Monday, September 19, 2011

ត្រូវរង្វាន់

គ្រួសារមួយពីរនាក់ប្ដីប្រពន្ធនោះ ក្រ មហាក្រ ជំពាក់លុយគេ រកអង្ករច្រកឆ្នាំគ្មានទេ។ ដល់លំបាកខ្លាំងពេកទៅ ក៏នឹករកកលសម្លាប់ខ្លួនទាំងពីរនាក់។ គិតស្រេចហើយ ក៏បបួលគ្នាទៅទិញថ្នាំកណ្ដុរ លុយទិញបានតែមួយកញ្ចប់។ មិនដឹងថាត្រូវធ្វើយ៉ាងម៉េច បើរំលែកចែកគ្នាម្នាក់កន្លះកញ្ចប់ខ្លាចវាមិនងាប់ តែសម្រេចថាចែកគ្នាម្នាក់កន្លះកញ្ចប់ចុះព្រោះវាអស់ជម្រើសហើយ ហែកកញ្ចប់ថ្នាំ ត្រូវរង្វាន់បានថ្នាំមួយកញ្ចប់ទៀត… ហេងពួកគាត់មែន
រឿងរង្វាន់ហ្នឹង ឮគេនិយាយថាដូងក៏មានរង្វាន់ដែរ។ ផឹកទឹកដូងរួច កុំភ្លេចមើលគួទដូង… មានរង្វាន់ម៉ូតូហ្វីណូអីឯណាទៀតហ្ន៎

No comments:

Post a Comment