Monday, September 19, 2011

បណ្ឌិត​រស់ ច​ន្ដ្រា​បុត្រៈ ការ​បំភ្លេច​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ជា​ការមិន​ស្គាល់​គុណ​របស់ ព្រះអង្គ ពេល​យើង​រស់​ក្រោម​បារមី​របស់​ព្រះអង្គ​

ដោយ : ចំណាន CEN

ភ្នំពេញ:
នៅពេលដែល​អ្នកប្រាជ្ញ​ខ្មែរ និង​ស្រទាប់​ប្រជាជន​ឱ្យ​តំលៃ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ មាន​សំណួរ​ចោទ​ទ្បើង​ថា ហេតុអ្វី​បានជា​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដែលជា​មហាក្សត្រ​កសាង​ប្រា​សា ទ​អង្គរ ប្រាសាទព្រះវិហារ និង​ប្រាសាទ​ជាច្រើន​ទៀត​ត្រូវគេ​បំភ្លេច​?​។​

​នៅពេល​លើកយក​មក ​និយាយ​អំពី​ប្រធានបទ​នេះ លោក​សាស្ដ្រាចារ្យ​រស់ ច​ន្ដ្រា​បុត្រ​ទី ប្រឹក្សា​រាជបណ្ឌិតសភា​កម្ពុជា​បាន​មានប្រសាសន៍​កាលពីដើមខែសីហា២០១១​ថា បញ្ហា​នេះ ដោយសារ​ខ្មែរ មិនសូវ​ស្គា​ល់ពី​ប្រ​វ​ត្ដិ​សាស្ដ្រ និង​ឱ្យ​តំលៃ​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់ ខ្លួន​ឱ្យបានទូលំទូលាយ ហើយ​ការមិន​នឹកនា​ដល់​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដោយ សារ​កត្ដា​ចំបងៗ​ចំ​នួ​ូ​ន​៤ ដូចជា ទី​១ កង្វះ សៀវភៅ​ទាក់ទង​នឹង​ប្រ​វ​ត្ដិ​សាស្ដ្រ ទី​២ ក្រសួង​អប់រំ និង​ក្រសួង​វប្ប​ធ៌​ម​មិនឱ្យ​តំលៃ​ព្រះបាទ​សូ​រិ យា​វរ្ម័នទី​២ ទី​៣ កង្វះ​ឯកសារ​និយាយ​ទាក់ទង​នឹង​ប្រ​វ​ត្ដិ សា្ន​ដៃ និង​ការដឹកនាំ​របស់​ព្រះអង្គ និង ទី​៤ ដោយសារ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ មិនសូវ​បានឱ្យ​តំលៃ​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាតិ​ឱ្យបាន​ច្រើន​។​
​ ​លោក​សាស្ដ្រាចារ្យ​បាន​បន្ដថា “ រាល់ថ្ងៃ​យើង​រស់​ក្រោម​បារមី គុណូប្បការៈ​របស់​ព្រះបាទសូរិយា​វរ្ម័នទី​២ ប៉ុន្ដែ​យើង​មិន​ស្គាល់​គុណ​របស់​ព្រះអង្គ បីដូច​ខ្មែរ​កំពុង​ភ្លេច​ពី​គុណ​របស់​បុព្វការី​របស់​ខ្លួន ”។ លោក​បន្ថែមថា គេ​ស្គាល់​ខ្មែរ​ដោយសារ​អង្គរ គេ​ស្គាល់​អង្គរ​ដោយសារព្រះបាទ​សូរិយា វរ្ម័នទី​២​បាន​កសាង​ទ្បើង ហើយ​យើង​ទទួល ផល​ពី​ទេសចរណ៍ ក៏​ដោយសារ​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ហើយ​ទង់ជាតិ ដែលជា​អត្ដ
