Saturday, September 17, 2011

ឈាមឈ្លើង....!

ពូម៉នទើបមកពីសាលាស្រុក មុខគាត់ខ្មៅអែរ គាត់ដើរបណ្តើររអ៊ូបណ្តើរ ឈាមឈ្លើង! ឈាមឈ្លើង! ក៏ជួបពូម៉ាង ដើរជិតនោះហើយឮក៏សួរ ៖
ពូម៉ាង៖ អ្ហេក!ល្បងម៉នស្អីឮតែរអ៊ូឈាមឈ្លើងអ៊ីចឹង
ពូម៉ន៖ អ្ហើរ! ឈាមឈ្លើង!អាចោរឈាមឈ្លើង....
ពូម៉ាង៖ ហ្នឹងហើយ! តើវាថីឈាមឈ្លើងនោះ ឈ្លើងមានឈាមមកពីណាបើវាមិនទាមមនុស្សយកឈាមនោះ?
ពូម៉ន៖ ហ្នឹងហើយ! បើវាមិនទាមមនុស្សយកឈាមវាបានឈាមមកពីណាអាពពួកឈាមឈ្លើង
ពូម៉ាងនៅតែមិនយល់ហើយក៏ឲ្យពូម៉នពន្យល់ពីរឿងឈាមឈ្លើង
ពូម៉ន៖ ល្បងម៉ាងឯងមិនដឹងទេ ព្រឹកមិញខ្ញុំចូលតៅសាលាស្រុករឿងកូនប្រុសពៅខ្ញុំវា វាយតប់គ្នាជាមួយក្មេងក្នុងភូមិ
ពូម៉ាងលូកមាត់កាត់
ពូម៉ាង៖ ចុះក្រែងកូនប្រសាលោកបងឯងធ្វើជាចៅហ្វាយស្រុកអ្ហី ?
ពូម៉ន៖ អើ ដោយសារតែកូនប្រសារបស់ខ្ញុំជាចៅហ្វាយស្រុក ហ្នឹងហើយបានជាខ្ញុំហៅវាថាឈាមឈ្លើង ព្រោះវា ទាមអត់ស្គាល់ឪក្មេកប្អូនថ្លៃវាទេ វាថាវាអត់យកខ្លួនឯងទេ វាយកទៅឲ្យថ្នាក់លើរបស់វា...ហ៊ីស! អាឈាមឈ្លើង
ពូម៉ាង៖ អូ! ឈាមឈ្លើង...របស់ពូម៉នមែន ៕

No comments:

Post a Comment