ភ្នំពេញ: ជាមួយនឹងការមកដល់តាមការរំពឹងទុកនៃផ្សារមូលបត្រកម្ពុជាជា លើកទីមួយកាលពីម្សិលមិញ ក្រុមអ្នកវិនិយោគក្នុងប្រទេសកម្ពុជាកំពុងសម្លឹងមើលទៅប្រទេសជិត ខាងដើម្បីស្វែងរកគំរូស័ក្តិសមបំផុតដើម្បីយកគំរូតាម។
ផ្សារមូលបត្រក្នុងតំបន់ទាំងក្នុងប្រទេសឡាវ និងទាំងក្នុងប្រទសវៀតណាម ត្រូវបានលើកឡើងជា លក្ខណៈប្រៀបធៀបដោយអ្នកវិនិយោគក្នុងតំបន់។
ផ្សារមូលបត្រទីក្រុង ហូ ជីមិញ របស់ប្រទេសវៀតណាម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ហើយកាលពីដំបូងមានក្រុមហ៊ុនចេញលក់មូលបត្រចំនួនតែពីរប៉ុណ្ណោះ។ រហូតដល់ខែកក្កដា ឆ្នាំមុន ក្រុមហ៊ុនសរុបចំនួន២៤៧ ត្រូវបានចុះបញ្ជី។
នាយកក្រុមហ៊ុនមូលបត្រ VinaSecurities Adrian Cundy បានថ្លែងកាលពីម្សិលមិញថា៖ «ជោគជ័យនៃផ្សារមូលបត្រនឹងផ្អែកទៅលើក្រុមហ៊ុនដែលអាចវិនិយោគ បាននិងតម្លៃភាគហ៊ុន មិនមែនផ្អែកលើចំនួនប្រជាជនឬទំហំប្រទេសនោះទេ។ ដូច្នេះ តាមពិតដែលថា វៀតណាមជាប្រទេសធំជាង ដែលមានប្រជាជនរហូតដល់ជិត៩០លាននាក់ មិនមែនជាបញ្ហាចំពោះឱកាសរបស់ប្រទេសកម្ពុជាក្នុងការចាប់ ផ្តើមផ្សារមូលបត្រជោគជ័យមួយនោះទេ»។ លោកបានបន្តថា៖ «នោះគឺថាក្បាលម៉ាស៊ីននៃការលូតលាស់គឺស្ថិតនៅក្នុងសេដ្ឋកិច្ច សេរី»។
លោកបានបន្ថែមថា វៀតណាមមានក្រុមហ៊ុនហិរញ្ញវត្ថុ ក្រុមហ៊ុនអចលនទ្រព្យ សហគ្រាសខ្នាតតូចនិងខ្នាតមធ្យមជាច្រើន ហើយថ្មីៗនេះ អ្នកប្រើប្រាស់ជាអ្នកដើរតួ។ នេះគឺដោយសារតែភាពរីកចម្រើនចេញពីក្រុមហ៊ុនអចលនទ្រព្យដែល បង្កើតហេដ្ឋារចនាសម្ព័ន្ធជាមួយប្រាក់កម្ចី។ លោកបន្តថា៖ «វាពិបាកនិយាយថា តើរឿងនឹងទៅជាយ៉ាងដូចម្តេចក្នុងប្រទេសកម្ពុជា ... កម្ពុជាមានឱកាសជាច្រើន»។
Naoto Sumiyoshi ប្រធានអ្នកស្រាវជ្រាវនៅក្រុមហ៊ុនវិនិយោគជប៉ុន WorldStock ជឿថា ទោះបីជាវៀតណាមមានភាពពេញវ័យដោយជោគជ័យជាមួយផ្សារមូលបត្រ មួយដែលមានតម្លៃខ្ពស់ក៏ដោយ ដំណើរដំបូងគឺមិនមើលទៅមិនមានលក្ខណៈវិជ្ជមានដូចនេះទេ។
លោកបន្តថា៖ «យើងអាចរំពឹងថានឹងមានតម្លៃខ្ពស់ដូចគ្នានៅទីនេះ»។
ការវិនិយោគរបស់ក្រុមហ៊ុន WorldStock ក្នុងប្រទេសវៀតណាមរួមមានវិស័យ ធនាគារ ម្ហូបអាហារ កសិកម្ម ថាមពល និងអចលនទ្រព្យ។ លោកបានបន្ថែមថា ស្ថានភាពក្នុងប្រទេសឡាវ គឺមិនល្អ ហើយរំពឹងថា ក្រុមហ៊ុនច្រើនទៀតនឹងចាប់ផ្តើមចុះបញ្ជីនៅលើផ្សារមូលបត្រ។
