Saturday, September 17, 2011

ថ្នាំពន្យារកំណើតអាចប៉ះពាល់ដល់ការ​ចងចាំរបស់ស្រ្ដី

ស្រ្ដី​​ដែល​លេប​ថ្នាំ​ពន្យារ​កំណើត​ អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះ​ពាល់​ដល់​របៀប​នៃ​ការ​ចង​ចាំ​ព័ត៌​មាន​​របស់​ពួក​ គេ នេះ​បើ​តាម​ការ​ស្រាវ​ជ្រាវ​ថ្មីមួយ​។ ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា ស្រ្ដី​ដែល​ប្រើ​ប្រាស់​ថ្នាំ​លេប​ពន្យារ​កំណើត​ មាន​ការ​ចង​ចាំ​ក្នុង​រូប​ភាព​ផ្សេង​គ្នា ពី​អ្នក​ដែល​​មិន​ប្រើ​ប្រាស់​។ ថ្នាំ​លេប​ពន្យារកំណើត​បាន​ធ្វើ​ឲ្យ​ស្រ្ដី​ផ្លាស់​ប្ដូរ​របៀប​នៃ​ការ​ចង​ ចាំ​ ​ដោយ​សារ​តែ​វា​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវសមតុល្យ​​អ័រម៉ូន​របស់​ ស្រ្ដី។

ថ្នាំ​លេប​ពន្យារកំណើត​ បាន​កាត់​បន្ថយ​នូវ​អ័រម៉ូន Oestrogen និង Progesterone ដើម្បី​ការ​ពារ​មិន​ឲ្យ​ស្រ្ដី​មាន​ផ្ទៃ​ពោះ​។ សារធាតុ​គីមី​​ទាំង​នេះ​ គឺ​ផ្សារ​ភ្ជាប់​ទៅ​នឹង​សមត្ថ​ភាព​នៃ​ការ​ចង​ចាំ​នូវ​ព្រឹត្តិការណ៍​ផ្សេង​ៗ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក Larry CahiilL ដែល​ជា​អ្នក​ដឹក​នាំ​ការ​ស្រាវ​ជ្រាវ​នេះ​។

មាន​សំណួរ​មួយ​បាន​លើក​ឡើង​ថា តើ​ថ្នាំ​លេប​ពន្យារ​កំណើត​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយ​ស្រ្ដីរាប់​រយ​លាននាក់​នោះ អាច​ប៉ះពាល់​ដល់​សមត្ថ​ភាព​នៅ​កន្លែង​ការងារ​ដែរ​ឬ​ទេ? ក្រុម​អ្នក​ជំនាញ​ដែល​មក​ពី​សាកលវិទ្យាល័យកាលីហ្វ័រ​ញ៉ា បានលើកឡើង​ថា ថ្នាំ​ពន្យារ​កំណើត​មិន​បាន​បំផ្លាញ​ការ​ចង​ចាំ​នោះ​ទេ ដែល​នេះមាន​ន័យ​ថា​ វា​គ្រាន់​តែ​មាន​ការ​ចង​ចាំ​ក្នុង​វិធី​ផ្សេង​គ្នា​ប៉ុណ្ណោះ ឧទាហរណ៍ ស្រ្ដី​ដែល​លេប​ថ្នាំ​ពន្យារ​កំណើត និង​ស្រ្ដី​ដែល​មិន​លេប មាន​ការ​ចង​ចាំ​ក្នុង​ភាព​ផ្សេង​គ្នា​។

លោក Shawn Nielsen ដែល​ជា​អ្នក​ស្រាវ​ជ្រាវម្នាក់​ដែរ​នោះ បាន​និយាយ​ថា មិន​មែន​មាន​ន័យ​ថា ថ្នាំ​លេប​ពន្យារកំណើត​ធ្វើ​ឲ្យ​បាត់​បង់​ការ​ចង​ចាំ​នោះ​ទេ គឺ​គ្រាន់​តែ​បាន​ផ្លាស់​ប្ដូរ​ប្រភេទ​នៃ​ព័ត៌មាន​ដែល​ពួក​គេ​ចង​ចាំ​ ប៉ុណ្ណោះ​៕

http://www.healthcambodia.org/wp-content/uploads/2011/09/%E1%9E%84%E1%9E%A0%E1%9E%84%E1%9E%A0%E1%9E%842.jpg

No comments:

Post a Comment