ជាធម្មតានៅពេលដែលលោកអ្នកតំឡើង Mac OS X Lion ជាលើកដំបូង វាមិនបង្ហាញ icon HD ឬ External Disk Drive នៅលើអេក្រង់របស់វាឡើយ។
ដូច្នេះថ្ងៃនេះយើងខ្ញុំសូមបង្ហាញរបៀបកំណត់វាដូចខាងក្រោម៖
ជំហានទី១៖ សូមលោកអ្នកចុចលើប៊ូតុង Finder ដែលនៅលើរបាររបស់ Mac OS X Lion
ជំហានទី២៖ សូមចុចលើរបារខាងលើរបស់ Finder ដែលវាស្ថិតនៅក្បែររូបផ្លែប៉ោម បន្ទាប់មកចុចយក Preference
ជំហានទី៣៖ ពេលនោះលោកអ្នកនឹងឃើញការកំណត់ជាច្រើន ដូច្នេះសូចចុចលើប៊ូតុង General បន្ទាប់មកចូល Tick លើមុខងារផ្សេងៗរបស់វាដូចជា Hard Disks, External Hard Disks, -ល-។
ពេលដែលលោកអ្នកជ្រើសរើសវារួចវានឹងចេញនៅលើអេក្រង់ដូចក្នុងរូបភាពខាងក្រោម៖
សូមមើលវីដេអូខាងក្រោមដើម្បីយល់កាន់តែច្បាស់៖
No comments:
Post a Comment