Saturday, October 15, 2011
ឆ្កែ និង មនុស្ស
មានពីរនាក់ប្តីប្រពន្ធរៀបការជាមួយគ្នាជាយូរយារណាស់មកហើយ
ប្តីមួយថ្ងៃៗចេះតែទៅផឹកស្រា រកស្រី មកផ្ទះយប់ ថ្ងៃមួយពេលប្តី
ត្រឡប់មកពីផឹកស៊ីវិញ ប្រពន្ធដែលនៅផ្ទះកំពុងចាំផ្លូវប្តីនោះក៏បាន
ធ្វើជានិយាយជាមួយឆ្កែថាៈ“អាទីណូ ហែងជាឆ្កែឈ្មោលក៏ពិតមែន
តែហែងល្អជាងមនុស្សទៅទៀត ហែងអត់ចេះទៅផឹកស៊ីផ្តេសផ្តាស
អត់ចេះដើរយប់ យ៉ាងហោចណាស់ពេលហែងទៅរកញីមកវិញក៏
មិនចេះឡូឡាដាក់គេ ដាក់ឯងដែរ“
នៅពេលដែលប្តីលឺពីសម្តីឌឺដងរបស់ប្រពន្ធរួចហើយនោះក៏ដើរទៅ
អោបឆ្កែមួយទៀតហើយនិយាយជាមួយឆ្កែនោះថាៈ“អាណូណូអើយ
ហែងជាឆ្កែក៏ពិតមែន តែហែងល្អជាងមនុស្សទៅទៀត ពេលម្ចាស់
ត្រឡប់មកពីផឹកស៊ីវិញ ហែងអត់ចេះរអូរទាំអីដាក់ម្ចាស់ហែងសោះ
មិនត្រឹមតែប៉ុណ្ណោះ ហែងថែមទាំងចេះបក់កន្ទុយស្វាគមន៍ម្ចាស់ហែង
ដល់មាត់ទ្វាទៀត ”
ប្រពន្ធស្រែកពីចម្ងាយទៅវិញៈ “ ថ្ងៃក្រោយដេកជាមួយឆ្កែនឹងហើយ
មិនបាច់ចូលផ្ទះទេ”
Subscribe to:
Post Comments (Atom)
No comments:
Post a Comment