ផ្សារមូលបត្រក្នុងប្រទេសឡាវបានចាប់ផ្តើមប្រតិបត្តិការនៅខែ មករា ឆ្នាំ២០១១ហើយ ដូចផ្សារមូលបត្រកម្ពុជាដែរ គឺបានបើកដោយមិនទាន់មានក្រុមហ៊ុនចុះបញ្ជី។ ប៉ុន្តែរហូតមកដល់នេះមានក្រុមហ៊ុនពីរបានចុះបញ្ជីនិងប្រតិ បត្តិការ គឺ Electricite du Laos និង Banque Pour Le Commerce ។
Martin Desautels ទីប្រឹក្សាផ្នែកច្បាប់និងពន្ធនៅ DFDL Mekong ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញ បានថ្លែងនៅក្នុងពិធីចាប់ផ្តើមកាលពីម្សិលមិញថា ឡាវគឺជាគំរូល្អប្រសើរមួយ ដែលតំណាងនូវអ្វីដែលនឹងកើតឡើងនៅទីនេះ។ លោកថ្លែងថា៖ «វាបានដំណើរការទៅយ៉ាងល្អនៅក្នុងប្រទេសឡាវ ហើយព្យាករថា នឹងមានផ្លូវមួយស្រដៀងគ្នានៅទីនេះ»។ លោកបានថ្លែងថា វាល្អដែលចាប់ផ្តើមនៅពេលឥឡូវនេះ ហើយធ្វើឲ្យប្រជាជនចាប់អារម្មណ៍។ «វាជាសញ្ញាចាប់ផ្តើមល្អមួយ...វាបើកចំហសម្រាប់អាជីវកម្ម ដូច្នេះប្រជាជននឹងចាប់ផ្តើមរៀបចំខ្លួន»។
Desautels បានបន្ថែមថា មានសក្តានុពលរីកចម្រើនច្រើនក្នុងប្រទេសកម្ពុជា ប៉ុន្តែនៅប្រទេសឡាវមានក្រុមហ៊ុនធំៗជាង។ ដូច្នេះខណៈដែលកម្ពុជាអាចនឹងមានក្រុមហ៊ុនច្រើនជាង ទំហំទីផ្សារនៅកម្ពុជាទំនងជាធំជាងនៅប្រទេសឡាវ»។ លោក Han Kyung Tae នាយកគ្រប់គ្រងនៅក្រុមហ៊ុនមូលបត្រ Tong Yang Securities កម្ពុជា ក៏បានសង្កត់ធ្ងន់ផងដែរទៅសក្តានុពលរីកចម្រើននៃសេដ្ឋកិច្ច កម្ពុជា។
លោកប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីខែឧសភា ឆ្នាំនេះថា៖ «កម្ពុជាស្ថិតនៅក្នុងកម្រិតក្មេងខ្ចីនៃការអភិវឌ្ឍន៍របស់ ខ្លួន។ ទីផ្សារគឺរីកចម្រើនយ៉ាងលឿន»។ ការផ្តល់ជាលើកទីមួយនឹងការធ្វើឡើងនៅចុងឆ្នាំនេះ ហើយដែលភាគច្រើនបំផុតទំនងជាផ្តល់ទៅឲ្យក្រុមហ៊ុនក្នុងវិស័យ ចម្បងៗដូចជា វិស័យធនាគារ ទូរគមនាគមន៍ កសិកម្ម សេវា និងកាត់ដេរ។
លោកបានបន្តថា៖ «ពួកគេនឹងបន្តរក្សាទិសដៅទាក់ទាញសម្រាប់ក្រុមអ្នកវិនិយោគបរទេស»។
លោក Han រំពឹងថា មានក្រុមហ៊ុនពី៥ទៅ១០ក្រុមហ៊ុននឹងទទួលបានការផ្តល់សិទ្ធិ ទទួលស្គាល់ជាសាធារណៈក្នុងរយៈពេលពីរបីឆ្នាំដំបូងបន្ទាប់ពីការ ចាប់ផ្តើមផ្សារមូលបត្រនេះ ដោយមានក្រុមហ៊ុនកំពូលៗ ក្នុងវិស័យនីមួយៗកំពុងត្រៀមខ្លួនចុះបញ្ជីក្នុងផ្សារមូល បត្រកម្ពុជាដំបូងនេះ៕ Phnom Penh Post
No comments:
Post a Comment