តាមការសិក្សា ដោយអ្នកស្រាវជ្រាវពីសាកលវិទ្យាល័យហ្គាសហ្គូវ (University of Glasgow) ចក្រភពអង់គ្លេស បានឲ្យដឹងថា មូលហេតុសំខាន់ដែលធ្វើឲ្យកុមារប្រឈមនឹងជំងឺធាត់ គឺការគេងតិចជាង ១០ ម៉ោងកន្លះ និងមើលទូរទស្សន៍ច្រើនជាង ៨ ម៉ោង ក្នុង ១ សប្តាហ៍ ។ ចំពោះមូលហេតុផ្សេងដែលធ្វើឲ្យកើតជំងឺធាត់ចំពោះកុមារ គឺទម្ងន់ខ្លួនពេលទើបកើត ឪពុកម្តាយមានជំងឺធាត់ រូបរាងធាត់ពេលអាយុ ៨-១៨ ខែ ទម្ងន់ខ្លួនកើនឡើងរហ័សពេក ក្នុងអំឡុងពេល ១ ឆ្នាំដំបូង មានជាតិខ្លាញ់សន្សំក្នុងរាងកាយច្រើន ពេលអាយុ ៣-៤ ឆ្នាំ ។ ខាងលើនេះ ជាការសិក្សាពីកុមារចំនួន 9.000 នាក់ ក្នុងចក្រភពអង់គ្លេស ដែលជាការគាំទ្រទ្រឹស្តីដែលថា បរិស្ថានជុំវិញ ក្នុងអំឡុងពេលដំបូងនៃជីវិត មានឥទ្ធិពលចំពោះអត្រាប្រឈមនឹងជំងឺធាត់ របស់កុមារ ។ ទោះជាយ៉ាងនោះក្តី អ្នកស្រាវជ្រាវបានបញ្ជាក់ថា កត្តាពិតប្រាកដចំពោះអត្រាប្រឈមនឹងជំងឺធាត់នេះ នៅមានច្រើនទៀត ៕
No comments:
Post a Comment