ដោយ CEN
កន្លងទៅថ្មីៗនេះ, ក្រុមអ្នកស្រាវជ្រាវជនជាតិចិន១ក្រុម បានប្រកាសពីគំហើញដ៏សំខាន់មួយ, នោះគឺជំងឺលើសឈាមនៅមនុស្សអាចដោយសារប្រភេទវីរុសធម្មតាមួយបង្កឡើង ។ ជាលើកដំបូង, ទំនាក់ទំនងនេះត្រូវបានបង្កើតឡើងនិងត្រូវដំណើរការពិសោធន៍បន្ថែមទៀត ។ គម្រោងស្រាវជ្រាវនេះដំណើរការដោយមជ្ឈមណ្ឌលសរសៃឈាមបេះដូង, មន្ទីរពេទ្យជាវយ៉ាង, ប៉េកាំង។ លើកដំបូង ពួកអ្នកជំនាញការចិនបាន រកឃើញទំនាក់ទំនងរវាង Cytomegalovirus សរសេរកាត់ គឺ CMVនិង សណ្ឋានកើនសម្ពាធឈាមមួយតែងកើតឡើងនៅមនុស្ស។ Cytomegalovirus ជាពាក្យផ្គុំរបស់ Cyto, ភាសាក្រិក គឺកោសិកា, megalo គឺនំ ។
រហូតមកទល់ពេលនេះ,មជ្ឈដ្ឋានជំនាញសុទ្ធតែដឹងថា CMV បង្កជាការរលាកឆ្លងនៅមនុស្សក្នុងពេលវេលាមួយណានោះ តែពុំមានរោគសញ្ញា ហើយអាស្រ័យហេតុនេះតែងមិនត្រូវបានយកចិត្តទុកដាក់ដល់ ។ វីរុសនេះរាលដាលតាមផ្លូវបញ្ចេញចោល ។
ការស្រាវជ្រាវរបស់សាស្ត្រាចារ្យ យ៉ាង ស៊ីន យន់ នាយកមជ្ឈមណ្ឌលស្រាវជ្រាវសរសៃឈាមបេះដូងឱ្យដឹងថា ៖ "ប្រសិនយើងខ្ញុំបង្កើតបានដោយពិតប្រាកដទំនាក់ទំនងរវាងប្រភេទវីរុស នេះ និងអាការៈកើនសម្ពាធឈាម យើងខ្ញុំអាចមានវ៉ាក់សាំង និងថ្នាំប្រឆាំងតបជំងឺលើសឈាម" ។ ប៉ុន្តែ,លោកសាស្ត្រាចារ្យនេះក៏ប្រយ័ត្នប្រយែងនិយាយយ៉ាងច្បាស់លាស់ ថា កិច្ចការស្រាវជ្រាវបច្ចុប្បន្នទើបតែនៅដំណាក់កាលចាប់ផ្តើម និងនៅឆាប់ពេក ដើម្បីបញ្ជាក់ពីពេលវេលាជាក់ស្តែងមួយសម្រាប់ការផលិតវ៉ាក់សាំង ។ លោកមានប្រសាសន៍ថា "នេះជាលើកដំបូង មជ្ឈដ្ឋានជំនាញការជោគជ័យក្នុងការ បង្កើតបានទំនាក់ទំនងនេះ, អាស្រ័យហេតុនេះយើងខ្ញុំនៅត្រូវដំណើរការពិសោធន៍បន្ថែមទៀតជាមួយនឹង អ្នកជំងឺជាច្រើន" ។
ពិតដូច្នោះ, តាំងពីឆ្នាំ២០០៩ ពួកអ្នកវិទ្យាសាស្ត្រអាមេរិកបានដំណើរ ការពិសោធន៍លើសត្វកណ្តុរកំណត់បានតួនាទីរបស់ CMV ក្នុងការបង្កជំងឺលើសឈាម ។ ភាគច្រើននៃអ្នកជំងឺលើសឈាមទើបកើតដំបូង ដែលបច្ចុប្បន្នពុំទាន់ច្បាស់មូលហេតុ ប៉ុន្តែធម្មតាមានពាក់ព័ន្ធដល់កត្តាហ្សែនតំណពូជ, ដល់បណ្តាលក្ខខណ្ឌអនាម័យអន់ និងជំងឺតម្កាត់ប្រែជាធ្ងន់ធ្ងរដោយសារវ័យ ។ លើសឈាមជាមូលហេតុចម្បងបង្កជា ឧបទ្ទវហេតុ អំពីបេះដូង និងសរសៃ ឈាមខួរក្បាល ។
