ភ្នំពេញ: អ្នកជំនាញការបានស្ថិតិជំងឺទូទៅ៩ប្រភេទ ដែលស្ត្រីតែងជួបប្រទះក្នុងជីវិតរបស់ខ្លួន។ ដើម្បីបន្ថយគ្រោះថ្នាក់ពីជំងឺទាំងនោះ ស្ត្រីគួរស្វែងយល់នូវគំនិតផ្តួចផ្តើមខាងក្រោមនេះ ។
ពិបាកទ្រាំពេលមករដូវ ៖ ផឹកទឹកដោះគោក្តៅ, បន្ថែមទឹកឃ្មុំ
ក្នុងពេលមករដូវ មានស្ត្រីមិនតិចឡើយដែលបានជួបនូវរោគសញ្ញាឈឺពោះខាងក្រោម, អស់កម្លាំង, ច្របូកច្របល់ដំណេក, សភាពចិត្តគំនិតមិនស្រួលបួល និង អាការៈផ្សេងៗទៀត... ដើម្បីជួយស្ត្រីបន្ថយរោគសញ្ញាទាំងនេះ ពួកអ្នកជំនាញការផ្នែកសម្ភព និងរោគស្ត្រី បានផ្តល់ការទូន្មានថា ក្នុងពេលមានរដូវ មុនចូលដំណេករាល់យប់ ស្ត្រីគួរផឹកទឹកដោះគោក្តៅមួយកែវ អាចលាយបន្ថែមទឹកឃ្មុំ។ វិធីនេះជួយធ្វើឱ្យឈាមរត់ស្រួល, បន្ថយឈឺពោះ ធ្វើឱ្យធូរចិត្ត និងទប់ស្កាត់ការឆ្លងមេរោគ។ ម៉ាញ៉េស្យូមមានក្នុងទឹកឃ្មុំ អាចជួយស្ត្រីរក្សាបានភាពនឹងនរ, បន្ថយភាពតានតឹង និងសម្ពាធក្នុងបណ្តាថ្ងៃពិបាកទ្រាំនេះ។
ឈឺពោះពេលមករដូវ ៖ បរិភោគចេកមួយផ្លែ
ចេកសម្បូរវីតាមីន B6 រួមចំណែករក្សាឱ្យប្រព័ន្ធសរសៃប្រសាទរបស់ស្ត្រី មានស្ថេរភាព ពិសេសគឺពេលឈឺពោះមករដូវ។ ក្រៅពីនេះ ការបរិភោគចេក ជាវិធានការកែប្រែដំណេកឱ្យប្រសើរឡើងយ៉ាងមានប្រសិទ្ធភាព។
ឈឺមួយចំហៀងក្បាល ៖ បរិភោគអាហារមានផ្ទុកម៉ាញ៉េស្យូម
ស្ត្រីក្នុងវ័យបង្កើតកូន ពិសេសគឺអ្នកធ្វើការពាក់ព័ន្ធច្រើនដល់ខួរក្បាល តែងត្រូវឈឺមួយចំហៀងក្បាល។ ការស្រាវជ្រាវបង្ហាញថា អ្នកជំងឺមួយចំនួន គឺបណ្តាលពីបរិមាណម៉ាញ៉េស្យូមក្នុងឈាមទាប។ របបទទួលទានមួយសម្បូរម៉ាញ៉េស្យូមមាននៅក្នុង ពពួកអាហារដូចជា សណ្តែក, ចេក, ពពួកគ្រាប់ និងគ្រឿងសមុទ្រ អាចធ្វើឱ្យថយចុះការចាប់ផ្តើមរបស់អាការៈឈឺមួយចំហៀងក្បាល។
សោកសៅ ៖ បរិភោគត្រី
ដោយសារឥទ្ធិពលរបស់ការប្រែប្រួលអ័រម៉ូន ស្ត្រីមានលទ្ធភាពធ្លាក់ទៅក្នុងភាពសោកសៅខ្ពស់ជាង ប្រៀបនឹងបុរស។ ការស្រាវជ្រាវបង្ហាញថា បរិភោគត្រី និងពពួកអាស៊ីតខ្លាញ់ផ្សេងៗសម្បូរ Omega 3 ជាប្រចាំ អាចជួយបន្ថយភាពសោកសៅ ឬធ្វើឱ្យថយចុះអត្រាកើតជំងឺសោកសៅ។
