៤)
- លើ ខ្សែសុខភាព, វាបញ្ជាក់ សញ្ញា ជំងឺធ្ងន់ធ្ងរ (លេខ ៦, រូប ៤);
- ក្រចកដៃ មូលនិងខ្លី, វាប្រកាសដំណឹង ជំងឺបំពង់ក និង ជំងឺផ្លូវដកដង្ហើម;
- ក្រចកដៃ វែង, វាប្រកាសដំណឹង ខ្សោយដើមទ្រូង និង ខ្សោយសួត
- ក្រចកដៃ ខ្លី, គ្មានដុះរួច, វាប្រកាសដំណឹង ដំណើរមិនល្អ និង សកម្មភាពខ្សោយ នៃបេះដូង
- ក្រចកដៃ ស្មើធេង, វាប្រកាសដំណឹង ជំងឺសរសៃប្រសាទ និង ភាពស្ពឹកលែងកំរើក
គ្រប់ខ្សែ ដែលបង្កជាកូនកោះ ឬ ដែលឆ្លងកាត់កូនកោះ ជាសញ្ញាអាក្រក់ មានឥទ្ធិពល លើខ្សែនោះ ឬ ផ្នែកនៃបាតដៃ ដែលមាន វត្តមាន របស់ កូនកោះ។ បើកូនកោះ ថិតលើទួល ណា បន្សោយប្រសិទ្ទិភាព នៃទួល នោះ។
**រង្វង់ លើទួល ភពអាទិត្យ (លេខ ៨, រូប ៤) ជាសញ្ញា អំណោយផល, ប៉ុន្តែ បើវា ថិតនៅទីតាំងដទៃ វាបង្កជាសញ្ញា គ្មានអំណោយផល។ បើវា ថិតលើ ទួល ភពចន្ទ, វាបង្អាប់អួរ ទួល ភពចន្ទ។
***ស្នាម ជាការដាស់តឿន បណ្តោះអាសន្ន ដោយព្យាករ ព្រឹត្តការ អាចកើតឡើង លើខ្សែ ដែលមាន វត្តមាន របស់វា
- លើ ខ្សែ បញ្ញា, វាប្រកាសដំណឹង ភាពប៉ះទង្គិច ឬ គ្រោះថ្នាក់ (លេខ ៩, រូប ៤)
- លើ ខ្សែ ជីវិត, វាជាសញ្ញា ជំងឺដែលគ្មានដឹងមុន
- លើ ខ្សែ សុខភាព, វាជាសញ្ញា ជំងឺគ្រុនក្តៅ
- លើ ខ្សែ ដទៃ, វត្តមាន នៃស្នាម មិនជាសំខាន់
*****ផ្កាយ (លេខ ១១, រូប ៤) ជា មួយនៃសញ្ញា អំណោយផលបំផុត លើគ្រប់ទួល នៃភព លើកលែងតែ វាថិតលើ ទួល ភពសៅរ៍។
- លើ ទួល ភពព្រហស្បត៍, វាជា ដំណឹងនៃកិត្តិយស, នៃអំណាច និង នៃតូនាទីខ្ពស់
- លើ ទួល ភពពុធ, វាជា ដំណឹងនៃជោគជ័យ វិសេសវិសាល ក្នុងពាណិជ, ក្នុងការងារ, ក្នុងវិទ្យាសាស្ត្រ ឬ ក្នុងសំនួនវោហារ, ស្របតាម ចំណុចបង្ហាញដទៃ លើបាតដៃសាម៉ីជន (លេខ ១១, រូប ៤)
- លើ ទួល ភពអង្គារសកម្ម, ក្រោម ភពព្រហស្បត៍ ៖ វាជាដំណឹង នៃងារខ្ពង់ខ្ពស់ និងភាពល្បីល្បាញ ពេញដោយកិត្តិយស ក្នុងមុខរបរទ័ព, ក្នុងមួយចំនួន នៃសមរភូមិក្តៅ
- លើ ទួល ភពអង្គារអសកម្ម, ក្រោម ភពពុធ ៖ វាព្យាករ បង្ហាញមុន ជោគជ័យបានពី តំលៃ នៃឧត្តមគតិ ក្នុងការប្រយុទ្ធស្លាប់រស់
- នៅកណ្តាល ទួល ភពសុក្រ ជាផងដែរ ការបង្កក់ជោគជ័យ និងធានាអោយសាម៉ីជន មួយឥទ្ធិពល គ្របដណ្តប់ធំធេង ទាក់ទាញ និង បញ្ចាប់អារម្មណ៍ ភេទដទៃ
- លើ ទួល ភពចន្ទ, វាព្យាករ ភាពល្បីល្បាញធំធេង នឹងបានដល់ សាម៉ីជន ដោយការប្រើប្រាស់តែ លទ្ធភាព (អំណាច, ទ្រព្យសម្បត្តិ) អាស្រ័យតាម ទួលនេះ, បានន័យថា ទៅតាមលទ្ធភាព វិភាគពិចារណា និង លទ្ធភាពឆ្នៃប្រឌិត របស់វា
