Saturday, September 17, 2011

មូលហេតុចម្បងដែលធ្វើឲ្យថ្លើមខូច

ការ​ធ្វេស​ប្រហែស​មួយ​ចំនួន​​អាច​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ថ្លើម​របស់​ អ្នក​បាន។ ដូច្នេះ​អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​ថែ​ទាំ និង​ផល​ប៉ះពាល់​ទាំង​អស់​នោះ។ ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អ្នក​មិន​បាន​ចាប់​អារម្មណ៍​នោះគឺៈ

  • ការ​ចូល​គេង​មាន​ការ​យឺត​យ៉ាវ និង​ក្រ​ក្រោក​ពី​ដំណេក
  • មិន​បត់​ជើង​តូច​នៅ​ពេល​ព្រឹក
  • ​ទទួ​លទាន​ច្រើនពេក
  • ​ផ្អាក​ទទួល​ទាន​អាហារ​ពេល​ព្រឹក
  • ​ប្រើ​ប្រាស់​ថ្នាំ​ច្រើន​ហួស​កំណត់
  • ទទួល​ទាន​អាហារ​ដោយ​បន្ថែម​សារធាតុ​គីមី ដើម្បី​រក្សា​ទុក​ឲ្យ​បាន​យូរ, អាហារ​ដែល​មាន​ជាតិ​ពណ៌​ និង​អាហារ​ដែល​ផលិត​ពីស្ករ​សិប្បនិម្មិត
  • ​ប្រើ​ប្រាស់​ប្រេង​ចម្អិន​​អាហារ​មិន​ល្អ​ចំពោះ​សុខភាព។ បើ​សិន​ជា​អាច​ជៀស​បាន​ អ្នក​គួរ​កាត់បន្ថយ​អាហារ​ដែល​ប្រើ​ប្រេង​ចាន ទោះ​បី​ជា​ប្រេង​នោះ​ជា​ប្រភេទ​ប្រេង​ល្អក៏ដោយ។ ហើយ​នៅ​ពេល​​ដែល​អ្នក​កំពុង​តែ​នឿយ​ហត់​ខ្លាំង អ្នក​មិន​គួរ​ទទួល​ទាន​អាហារ​ដែល​ចៀន​នោះ​ទេ។
  • ទទួល​ទាន​អាហារ​ឆៅ​ច្រើន​ហួស​ហេតុ​ពេក អាច​បង្ក​បញ្ហា​ដល់​ថ្លើម​របស់​អ្នក។ ដូច្នេះ​អ្នក​គួរ​ទទួល​ទាន​បន្លែ​នៅក្នុង​បរិមាណ​សម​រម្យ ឬទទួល​ទាន​លាយ​ជាមួយ​បន្លែ​ឆ្អិន​ពី​៣-៥​ភាគ។ ចំពោះ​បន្លែ​ឆា ឬចៀន បើ​សិន​ជា​នៅ​សល់​ មិន​គួរ​ទុក​ទទួល​​ទាន​បន្ត​ទៀត​ឡើយ។

គ្រាន់​តែ​អ្នក​អនុវត្ត​តាម​ការណែនាំ​ខាង​លើ​ ហើយ​ប្រកាន់​ខ្ជាប់​នូវ​ទម្លាប់​ល្អ​ចំពោះ​ការ​ទទួល​ទាន​ និង​កំណត់​​ ឬបែង​ចែក​ពេល​វេលា​សម្រាក​ឲ្យ​បាន​ត្រឹម​ត្រូវ​នោះ អ្នក​នឹង​ទទួល​​បាន​នូវ​សុខភាព​ល្អ។ ​ការ​សម្រាក និង​ទម្លាប់​នៃ​ការ​ទទួល​ទាន​ត្រឹម​ត្រូវ​មាន​សារ​ប្រយោជន៍​ណាស់​ដល់​​ សារព៌ាង្គកាយ ព្រោះ​ថា​ទម្លាប់​ទាំង​ពីរ​នេះ​នឹង​ជួយ​ឲ្យ​រាង​កាយ​របស់អ្នក​មាន​ពេល​វេលា​ គ្រប់​គ្រាន់​​ ដើម្បី​ស្រូប​យក​ថាម​ពល​ពី​អាហារ​មក​ចិញ្ចឹម​សារព៌ាង្គ​កាយ និង​កម្ចាស់​សារធាតុ​គីមី​ដែល​អាច​ជា​មូលហេតុ​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សុខ​ ភាព​របស់​អ្នក​បាន៕

No comments:

Post a Comment