បរិមាណ estrogen ថយចុះ: បរិភោគអាហារអំពីសណ្តែកសៀង
Estrogen ជាអ័រម៉ូនភេទស្ត្រីសំខាន់ក្នុងសរីរាង្គ។ ពេលបរិមាណ estrogen ក្នុងឈាមនៅក្រោមកម្រិតធម្មតា នឹងធ្វើឱ្យសមត្ថកិច្ចបង្កើតកូនរបស់ស្ត្រី និងសមត្ថកិច្ចផ្លូវភេទត្រូវរងឥទ្ធិពល និងថែមទាំង "គំរាមកំហែង" ភាពសុវត្ថិភាពរបស់បេះដូង។ ពពួក isoflavone មានក្នុងសណ្តែកសៀង ជាសារជាតិ estrogen មួយ អាចបំពេញឱ្យការខ្វះ estrogen ក្នុងសរីរាង្គ។ ទឹក ៥០០ ml ទឹកសណ្តែក ឬបរិភោគច្រើនជាង ១០០g ផលិតផលសណ្តែកសៀង នឹងមានប្រសិទ្ធភាពសម្រួលសមត្ថកិច្ចអ័រម៉ូន ដើម្បីជំរុញ estrogen ត្រឡប់ទៅកម្រិតធម្មតាវិញ។
រលាកទ្វាមាស, ផ្សិតទ្វាមាស ៖ បរិភោគខ្ទឹមស
បរិភោគខ្ទឹមសជាប្រចាំ ជាវិធីដែលស្ត្រីជាច្រើន ជ្រើសរើសដើម្បីបញ្ចៀសការរលាកទ្វាមាសដោយសារផ្សិត។ ព្រោះថា ខ្ទឹមសសម្បូរ allicin និងសារជាតិផ្សេងៗ ដូចជាស្ពាន់ធ័រ សារជាតិសម្លាប់មេរោគធម្មជាតិ ... មានឥទ្ធិពលកម្ចាត់មេរោគខ្លាំង, រារាំងផ្សិត Candida ក្នុងទ្វាមាសកើនហួសកម្រិត និងបង្កការរលាក។
មហារីករោគស្ត្រី ៖ បរិភោគផ្លែឈើ និងបន្លែពណ៌ក្រហមច្រើន
ផ្លែប៉ោមក្រហម, ម្ទេសក្រហម ពពួកផ្លែឈើពណ៌ក្រហមផ្សេងៗ មានផ្ទុកសមាសធាតុគីមីរុក្ខជាតិធម្មជាតិមួយ មានប្រសិទ្ធភាពក្នុងការរារាំងការកើនឡើងរបស់កោសិកាមហារីកខាងរោគស្ត្រី ហើយអាស្រ័យហេតុនេះ មានតួនាទីមួយក្នុងការបង្ការប្រឆាំងមហារីករោគស្ត្រី។
មហារីកដៃស្បូនៈ បរិភោគអាហារសម្បូរកាល់ស្យូម
ការស្រាវជ្រាវជាច្រើនបង្ហាញថា ស្ត្រីបំពេញគ្រប់បរិមាណកាល់ស្យូម ឱ្យសរីរាង្គនេះនឹងថយចុះគ្រោះថ្នាក់មហារីកដៃស្បូន ដល់ទៅ៥៤ភាគរយ។ អាស្រ័យហេតុនេះ ស្ត្រីគួរយកចិត្តទុកដាក់ ប្រភេទអាហារសម្បូរកាល់ស្យូម ពិសេសគឺស្ត្រីក្រោយអស់រដូវ និងស្ត្រីចំណាស់។ រាល់ថ្ងៃបរិភោគកាល់ស្យូម ត្រូវបំពេញបន្ថែមគឺ ១០០០ mg ។ ស្ត្រីអាចបំពេញកាល់ស្យូមពីទឹកដោះគោ ផលិតផលសណ្តែកសៀង, បង្គាក្រៀម, ត្រី សារាយសមុទ្រ ...៕ CEN
No comments:
Post a Comment