​សញ្ញាណ​ជាតិ​ក៏​ដាក់​រូប​ប្រាសាទ​អង្គរ ដែលជា​ស្នាម​ព្រះហស្ដ​របស់ ព្រះអង្គ ​។​
​ ​លោក​បន្ដថា ទាំង​អ្នកស្រាវជ្រាវ​បរទេស ពិសេស​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​ល្បីៗ​ក៏​មិន បាន​លើក​យ​កី​ប្រ​វ​ត្ដិ​ព្រះបាទសូរិយា ​វរ្ម័នទី​២ មក​និយាយ​ឱ្យបាន​លំអិត​នោះ​ទ្បើ​យ បើទោះជា​យើង មាន​ឯកសារ និង​រូបសំណាក​របស់​ព្រះអង្គ​នៅ​ថែវ​ទី​៣ ផ្នែក​ខាងត្បូង​នៃ​ប្រាសាទ​អង្គរវត្ដ​ក៏ដោយ ។ លោក​បន្ដថា បន្ទាប់ពី​សរសេរ​បញ្ច​ប់​សៀវភៅ​និយាយ​អំពី​ប្រាសាទព្រះវិហារ និង​ព្រះបាទ​ជ័យ​វ ​រ្ម័​នទី​៧ លោក​នឹង​ចាប់ផ្ដើម
​ធ្វើការ​ស្រាវជ្រាវ​ អំពី​ជីវ​ប្រ​វ​ត្ដិ ស្នាដៃ និង​ការដឹកនាំ​របស់​ព្រះបាទ​សូ​រិ យា​វរ្ម័នទី​២​នាពេល​ខាងមុខនេះ ប៉ុន្ដែ​អ្វីៗ​ស្ថិតក្នុង​គំរោង​នៅ​ទ្បើ​យ​។​
​ ​លោក​សាស្ដ្រាចារ្យ​រស់ ច​ន្ដ្រា​បុត្រ​បាន​បន្ដថា ហេតុនេះ​ទើប​យើង​ទាមទារ​ឱ្យ​មានការ​ស្រាវ ជ្រាវ​ឱ្យបាន​ច្បាស់លាស់​ពី​ជីវ​ប្រ​វ​ត្ដិ ស្នាដៃ និង​ការដឹកនាំរ​របស់​ព្រះអង្គ ហើយ​ទាមទារ​ឱ្យមាន ការឱ្យ​តំលៃ​ទៅលើ បញ្ហា​ប្រ​វ​ត្ដិ​សាស្ដ្រ​របស់​កម្ពុជា​ជា​ចាំបាច់​ថា កម្ពុ​ជាមានភាពថ្លៃថ្នូរ និង​មាន អរិយ​ធ៌​ម​ឧ​ត្ដុង​ឧត្ដម​បែបណា ដើម្បីឱ្យ​កូន​ខ្មែរ​ធ្វើឱ្យ​ការ សិក្សា និង​ការយល់ដឹង​ពី​ប្រ​វ​ត្ដិ​សាស្ដ្រ បាន​ខ្ពស់​ទាំង​ខ្លឹមសារ និងទាំង​ការសិក្សា​រៀនសូត្រ ។ លោក​បន្ដថា រាជរដ្ឋាភិបាល​គួរ​បង្កើត​ឱ្យ មាន​គណៈកម្មាធិការ​ជាតិ​ផ្នែក​ប្រ​វ​ត្ដិ​សាស្ដ្រ​មួយ ដែលមាន​ភារកិច្ច​មិន​ត្រឹមតែ​ដើម្បី​ធ្វើការ​សិក្សា ស្រាវជ្រាវ ចងក្រង​ឯកសារ​ប្រ​វ​ត្ដិ​សាស្ដ្រ​នោះទេ គឺ​ត្រូវមាន​ការផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ ពី​ប្រ​វ​ត្ដិ​សាស្ដ្រ​ជាតិ ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​នេះ​ជា​មធ្យោបាយ​មួយ​បីដូច​ជាការ​ស្រះ​បន្លា ជា​របង​ទប់ទល់ ការវាយលុក​របស់​ប្រទេសជិតខាង ដែល​ចូល​ចិ​ត្ដ​ក្លែងបន្លំ​ប្រ​វ​ត្ដិ​សាស្ដ្រ​។​
