Lamborghini gallardo LP570-4 Superleggera គឺស៊េរីឆ្នាំ២០១១ (ឬក៏ super light) ទើបតែប៉ុន្មាន ខែក្រោយក្រុមហ៊ុន Ferrari បានបង្ហាញរថយន្ដថ្មីម៉ាក 458 Italia ផងដែរ។ ប៉ុន្ដែការប្រកួតប្រជែងនេះនឹងមិនពាក់ព័ន្ធលើការយកឈ្នះចាញ់នោះទេ ខណៈពេលដែល Lamborghini មានឱកាសតិចតួចក្នុងការផ្ដួល Ferrari ចំពោះសមត្ថភាពលើផ្លូវរាប។ រថយន្ដទាំង២ ប្រភេទនេះមានកម្លាំង ៥៦២ សេស និងមានទម្ងន់ ១ ៣៨០គីឡូក្រាម ដូចគ្នា។ ក្រៅពីនេះក្រុមហ៊ុនទាំង២ បានអះអាងពីសន្ទុះកម្លាំង ពី០ទៅ៩៩,៧៥គីឡូម៉ែត្រក្នុងមួយម៉ោងត្រឹមរយៈពេលតែ៣,៤វិនាទី និងសន្ទុះល្បឿនខ្ពស់បំផុត៣២៥គីឡូម៉ែត្រក្នុងមួយម៉ោង។
Superleggera បំពាក់ដោយម៉ាស៊ីន V-10 ចំណុះ៥,២លីត្រ កម្លាំង ៥៦២សេស លើស LP560-4 ១០សេស។ ចំណែកឯកម្លាំងរមួលស្ថិតនៅដដែលគឺ ៣៩៨ ផោនហ្វីត។ Superleggera ភ្ជាប់មកជាមួយ ប្រអប់លេខ អូតូ e-gear ស្ដង់ដាររបស់ Lamborghini និងប្រអប់លេខដៃ ៦ល្បឿនព្រមទាំងជម្រើសចង្កិះលេខតាមសេចក្ដីស្រឡាញ់ផងដែរ។
ជាមួយនេះ Superleggera ពិតជាមានល្បឿនលើដង ផ្លូវត្រង់។ Lamborghini បានអះអាងពីសន្ទុះល្បឿន៩៩,៧៥ គីឡូម៉ែត្រក្នុងមួយម៉ោងរយៈពេល៣,៤វិនាទីដំបូងពីព្រោះពួកគេចង់កាត់បន្ថយល្បឿនមកត្រឹមតែ៣,៤វិនាទីប៉ុណ្ណោះចំពោះប្រភេទ LP560-4 ដែលមាន សមត្ថភាពខ្សោយជាងហើយទម្ងន់រវាង១ ៥៨០ គីឡូក្រាម។ វាមានតម្លៃគឺ ២៣៧ ៦០០ដុល្លារ៕ HR
No comments:
Post a Comment