- លើ ទួល ភពសៅរ៍, ផ្កាយ ជាសញ្ញា្ម គ្មានអំណោយផល, ប្រាកដណាស់ វាព្យាករ មួយភាពខ្ពង់ខ្ពស់ គួរអោយសង្ស័យ និងបារម្ភ។ សាម៉ីជន នឹងជា ល្បែងនៃវាសនា និង បានត្រូវអូសចូល ទៅសោកនាដកម្ម មួយចំនួន; ជីវិតសាម៉ីជន នឹងបញ្ចប់ខ្លួនឯង ក្នុងមួយមហន្តរាយ គួរអោយខ្លាច ដែលនឹងថិតលើគ្រប់បបូរមាត់ - អាចថាបបូរមាត់ នៃស្តេច ប៉ុន្តែ នៃស្តេច ដែលត្រូវគេកាត់ទោស
- លើ ទួលភពសៅរ៍, វាជា សេចក្តីស្លាប់ ដោយសាហាវ (លេខ ១២, រូប ៤)
- លើ ទួលភពអាទិត្យ, វាជា ភាពគ្មានសង្ឃឹម នៃ ប្រាក់កាស
- លើ ទួលភពពុធ, វាជា ភាពអសីលធម៌
- លើ ទួលភពអង្គារ (ក្រោមភពពុធ), វាជា ឧបសគ្គធំ
- លើ ទួលភពអង្គារ (ក្រោមភពព្រហស្បត៍), វាជា អំពើហឹង្សា ឬ អាចជា សេចក្តីស្លាប់ បណ្តាល ពីជំលោះ
- លើ ទួលភពចន្ទ, វាជា ឥទ្ធិពលចៀសមិនរួច ដល់ភាពស្រមើស្រមៃ។ សាម៉ីជន នឹងធ្វើអោយអស់សង្ឃឹម ដល់គ្រប់គ្នា និងខ្លួនឯង; បើមានផ្កាយ ថិតនៅក្រោម (លើទួលភពចន្ទ), វា នឹងធ្វើអោយលិចលង់
- លើ ទួលភពសុក្រ, វាជា ឥទ្ធិពលមនោសញ្ជេតនា ចៀសមិនរួច
- លើ ខ្សែបញ្ញា, វាជា គ្រោះថ្នាក់ និង របួស នៅក្បាល
- លើ ខ្សែចិត្ត, វាជា ការស្លាប់ទាន់ហន់ នៃមនុស្សជាទីស្រលាញ់
- លើ ខ្សែជីវិត, ចតុកោណ ការពារសាម៉ីជន ពីគ្រោះថ្នាក់ស្លាប់ (លេខ ១៣, រូប ៤)
- លើ ខ្សែវាសនា, ចតុកោណ ការពារ ពីការខាតបង់ធ្ងន់ធ្ងរ, និងហូរហែរ សំរាប់ខ្សែដទៃ ដែលមានចតុកោណ នៅពីលើ
ពពួក រាងរៅ នៃខ្សែ លើបាតដៃ
-ពួកខ្សែ លើបាតដៃ ត្រូវតែមានគំនូសច្បាស់, មានពណ៌កូលាប ឬ ពណ៌ក្រហមព្រឿង និង ពួកវា ត្រូវតែអាចគ្មាន ភាពបាក់, សញ្ញាខ្វែង, ការហើប ឬ ភាពខុសធម្មតាផ្សេង។-បើពួកវា មានពណ៌ស្លេកខ្លាំង, វា ប្រកាស ភាពខ្វះកំលាំង, ភាពបាត់បង់ថាមពល ឬ ជារឿយៗ សុខភាពអន់។
-បើពួកវា មានពណ៌ក្រហមជ្រុល, វា បង្ហាញថាមពលហួសកំរិត និង មានចរិកហឹង្សាហួសហេតុ។
-បើពួកវា មានពណ៌លឿង, វាប្រកាស ជំងឺថ្លើម និង ជំងឺថង់ប្រមាត់, និង ជាផលវិបាក នៃភាពស្រងូតស្រងាត់ទុក្ខព្រួយ ជាធម្មជាតិ។
បញ្ជាក់ ៖
សំរាប់កូនខ្មែរគ្រប់រូប៖
- ក្បួនទាយបាតដៃ គ្រាន់តែជាការកំសាន្ត, សូមកុំដោយសារវា បែរជាទៅលោតទឹក សំលាប់ខ្លួន, គ្មានអ្នកណា ជួយទាន់ទេ។
- ត្រូវតែដឹងថា "ជីវិត ជាខ្សែសង្វាក់ នៃហេតុ និង ផល បន្តបន្ទាប់គ្នា"។ "ផល បានពីហេតុ រីឯ ហេតុ ចេញពីផល"។ ក៏មានមនុស្សខ្លះ បានបង្កើតហេតុ ដើម្បីទាញផល ចឹងដែរ ដែលកូនខ្មែរ តែងតែជួប រៀងរាល់ថ្ងៃ នៅចំពោះមុខ ជាពិសេស មុនការបោះឆ្នោត ម្តងៗ។
គ្រូប៉ោក
ReplyDelete