Sunday, October 16, 2011

សិលាចារឹក នៅ​វត្ត​ព្រៃវែង បង្ហាញ​ពី​ចំណាស់​របស់​រាជធានី​ភ្នំពេញ​

ដោយ : បាយ៉ង់
ភ្នំពេញ: បន្ទាប់ពី​មាន​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ជើងឯក នៅមាន​ស្លាកស្នាម​តឹកតាង​ដ៏​វ័យ​ចំណាស់ នៃ​រាជធានី​ភ្នំពេញ​ជាច្រើន​កន្លែង​ទៀត ជាពិសេស គឺ​ផ្ទាំង​សិលាចារឹក កា​. លេខ ១០២៨ ស្ថិតក្នុង ​វត្ត​ព្រៃវែង សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ត្រូវបាន​គេ​រកឃើញ ផ្ទាំង​សិលាចារឹក សរសេរ​ជា​អក្សរ​ខ្មែរ​បុរាណ មួយ​ផ្ទាំង និង​សិលាចារឹក​អក្ស​សំស្ក្រឹត​មួយ​ផ្ទាំង​ទៀត ដែលមាន​វ័យ​ចំណាស់​ជិត ១៤០០​ឆ្នាំ​។

សិលាចារឹក​នោះ ត្រូវបាន​គេ​ចុះបញ្ជី​លេខ​រៀង កា​. ១០២៨ (K.1028) ដោយ​សាលា​បារាំង​ចុង​បូព៌ា ប្រទេស​ដ៏​ល្បីល្បាញ សព្វថ្ងៃ ស្ថិតនៅ​វត្ត​ឧណ្ណាលោម​។​
​ ​
​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១១ CEN បាន​ទៅដល់​ទីទួល​បុរាណ​ស្ថាន ដែលមាន​ព្រះសង្ឃ​គង់នៅ​វត្ត​ព្រៃវែង និង​គណៈកម្មការ​វត្ត​បាន​អះអាងថា សិលាចារឹក​នេះ ស្ថិតក្នុង​វត្ត​ព្រៃវែង​ដដែល​ទេ ព្រោះ​អីបន្តិចទៀត នឹង​ត្រូវបាន​អភិរក្ស​នៅនឹងកន្លែង មាន​បណ្ណាល័យ​ថ្មី​មួយ​ឧបត្ថម្ភ​កសាង ដោយ​លោក គាត ឈន់ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ ការកសាង​នោះ សព្វថ្ងៃ ដំណើរការបាន​ប្រមាណ ៤០ ភាគរយ​។​

​ប្រាសាទ​ឥដ្ឋ នៅ​វត្ត​ព្រៃវែង ស្ថិតនៅលើ​ទីទួល​ខ្ពស់​ត្រូវបាន​គេ​សាងសង់​ព្រះវិហារ វត្ត​ព្រៃវែង គ្របពីលើ​ខឿន​ចាស់​របស់​ប្រាសាទ ធ្វើឱ្យ​យើង​ពុំ​អាច​មើល​ដឹងថា មាន​ប្រាសាទបុរាណ​នោះទេ​។

​នៅ​ជុំវិញ​ព្រះវិហារ​មាន​បំណែក​ថ្ម​ស្រទាប់​, ថ្មបាយក្រៀម និង​ថ្មភក់ ជាពិសេស​នៅជាប់​របង​ព្រះវិហារ​ឈៀង​ខាងលិច មាន​ទម្រ​ស្នាន​តូ​នី​បី ត្រូវគេ​ដាក់​ត្រួត​លើ​គ្នា​លាយឡំ​ជាមួយ​បំណែក​ថ្មភក់ ថ្ម​ស្រទាប់ និង​ថ្មបាយក្រៀម​។​
​ ​
​ក្រៅពី​នោះគេ​ពុំ​អាច​ឃើញ​ក្បាច់​ផ្តែរ​ដ៏​សំខាន់​នោះទេ​។ រីឯ​បារាយណ៍​នៅ​ពី​ខាងលិច​ជាប់​របង​វត្ត​វិញ ក៏ត្រូវ​បាន​រលប់​បាត់អស់​ទៅហើយ​ដែរ​។ តែ​សំណាង​ណាស់ ដែល​ប្រាសាទ​នេះ នៅមាន​សិលាចារឹកធ្វើឱ្យ​យើង​បានដឹង​ពី​ទិន្នន័យ​ព័ត៌មាន​ខ្លះ​។ នៅក្នុង​បរិវេណ​វត្តមាន​ដើមឈើ​ធំៗ ហើយ​ខ្ពស់ ដែលមាន​ម្លប់​ត្រឈឹងត្រឈៃ​យូរៗ​ម្តង គេ​ឮ​សម្លេង​សត្វ​ស្លាប​យំ​លើ​ដើមឈើ​ខ្ពស់​ល្វើយៗ​៕
01-p-t
លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ​កំពុងតែ​សម្តែង​ការសោកស្តាយ នៅពេលដែល​បានឃើញ​សិលា​ចា​​រឹក​នេះ
​បាក់បែក​ជាច្រើន​បំណែក​ខុសពី​ឆ្នាំ​១៩៩៣ ​ដែល​លោក​ធ្លាប់​បានឃើញ​នៅ​ល្អ​ស្អាត

No comments:

Post a Comment