Saturday, September 17, 2011

ច្បាប់អ្នកសុំទាន ទាំង១០

• ទី1: រាល់ការសុំទាន ម្តងៗត្រូវចេះប្រើទឹកមុខអោយវាកំសត់ប្រើសំដីនិយាយខ្សោយៗ អោយគេអាណិត បើអាចបង្ហូរទឹកភែ្នករឹតតែល្អ។
• ទី2: មិនត្រូវភ្លេចខ្លួនញញឹមឬសើចជាហេតុ អោយគេដឹងថាយើងសប្បាយចិត្តនោះឡើយ
• ទី3: មិនត្រូវញុំាអាហារណា ដែលគ្មានអនាម័យបណ្តាលអោយឈឺ ខានដើរបានសុំទាន ជាហេតុខាននំាអោយដាច់ម៉ូយ។
• ទី4: សំលៀកបំពាក់មិនត្រូវពាក់ស្អាតពេកទេ ព្រោះបណ្តាលអោយគេបាត់បង់ភាពទុកចិត្ត
• ទី5: មិនត្រូវប្រឹងស៊ីអោយធាត់ពេកទេ នំាអោយប្រាសចាកនៃការសុំទាន
• ទី6: គូរមើលកាលទេសៈ មិនត្រូវទៅសុំនៅពេលបី្តប្រពន្ធគេឈ្លោះទាស់ទែង ឫ ម៉ែក្មែក កំពុងជេរកូនប្រសារ ឫបី្តដែលត្រូវប្រពន្ធដេញចេញពីផ្ទះថី្មៗនោះឡើយ ព្រោះអាចបណ្តាលអោយយើងបែកក្បាលជាយថាហេតុ។
• ទី7: មិនត្រូវចូលទៅសុំនៅផ្ទះណាដែលមានផ្លាកសញ្ញាឆែ្កកាច ព្រោះវាអាចខំាយើង អាយះអាយាយ បាន។
• ទី8: ពេលចប់ម៉ោងសុំទាន ត្រូវដេកតាមចិញ្ចឹមថ្នល់ ឫសំយាបផ្ទះគេអោយបានត្រឹមត្រូវ ត្រូវចងមុង ត្រូវដាក់ធូបមូស បើដាក់កង្ហា ឫម៉ាស៊ីនត្រជាក់បានកាន់តែឡូយតាមលទ្ធភាពធើ្វទៅរូច។
• ទី9: ហាមសុំនៅពេលគេកំពុងបរិភោគ ត្រូវចំាគេញុំាអស់សិន
• ទី10: ត្រូវរៀបចំគណនី Account Finance អោយបានច្បាស់លាស់ ដើម្បីទិញផ្ទះវិឡា ឡាន និងចិញ្ជៀនពេជ្រ៕
• គូរសេ្នហាមួយគូរបាន បែកបាក់គ្នាព្រោះដូចសារតែខាងស្រីមានភាពធន់
ទ្រំាជាមួយដៃគូរបស់ខ្លូន
ប្រុស: ហេតុអី្វអូនចាកចេញពីបង?
ស្រី: មកពីបងគ្មានសមត្ថភាព
ប្រុស: មុននិងអូនចាកចេញអូនមើលកែវភ្នែកបងមក អូននិងឃើញសេចកី្តស្រលាញ់បងចំពោះអូនប៉ុនណា
ស្រី: អូនឃើញហើយបង នៅក្នុងកែរភែ្នកបង គឺមានអាចម៏ភែ្នកបង។

No comments:

Post a Comment