Sunday, September 18, 2011

ផលប្រយោជន៍​ព្យាបាល​ជំងឺ​ពី​ម្ហូបចំណី​ហឹរ​

ផលប្រយោជន៍​ព្យាបាល​ជំងឺ​ពី​ម្ហូបចំណី​ហឹរ​


តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​បង្ហាញថា អាហារ​ហឹរ​ជួយ​បញ្ចុះទម្ងន់​, ល្អ​សម្រាប់​សរសៃឈាម​បេះដូង​, បង្កើន​ចរាចរ​ឈាម​, ប្រឆាំង​មហារីក …​។​

ម្ហូបអាហារ​ហឹរ​ត្រូវបាន​មនុស្ស​ជាច្រើន​និយម​ចូល​ចិត្ត​លើ​ទូទាំង​ពិភពលោក ។ យោង​តាម​ការស្រាវជ្រាវ​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា ការបន្ថែម​គ្រឿងទេសហឹរ​មួយ​ទៅ​ក្នុង​អាហារ​របស់​អ្នក អាច​ល្អ​សម្រាប់​សុខភាព​ជាង​អ្នក​គិត ។ ផលប្រយោជន៍​របស់​ម្ហូបចំណី​ហឹរ​រួមមានៈ​

  1. ជួយ​បញ្ចុះទម្ងន់​៖ ម្ទេស​ហឹរ​ផ្ទុក Capsaicin អាច​បង្កើន​ល្បឿន បំប្លែង​សារ​ជាតិ​​​និង​​ជួយ​សរីរាង្គ​ដុត​បំផ្លាញ​កាឡូរី​លឿន​ជាង ។ ប្រការនេះគឺ​ដោយសារ Capsaicin ធ្វើឱ្យ​កើន​សីតុណ្ហភាព​សរីរាង្គ​របស់អ្នក និង​រួមចំណែក​ធ្វើឱ្យ​កើន​ចង្វាក់បេះដូង​របស់​អ្នក ។​
  2. ល្អ​សម្រាប់​សរសៃឈាម​បេះដូង​៖ ម្ទេស​ហឹរ​អាចជួយ​កែប្រែ​ឱ្យប្រសើរ​ឡើង​សុខភាព​សរសៃឈាម​បេះដូង ដោយ​វិធី​កែប្រែ​សមត្ថភាព​​របស់សរីរាង្គ​រំលាយ​ឈាម​កក ។ ការស្រាវជ្រាវ​បាន​ចង្អុល​បង្ហាញ្ញ​​ថា ដង់ស៊ីតេ​ទាបនៃ​កូ​ឡេ​ស្តេ​រ៉ូ​ល LDL (​កូ​ឡេ​​ស្តេ​រ៉ូល​​អាក្រក់​) ប្រឆាំង​​តប​ដំណើរ​ការ​អុកស៊ីត​កម្ម ក្នុង​រយៈ​ពេល​​វែង​មួយ (​អាច​ធ្វើ​ឱ្យ​ស្ទះ​សរសៃ​ឈាម​​របស់​អ្នក​) អាស្រ័យ​ហេតុនេះ​ពេល​បំពេញ​ម្ទេស​ទៅ​ក្នុង​របប​​ទទួល​ទាន​អាច​ធ្វើឱ្យ​ថយចុះ​ គ្រោះថ្នាក់ឈឺ​បេះដូង ឈាមកក​នៅ​ខួរក្បាល​។​
  3. បង្កើន​ចរាចរ​ឈាម​​៖ ប្រភេទ ​អាហារ​ហឹរ​ក៏​ជំរុញ​ចរាចរ​ឈាម​បានល្អ និង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម ។ ពេល​អ្នក​បរិភោគ​អាហា​រហឹរ សីតុណ្ហភាព​សរីរាង្គរ​បស់​អ្នក​ត្រូវ​បាន​លើកឡើង អាស្រ័យ​ហេតុ​នោះ​ធ្វើឱ្យ​កើន បរិមាណ​ចរាចរ​ឈាម​​បេះដូង ។ ក្នុង​ម្ទេស​ក៏​មាន​វីតាមីន A និង C ច្រើន ហេតុនេះ​ជួយ​ពង្រឹង​គែម​​សរសៃឈាម ។​
  4. ប្រឆាំង​មហារីក​៖ ការស្រាវជ្រាវ​ជា​ច្រើន​បានចង្អុលបង្ហាញ​ថា ការ​ប្រើ​ប្រាស់​​ម្ទេស​ជាប្រចាំ នឹង​មាន​ឥទ្ធិពល​ធ្វើឱ្យ​ថយចុះ​គ្រោះថ្នាក់​មហារីក ។ ក្នុង​​ករណី​​មួយ​​ចំនួន Capsaicin ពន្យឺត​ភាព​រីកចម្រើន​របស់​កោសិកា​មហារីក មិន​​តែ​​​ប៉ុណ្ណោះ​​ធ្វើ​ឱ្យ​ងាប់​កោសិកា​មហារីក​ដោយ​មិន​ធ្វើឱ្យ​អន្តរាយ​​ដល់​ កោសិកាជុំវិញ ។​
