បន្ទាប់បញ្ចប់នូវព្រឹត្តិការប្រកាសបង្ហាញផលិតផលថ្មីរបស់ Apple ដែលប្រព្រឹត្តិការកាលពីថ្ងៃទី 22 តុលាម៉ោង 10 ព្រឹកនៅ San Francisco សហរដ្ឋអាមេរិក ដែលត្រូវជាម៉ោង 12 កណ្ដាលអាធ្រាត្រយប់មិញឆ្លងចូលថ្ងៃទី 23 តុលា នៅកម្ពុជានេះ។ ដោយបានបើកបង្ហាញវត្តមាន iPad ជំនាន់ថ្មីរបស់ខ្លួនចំនួនពីម៉ូដែលព្រមគ្នា គឺ iPad Air នឹង iPad mini 2 ខណៈដែលខុសពីការរំពឹងទុកថា iPad ទំហំ 9.7 អ៊ីង នឹងមានឈ្មោះថា iPad 5 ។
iPad Air នេះត្រូវបានរចនាឡើងជាមួយនឹងរូបរាងថ្មី ស្រដៀងគ្នាទៅនឹង iPad mini នឹងមានកម្រាស់ស្តើងជាងមុនដល់ទៅ 20% នឹងមានទម្ងន់ស្រាលជាងមុន ពោលគឺចុះពី 653ក្រាម ទៅ 469 ក្រាម។ នឹងបំពាក់ដំណើរបន្ទះឈីបចំនួនពីប្រភេទព្រមគ្នា Apple A7 នឹង M7 motion co-processor ប៉ុន្តែពុំមានបំពាក់មុខងារ Touch ID ស្កេនស្នាមម្រាមដៃដូច iPhone 5S ដែលពាក្យចចាមរ៉ាមកន្លងមកនោះទេ។ ហើយឥឡូវនេះក្រុមហ៊ុន Apple ក៏បានបញ្ចេញវីដេអូ Promo បង្អួតពីរូបរាង iPad Air ជំនាន់ថ្មីរបស់ខ្លួនបូករួមនឹងដំណើរការប្រើប្រាស់ខាងក្នុងមួយចំនួនផងដែរ។
No comments:
Post a Comment