ការស្វែងយល់អំពីស្ថានភាពដែលកើតមានឡើងនៅក្នុងទីផ្សារភាគហ៊ុន
BY: Anthony Galliano
ខែកក្កដា និងសីហា ត្រូវបានកត់សម្គាល់ដោយចរន្តទីផ្សារឡើងចុះខ្លាំង ជាពិសេស ចុះខ្លាំង ប៉ុន្តែថ្មីៗនេះបានកើនឡើងវិញ ហើយចរន្តនេះបានធ្វើឲ្យគេនឹកដល់ព្រឹត្តិការណ៍ធ្លាក់ចុះរបស់ទីផ្សារកាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩។ ដោយសារការផ្លាស់ប្តូរចរន្តទីផ្សារពីខ្សោយ ទៅខ្លាំង ដូច្នេះជាពេលវេលាដ៏សមរម្យ។
ចរន្តទិញភាគហ៊ុន (Bull market) ជាស្ថានភាពទីផ្សារ ដែលមនុស្សជាច្រើននាំគ្នាប្រញាយទិញភាគហ៊ុន ស្ថិតក្នុងរយៈពេលដែលភាគហ៊ុនឡើងថ្លៃយូរ ហើយការណ៍នេះ មានទំនាក់ទំនងទៅនឹងទំនុកចិត្តរបស់វិនិយោគិន និងការរំពឹងទុកថា តម្លៃភាគហ៊ុន នឹងឡើងថ្លៃនាពេលអនាគត។
ទីផ្សារឡើងចុះជានិន្នាការយូរអង្វែង ដែលមានរយៈពេលពី៥ ទៅ ២៥ឆ្នាំ ហើយក្នុងនិន្នាការនេះ ប្រមូលផ្តុំដោយនិន្នាការចម្បងៗ និងការគាំទ្រយ៉ាងទូលំទូលាយ នៅក្នុងទីផ្សារទាំងមូល ដែលមានរយៈពេលជាច្រើនឆ្នាំ។
នៅក្នុងទីផ្សារភាគហ៊ុនដែលមានការឡើងចុះ តម្លៃភាគហ៊ុន បានឡើងថ្លៃកាន់តែខ្ពស់ ជាជាងការធ្លាក់ចុះទាប ដោយសារតែបញ្ហារាំងស្ទះណាមួយ បណ្តាលមកពីតម្លៃភាគហ៊ុនឡើងថ្លៃ។
ចរន្តលក់ភាគហ៊ុន (Bear market) ជាស្ថានភាពទីផ្សារ ដែលមនុស្សនាំគ្នាលក់ភាគហ៊ុន ស្ថិតក្នុងរយៈពេលដែលតម្លៃភាគហ៊ុន ធ្លាក់ចុះជាទូទៅ ស្របពេលដែលវិនិយោគិនមានភាពបារម្ភ និងមានទុទិ្ទដ្ឋិនិយម។
ជាទូទៅការយល់ឃើញអវិជ្ជមានធ្វើឲ្យវដ្តទីផ្សារនេះ កាន់តែធ្លាក់ចុះដុនដាបទៅៗ។ នៅក្នុងទីផ្សារភាគហ៊ុន ដែលមនុស្សជាច្រើននាំគ្នាលក់ចេញភាគហ៊ុនរបស់ខ្លួន គឺពេលដែលភាគហ៊ុនធ្លាក់ថ្លៃ ២០ភាគរយ ឬច្រើនជាងនេះក្នុងរយៈពេល ២ខែ។ នៅក្នុងទីផ្សារភាគហ៊ុនបែបនេះ បើសិនជាភាគហ៊ុនធ្លាក់ចុះ គឺធ្លាក់ដល់កម្រិតទាបខ្លាំង បើឡើងថ្លៃគឺឡើងថ្លៃតិចតួចបំផុត។ ផ្ទុយពី Bull market ដែលមនុស្សនាំគ្នាទិញភាគហ៊ុន បើឡើងថ្លៃ គឺឡើងថ្លៃកាន់តែខ្ពស់ បើធ្លាក់ចុះវិញ គឺធ្លាក់ចុះតិចតួចប៉ុណ្ណោះ។