  5. ជំរុញ​រំលាយ​អាហារ​​៖ ពពួក ​គ្រឿងទេស​ធ្វើឱ្យ​កើន​ការបញ្ចេញ hydrocloric ក្នុង​ក្រពះ ជួយ​អ្នក​រំលាយ​អាហារ​ងាយស្រួល​ជាង ទន្ទឹម​នោះ​ធ្វើឱ្យ​កើន​ចរាចរ​ឈាម​ទៅ​ដល់​ក្រពះ ។ Capsaicin ក្នុង​គ្រឿងទេស​ហឹរ​ក៏​ជួយ កម្ទេច​ពពួក​បាក់​តេរី​ដូច​ជា H. Pylori និង​ជួយ​ទប់ស្កាត់​ឬ​ព្យាបាល​ជំងឺ​រលាក​ក្រពះ ។ ប៉ុន្តែ​ប្រសិន​អ្នក​ត្រូវ​ភើ​ក្តៅពី​ការ​បរិភោគអា​ហារហឹ​រ នោះ​ចូ​រសាក ប្រើប្រាស់​ថ្នាំ​ប្រឆាំង​អាស៊ីត​មួយ​គ្រាប់​ដើម្បី​សម្រួល​អាស៊ីត​ក្នុង​ ក្រពះ ។​
  6. ព្យាបាល​ជំងឺ​សន្លាក់​​៖ គ្រឿងទេស​ល្មៀត ( haldi ធ្វើឱ្យ​ថយចុះ​រលាក និង​​បំផ្លាញ​​ឆ្អឹង​នៅ​មនុស្ស ។ សារជាតិ Circumin មាន​នៅក្នុង​ល្មៀតជួយ​បន្ថយ​​ភាពឈឺចាប់​ពាក់ព័ន្ធ​ដល់​រលាក​សន្លាក់ ។​
  7. គ្រុន​រងា​និង​គ្រុនផ្តាសាយ​៖ Capsaicin ក្នុង​ពពួក​អាហារ​ធ្វើ​គ្រឿង​ទេស​ជំរុញ​​សរីរាង្គ​ចេញ​ញើស និងជួយ​បន្ថយ​ភាព​ពិបាក​ទ្រាំ​របស់​រោគសញ្ញា​គ្រុន​​រងា​និង​ផ្តាសាយ ។ វា​ក៏​ជួយ​ឱ្យ​ធូរ​ច្រមុះ ដកដង្ហើម​ស្រួល បន្ថយ​រលាក​ខ្ទង់​ច្រមុះ និង​រោគសញ្ញា​ផ្តាសាយ​ផ្សេងៗ ។​
  8. ​កែប្រែ​ដំណេក​ឱ្យ​ប្រសើរ​ឡើង​៖ អ្នកស្រាវជ្រាវ​អូស្ត្រាលី​បាន​រក ឃើញថា ពួក​អ្នក​បរិភោគ​អាហារ​មាន​គ្រឿងទេស​ច្រើន​នឹង​ងាយ​ដេកលក់ ស្រួល​ជាង ។ ពួកគេ​ក៏​ភ្ញាក់​ពី​ដំណេក​ងាយស្រួល​ជាង មិន​អស់កម្លាំង និង​មានថាមពល​ច្រើន​ពេញ​មួយ​ថ្ងៃ ។​
  9. កែប្រែ​សភាព​ចិត្តគំនិត​៖ ម្ទេស​បង្កើន​កម្រិត endorphin និង Serotonin បន្ថយ​ឈឺចាប់ និង​ជួយ​ឱ្យ​យើង​មាន​អារម្មណ៍​សុភមង្គល បញ្ចៀសបាន​រោគ​ផ្លូវចិត្ត និង​អារម្មណ៍​តានតឹង​ហួស​កម្រិត ។​
  10. ដកដង្ហើម​ល្អ​ជាង​៖ ម្ទេស ​ហឹរ​ល្អ​បំផុត​សម្រាប់​អ្នក​កើត​ជំងឺ​ហឺត រលាក​ទងសួត​រ៉ាំរ៉ៃ រលាក​ខ្ទង់ច្រមុះ ព្រោះ​វា​ជួយ​បន្ថយ​និង​កម្ទេច​ស្លេស្ម៍ ជួយ​ឱ្យ​អ្នក​ដកដង្ហើម​ស្រួល​ជាង ។ ម្ទេស​ហឹរ​ក៏​មាន​ឥទ្ធិពល​ធ្វើឱ្យ​ធូរ​ច្រមុះ ជួយ ឱ្យ​ដកដង្ហើម​ល្អ ។​

​ប៉ុន្តែ​រឿង​សំខាន់​គឺ​អ្នក​គួរ​បរិភោគ​ហឹរ​ក្នុង​កម្រិត​សមល្មម ។ ពិសេសគឺ​ប្រសិនបើ​អ្នក​មាន​​ក្រពះ​​​រំញោច​​នោះ ដាច់ខាត​ត្រូវ​ចៀស​ឆ្ងាយ​ពី​អាហារ​ហឹរ ៕CEN

No comments:

Post a Comment