Saturday, September 17, 2011

Ferrari 458 Italia សង្ហា​ទំនើប​ថែម​ទាំង​មាន​រាង​សិច​ស៊ី​លើ​ទីផ្សារ

rari បាន​បង្ហាញ​វត្ដ​មាន​រថយន្ដ 458 Italia ជា​ផ្លូវ​ការ ដែល​មាន​ការ​វិវត្ដ​ថ្មី​ពី Ferrari F430 និង​ការ​រចនា​ម៉ូដ​លើក​នេះ សូម្បី​តែ​បុគ្គលិក​ក៏​គ្មាន​ពាក្យ​អ្វី​នឹង​ថ្លែង​ដែរ​។ រថយន្ដ​ដ៏​ទំនើប​នេះ​មើល​ទៅ​គួរ​ឲ្យ ទាក់​ទាញ​គ្រប់​ជ្រុង​ទាំង​អស់​ខណៈ​ពេល​វា​បាន​អភិវឌ្ឍ​ខ្លួន​ខុស​ប្លែក​ពី​ម៉ូ​ដែល Ferrari ដទៃ​ទៀត។

រថយន្ដ​ស្ព័រ​ដ៏​ខ្លាំង​នេះ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​ថ្មី​សន្លាង បង្កើន​សមត្ថភាព​ឌីណាមិក​ខ្យល់​កែ ប្រព័ន្ធ​បញ្ជា​ថ្មី និង​ឧបករណ៍​ផ្សេង​ៗ​នៅ​ផ្នែក​ខាង​ក្នុង កាប៊ីន។ វា​ត្រូវ​បាន​ច្នៃ​ម៉ូដ​ដោយ​ក្រុម​ហ៊ុន​អ៊ីតាលី Pininfarina និង​ផ្ទៃ​ខាង​ក្នុង​ត្រូវ​បាន​រចនា​ពី​ស្នាដៃ​របស់​លោក​ដូ​ណា​តូ កូ​កូ (Donato Coco) នាយក​ផ្នែក​រចនា​ម៉ូដ​របស់ ក្រុម​ហ៊ុន Ferrari។

នៅ​ក្រោម​គម្រប​ម៉ាស៊ីន​នៃ​រថយន្ត​ត្រូវបាន​បំពាក់ ដោយ​ម៉ាស៊ីន V8 ចំណុះ​៤,៥​លីត្រ ជាមួយ​នឹង​ឡឺ​ប្រឹ​កាំង (ដង​ស្វាន) សំប៉ែត​ស្ដង់ដារ​របស់ Ferrari។ វា​មាន​កម្លាំង ៥៧០​សេស​ក្នុង​រង្វិល​៩០០០​ជុំ​ក្នុង​មួយ​នាទី​។ វា​មាន​ទម្ងន់១ ៣៨០​គីឡូ​ក្រាម​មាន សន្ទុះ ៩៦​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹម​រយៈ​ពេល​តែ​៣,៤​វិនាទី​ប៉ុណ្ណោះ និង​ល្បឿន​ខ្ពស់​បំផុត​៣២៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ Ferrari 458 Italia មាន​តម្លៃ​ប្រមាណ​២៧៥ ០០០​ដុល្លារ​ដោយ​គ្រាន់​តែ​ស៊េរី​458 ធម្មតា​ប៉ុណ្ណោះ។ ប៉ុន្ដែ​បើសិន​អតិថិជន​ចង់​បន្ថែម​បរិក្ខារ​ផ្សេង​ៗ​នឹង​អាច​កើន​ដល់​៣២៥ ០០០​ដុល្លារ៕


No comments:

Post a Comment