បើស៊ីឌី ឬវីស៊ីឌី (CD ,VCD) ដែលអ្នកកំពុងចាក់ស្តាប់ ឬទស្សនាចម្រៀង ឬភាពយន្ត កើតមានស្នាមធ្កូត ធ្វើអោយកើតបញ្ហាញាក់ អាក់ៗ នៅពេលកំពុងចាក់នោះ អ្នកអាចកែខៃបញ្ហាបាន ដោយច្របាច់ថ្នាំដុសធ្មេញបែបធម្មតា (ពុំមែនជាប្រភេទចេល) ដាក់លើដុំសំឡី រួចយកមកជូតបន្ទះស៊ីឌី បរិវេណដែលមានស្នាមឆ្កូត ដោយជូតជាខ្សែត្រង់ ពីចំណុចកណ្តាលចេញមកគែមស៊ីឌី ។បន្ទាប់មក ជូតថ្នាំដុសធ្មេញដែលនៅសល់លើបន្ទះស៊ីឌី ដោយសំឡីជ្រលក់ទឹកស្អាត នោះអ្នកនឹងអាចចាក់ស៊ីឌីស្តាប់ ឬទស្សនាដោយគ្មានបញ្ហាញាក់ ឬអាក់ៗទៀតឡើយ ៕
(អត្ថបទដកស្រង់ចេញពី ទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៨)
No comments:
Post a Comment