ដោយ វីរៈ ដារ៉ា
រូបភាពដើមក្បាលរ៉ុយ ឬ កំប៉ោយចិន (ផ្តល់ដោយ Ros Peoulakhena)
កាលពីថ្ងៃអាទិត្យម្សិលមិញ, ខ្ញុំបានទៅលេង នៅទីកន្លែងមួយ ឯជាយក្រុង ក៏បានជួបប្រទះ និង អ្នកភូមិ កំពុងតែបោច ដើមក្បាលរ៉ុយ ឬ កំប៉ោយចិន។ ខ្ញុំក៏បានសួរទៅអ៊ុំម្នាក់ ដែលកំពុងបោចនោះ តើគាត់យកវាទៅធ្វើអ្វី? គាត់ក៏បានលាត់ បង្ហាញនូវស្នាម គីស មួយកន្លែងនៅនឹងភ្លៅរបស់គាត់ ដែលបានស្រកជិតអស់ទៅហើយថា គាត់យកវាទៅដាំទឹកផឹក ព្យាបាលដុំគីសមួយនេះ ព្រោះគាត់មិនហ៊ានវះទេ ដោយខ្លាចវាបែក។ ក្រោយពីផឹកអស់១រយះ វារាបស្ទើរតែគ្មានអ្វីកើតឡើងទៅហើយ។
បន្ទាប់មកទៀត ខ្ញុំក៏បានជួបនឹងប្អូនស្រីម្នាក់ទៀត ដែលនៅជិតនោះបានអះអាងនូវប្រសិទ្ធិភាពនៃដើមនេះថា កាលពីមុន ខ្លួនមានគីស ១គ្រាប់នៅនឹងសុដន្ត ហើយពេទ្យថាត្រូវតែកាត់ ជាសវាងមហារីកដោះ។ ប្អូនក៏បានជ្រើសរើសការព្យាបាលដោយប្រើរុក្ខជាតិនេះ លាយជាមួយនិងស្រា ហើយឥឡូវពេលទៅអេកូម្តងទៀត ពេទ្យបញ្ជាក់ថា គ្មានមានអ្វីទៀតទេ។
ការព្យាបាលរបស់អ្នកទាំងពីរ ប្រើវិធីខុសគ្នាដូចខាងក្រោម៖
- វិធីទី១៖ បេះយកស្លឹក និង ផ្កាបន្តិចមកបុក រួចលាយជាមួយស្រាស មួយកូនកែវ (ប៉ុនពែងអាកោរ) ផឹកជាប្រចាំ អាចធ្វើឲ្យដុំគីស រលាយបាត់ទៅវិញ។
- វិធីទី២៖ យកទាំងអស់ (ឬស, ដើម, ស្លឹក, ផ្កា) មកហាលថ្ងៃឲ្យស្ងួត រួចយកមកដាំទឹកផឹក ដូចជាតែរាល់ថ្ងៃ។
តាមការអះអាងរបស់អ្នកទាំងពីរ វិធីទី១មានប្រសិទ្ធភាពខ្ពស់ជាង តែវិធីទី២មានគុណសម្បត្តិ ចំពោះអ្នកមិនចេះញ៉ាំស្រា ឬ ក៏ អ្នកមានផលប៉ះពាល់ ដោយសាស្រា។
ខ្ញុំមិនដឹងថាប្រសិទ្ធិភាពពិតប្រាកដបែបណានោះទេ គ្រាន់តែចែករំលែកតាមការជួបប្រទះតែប៉ុណ្ណោះ។
**************************
ប្រសិទ្ធភាពចំពោះជម្ងឺផ្សេងទៀត ចម្លងចញពី Wall របស់ Ros Peoulakhena
ក្បាលរុយ ឬ កំប៉ោយចិន ជាប្រភេទរុក្ខជាតិឱសថដែលអាចព្យបាលជម្ងឺ ច្រើនមុខដូចជា៖ ផ្តាសាយ ក្តៅខ្លួន រាគមួល ក្អក លើសឈាម កើតលឿង រលាកថ្លើម សរសៃប្រសាទ បូសពិស។
(រុក្ខជាតិឱសថកម្ពុជា ២០០៦, ទំព័រ ១ និង ២)
No comments:
Post a Comment