Bear market ជានិន្នាការគួរឲ្យកត់សម្គាល់ មានទិសដៅធ្លាក់ចុះ ហើយជាកត្តាមួយដែលនាំដល់ការខាតបង់ទ្រព្យសម្បត្តិ។
ការងើបឡើងវិញ (rally) ជារយៈពេលដែលតម្លៃភាគហ៊ុនឡើងថ្លៃប្រកបដោយនិរន្តរភាព ហើយការណ៍នេះ អាចកើតមានទាំងនៅក្នុង Bear market និង Bull market ។
ការងើបឡើងវិញនេះ មានពីរគឺការងើបឡើងវិញក្នុងចរន្តទិញភាគហ៊ុន និងការងើបឡើងវិញនៅក្នុងចរន្តលក់ភាគហ៊ុន។ ការងើបឡើងវិញនៅក្នុងចរន្តទិញភាគហ៊ុនអាចចាប់ផ្តើមភ្លាមៗ ប៉ុន្តែមានរយៈពេលខ្លី ដោយវាកើនពី ១០ ទៅ ២០ភាគរយ។
ការកែប្រែ (correction) ជាចលនាបញ្ច្រាសនៃតម្លៃភាគហ៊ុន យ៉ាងហោចណាស់១០ភាគរយ។ ការកែប្រែជាទូទៅមានទំនាក់ទំនងទៅនឹងការវិលត្រឡប់ទៅរកតម្លៃ ដើមវិញ។ ការកែប្រែតិចតួច អាចវិលត្រឡប់ទៅរកតម្លៃដើមវិញ ចំនួន ១ ភាគ ៣ នៃនិន្នាការតម្លៃភាគហ៊ុនកើនឡើង។ ចំណែកការកែប្រែខ្លាំង អាចវិលត្រឡប់ទៅរកតម្លៃដើមវិញចំនួន ៧៥ភាគរយ។ ផ្ទុយទៅវិញភាពចលាចលក្នុងទីផ្សារភាគហ៊ុន កើតឡើងពេលដែលទីផ្សារភាគហ៊ុន ខាតបង់ជាង១០ភាគរយ ក្នុងរយៈពេលពីរ បីថ្ងៃ ហើយជួនកាលតែក្នុងរយៈពេលមួយថ្ងៃប៉ុណ្ណោះ។ ភាពចលាចលនេះ អាចកើតឡើងបន្ទាប់ពី Bull market បានអូសបន្លាយពេលធ្វើឲ្យតម្លៃភាគហ៊ុនកាន់តែឡើងថ្លៃខ្លាំង។
ការលក់ភាគហ៊ុនដ៏គួរឲ្យភ័យខ្លាច គឺជាការលក់ភាគហ៊ុនក្នុងទ្រង់ទ្រាយធំ ដោយផ្អែកលើអារម្មណ៍និងភាពភ័យខ្លាច ជាជាងផ្អែកលើមូលដ្ឋានគ្រឹះ។
ការយល់ព្រមចុះចាញ់ ត្រូវបានចាត់ទុកថាជាពេលមួយដែលវិនិយោគិន មិនអាចទ្រាំទ្រនឹងការខាតបង់បន្តទៀតបាន ក៏សុខចិត្តបោះបង់ចោល ដើម្បីចាកចេញពីទីផ្សារ។ ករណីនេះពាក់ព័ន្ធនឹងតម្លៃភាគហ៊ុនឡើងថ្លៃ និងធ្លាក់ចុះខ្លាំង ហើយការលក់ប្រព្រឹត្តទៅក្នុងពេលមួយ ដែលមានការតថ្លៃគ្នាខ្លាំងរវាងអ្នកទិញ និងអ្នកលក់ ដោយសារអ្នកគ្រប់ៗគ្នា ចង់បោះបង់ចោល ដូច្នេះពួកគេ ត្រូវបង្ខំចិត្តលក់ភាគហ៊ុនរបស់ខ្លួន៕
No comments:
Post a Comment