យើងសូមណែនាំវិធីមួយចំនួនក្នុងការទទួលទានអាហារជួយកាត់បន្ថយជំងឺមហារីកសុដន់ ដែលមានដូចខាងក្រោមនេះ៖
-ចំពោះអាហារមួយពេលៗ គួរតែមានបន្លែផ្លែឈើពាក់កណ្តាល ដើម្បីឲ្យរាងកាយបានទទួលវិតាមីនធាតុរ៉ែគ្រប់គ្រាន់។
-ទទួលទានបន្លែ ផ្លែឈើឲ្យបានច្រើនជាពិសេសបន្លែ ផ្លែឈើដែលមានសារធាតុទប់ស្កាត់រ៉ាឌីកាល់សេរី ដូចជា វិតាមីន C វិតាមីន E វិតាមីនA ជាដើម។
-បង្កើនការទទួលទានអាហារដែលមានជាតិសរសៃឲ្យបានច្រើន។
-ទទួលទានផលិតផលដែលធ្វើពីសណ្តែកសៀងឲ្យបានច្រើន ដូចជា ទឹកសណ្តែក តៅហ៊ូសណ្តែកបណ្តុះ ព្រោះវាមិនត្រឹមតែមិនធ្វើឲ្យធាត់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជួយការពារកុំឲ្យកើតជំងឺមហារីកសុដន់ទៀតផង។
-ទទួលទានអាហារដើម្បីសុខភាពមានដូចជា អង្ករសម្រូប បន្លែ ផ្លែឈើ គ្មានជាតិពុល សាច់ត្រី ប្រេងអូលីវ។
-ហាត់ប្រាណជាប្រចាំ ដើម្បីឲ្យរាងកាយដុតបំផ្លាញជាតិខ្លាញ់ដែលមិនចាំបាច់ និងកាត់បន្ថយឱកាសប្រឈមចំពោះការកើតជំងឺមហារីក។
-គួរតែត្រួតពិនិត្យសុដន់ជាប្រចាំរាល់ខែ បើមិនប្រាកដក្នុងការពិនិត្យដោយខ្លួនឯង គួរទៅឲ្យគ្រូពេទ្យជំនាញពិនិត្យ៕
No comments:
Post a Comment