គំហើញថ្មីរបស់អ្នកជំនាញការចិន អាចមានឥទ្ធិពលធំចំពោះការបង្ការព្យាបាលប្រភេទជំងឺនេះលើពិភពលោក ព្រោះតាមអង្គការសុខភាពពិភពលោក ( WHO), បច្ចុប្បន្នមានមនុស្សប្រមាណ១ពាន់លាននាក់កើតជំងឺនេះ, ក្នុងនោះ ជាង២០០លានជាជនជាតិចិន ។ តាមការស្រាវជ្រាវមួយថ្មីៗនេះ របស់មហាវិទ្យាល័យសុខាភិបាលសាធារណៈ និង វេជ្ជសាស្ត្រត្រូពិក Tulane, News Orleans, នៅប្រទេសចិនក្នុងមួយឆ្នាំៗមានមនុស្ស ប្រមាណ២,៣លាននាក់បាត់បង់ជីវិតដោយសារជំងឺសរសៃឈាមបេះដូង, ក្នុងនោះជំងឺលើសឈាមជាមូលហេតុចម្បងមួយ ។ ក្រៅពីនេះ, ប្រមាណ៥០០ លាននាក់ផ្សេងទៀតមានគ្រោះថ្នាក់ប្រាស្រ័យផ្ទាល់ជាមួយ "ឃាតករសម្លាប់ មនុស្សដោយស្ងៀមស្ងាត់"នេះនៅឆ្នាំ ២០២៥ ។ នេះពុំគ្រាន់តែជាបញ្ហាមានពាក់ព័ន្ធដល់ស្ថានភាពធាត់នៅបណ្តាប្រទេស លោកខាងលិចប៉ុណ្ណោះទេ តែ បច្ចុប្បន្ននៅតំបន់មួយចំនួនស្ថិតក្នុងទ្វីបអាហ្វ្រិក, ជំងឺលើសឈាមកំពុងប្រែក្លាយទៅជាជំងឺទូទៅមួយ ។ អត្រាកើនឡើងជំងឺលើសឈាមមានន័យដូចគ្នានឹងរាប់លានករណីបាត់បង់ជីវិត ដោយសារជំងឺសរសៃឈាមបេះដូងនឹងផ្ទុះឡើង ។
វេជ្ជបណ្ឌិត Sidney Smith នៅមហាវិទ្យាល័យ North Carolina នៅ Chapel Hill និងជាទីប្រឹក្សាឱ្យសមាគមសរសៃឈាមបេះដូងពិភពលោកមាន ប្រសាសន៍ថា សូម្បីតែនៅអាមេរិកភាគច្រើននៃអ្នកជំងឺលើសឈាមនៅតែពុំទាន់ត្រូវបាន ព្យាបាលពេញលេញក្នុងចំណោមអ្នកជំងឺសុរប៧២លាននាក់នៅទីនេះ ។
លើសឈាម ជាមូលហេតុជួរមុខរបស់ការដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោម ។ វានៅជាភ្នាក់ងារបង្កការងងឹតភ្នែក និងអាការៈបាត់ការចងចាំ ។ អ្នកជំងឺលើសឈាមតែងមិនដឹងច្បាស់រោគសញ្ញារបស់ជំងឺ រហូតដល់ពេលផ្នែកមួយចំនួនរបស់សរីរាង្គបានត្រូវរបួស ។
ប៉ុន្តែជំហានស្ទុះរបស់ជំងឺនេះគ្រោងនឹងកើតឡើងនៅបណ្តា ប្រទេសកំពុងរីកចម្រើនមាននិន្នាការផ្លាស់ប្តូរតាមទម្រង់សេដ្ឋកិច្ច របស់លោកខាងលិច ។ មនុស្សម្នាក់ក្នុងចំណោម៣នាក់ រស់នៅតំបន់ទីក្រុងឥណ្ឌា បានមានរោគសញ្ញាលើសឈាម, ក្នុងពេលអត្រានេះនៅតំបន់ជនបទគឺតិចជាង ព្រោះរបៀបរបបរស់នៅសាមញ្ញ និងមិនសូវស្ត្រេសជាង ។ ជាង២៥ភាគរយនៃចំនួនមនុស្សនៅចិនបានលើសឈាម ។ ហ្គាណា និងអាហ្វ្រិកខាងត្បូង ក៏មានអត្រាប្រហាក់ប្រហែល ។
វេជ្ជបណ្ឌិត Ostergren បានសហការជាមួយអ្នកជំនាញការពីសាលាសេដ្ឋកិច្ច London និងមហាវិទ្យាល័យញូវយ៉ក ដើម្បីស្រាវជ្រាវអំពីប្រធានបទ "វិបត្តិជំងឺលើសឈាម" មានពាក់ព័ន្ធដល់មនុស្ស១,៥៦ពាន់លាននាក់នៅឆ្នាំ ២០២៥ ។ ប្រធានបទនេះមាននិយាយដល់បញ្ហាផ្លាស់ប្តូរវប្បធម៌ ព្រោះ ប្រមាណ៤០ភាគរយនៃជនជាតិអាមេរិកស្បែកខ្មៅមានកើតជំងឺលើសឈាម ហើយវាបានក្លាយទៅជាប្រធានបទប្រដៅនៅស្ទើរតែទាំងអស់នៃព្រះវិហារ របស់ជនជាតិស្បែកខ្មៅ ។ នៅកន្លែងមួយចំនួនថែមទាំងសម្តែងការមើលងាយអំពីបុគ្គលិកលក្ខណៈ ប្រសិនត្រូវរកឃើញប្រើប្រាស់ថ្នាំលើស ឈាម ៕
No comments:
Post a Comment