​ ​ព្រះបាទ​សូរិយា​វរ្ម័នទី​២​ជា​អ្នកណា​? លោក​សាស្ដ្រាចារ្យ​បណ្ឌិត​រស់ ច​ន្ដ្រា​បុត្រ​បាន​មាន​ប្រ សាសន៍​ថា ព្រះបាទ​សូរិយា​វរ្ម័នទី​២ ជា​អ្នករៀបចំ​ចក្រភព​អង្គរ​លើកតំបូង មុន​ព្រះបាទ​ជ័យវរ្ម័ន ទី​៧ ដែល​ត្រូវជា​ក្មួយ​របស់​ព្រះ​អង្គ ហើយ​ព្រះអង្គ​ទ្បើង​សោយរាជ​ពី​ឆ្នាំ​១.១១៣ ដល់​ឆ្នាំ​១១៥០​។ ព្រះ​អង្គជា​អ្នក​កសាង​ប្រាសាទ​អង្គរវត្ដ ប្រាសាទព្រះវិហារ ប្រាសាទបឹងមាលា ប្រាសាទឯកភ្នំ ប្រាសាទ​ស្នឹង ប្រាសាទ​បា​សែត ជាដើម​។​
​ ​តើ​ម​គ្គុទេស​ក៍​ទេសចរណ៍ បាន​ចូលរួម​ផ្សព្វផ្សាយ​ពី​ព្រះបាទ​សូរិយា​វរ្ម័នទី​២ ដែរ​ឫ​យ៉ាងណា? លោក​ហូ វណ្ឌី​សហប្រធាន​ក្រុមការងារ​រដ្ឋ និង​ឯកជន​ផ្នែក​វិស័យ​ទេសចរ​បាន​មានប្រសាសន៍ថា មានការ​លើកយក​មក​និយាយ​ច្រី​ន អំពី​ស្នា​ព្រ​ហស្ដ​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ត្បិត​មាន​រូប​សំ​ណាក​របស់​ព្រះអង្គ​ច្រើន ប៉ុន្ដែ​ចំពោះ​ព្រះបាទ​សូរិយា​វរ្ម័នទី​២ មិនសូវមាន​ការលើក​យកមក​និយាយ ប្រាប់​ភ្ញៀវ​ពី​មគ្គុទេសក៍
​ទេសចរ​នោះទេ ដោយសារ​ព្រះអង្គ​មិនមាន​បន្សល់​នូវ​ស្លាកស្នាម និង​ព៌​តមាន​ច្រើន​ទាក់​ង​នឹង​ព្រះអង្គ ។​
​ ​លោក​បន្ដថា ប្រសិនជា​មានការ​ស្រាវជ្រាវ​ឱ្យបាន​ទូលំទូលាយ​ពី​ប្រ​វ​ត្ដិ ស្នាដៃ និង​ការដឹក នាំ​របស់​ព្រះអង្គ មាន​សារៈសំខាន់​ណាស់ព្រោះ​ដើម្បីឱ្យ​កូន​ខ្មែរ​បានដឹង​ពី​រឿងនេះ និង​ធ្វើការ​គោ រព​ចំពោះ​ព្រះអង្គ ។ លោក​បន្ដថា ប្រសិនជា​មិនមាន​ការចាប់ ផ្ដើម​ទេ ក៏​គ្មាន​អ្នកធ្វើ​បន្ដ​ដែរ បីដូច​អ្នក​បេះ​ផ្លែ​ផល្លា​ហូប​នាពេល​បច្ចុប្បន្ន ក៏​គួរ​នឹក​គុណ​ដល់​អ្នក​ដាំ ៕

No comments:

Post a Comment