Sunday, October 16, 2011

ប្រភព​នៃ​ល្ខោន​ស្រមោល​ស្បែក​ខ្មែរ​


​ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​ត្រូវបាន​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧ ។
​ហេតុនេះហើយ​ទើប​សក្ខីកម្ម​នៃ​ល្ខោនស្បែក​នេះ ដែល​គេ​ហៅថា ល្ខោន​អាយ៉ង ត្រូវបាន​កត់ត្រា​ទុក​ក្នុង​ឯកសារ​មួយចំនួន​នា​សម័យ​ក្រោយ​អង្គរ ។​
​គេ​ឃើញ​មានការ​សម្តែង​នូវ​ល្ខោនស្បែក​ធំ​នេះ ក្នុង​ពិធីបុណ្យ​ធំៗ ជាពិសេស​នៅ​ខេត្តសៀមរាប​អង្គរ ដូច​ជាការ​បួងសួង​សុំ​សេចក្តីប្រាថ្នា​អ្វីមួយ ពិធី​បុណ្យសព​ព្រះចៅអធិការ​វត្ត​ដែល​សុគត ពិធីបុណ្យ​សុំ​ទឹកភ្លៀង បុណ្យ​ចំរើន​ព្រះ​ជន្មាយុ​របស់​ព្រះមហាក្សត្រ ដោយមាន​មហាជន​ច្រើន​កោះករ​ចូលរួម ។
​តើ​ល្ខោន​ស្រមោល​ស្បែ​កមាន​ប្រភព​ចេញពី​ណា​មក ?

ល្ខោនស្បែក នៅ​ប្រទេស​ឥណ្ឌា

​ ​ក្រោយ​សតវត្ស​ទី​១៣ ជនជាតិ​ជិតខាង​ខ្លះ​បាន​យល់ច្រឡំ​ថា សិល្បៈ​ស្បែក​ខ្មែរ​ដែល​ប្រជាជន​ខេត្តបាត់ដំបង​តែង​ហៅថា ’​ណាំងស្បែក​” នោះ​គឺ មានកំណើត​ចេញពី​ប្រទេស​ថៃ ។
​ ​ដូច​ករណី​នៃ​ល្ខោន​របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ ការ​ស្រា​ជ្រាវៗ​របស់​យើង ដើម្បី​ឲ្យ​ដឹងថា សិល្បៈ​ស្បែក​ខ្មែរ​មាន​ប្រភព​ចេញពី​ពេលណា​មក បានធ្វើ​ឲ្យ​មាន​ដំណោះស្រាយ​ជ្រះស្រឡះ​មួយ ។ សិល្បៈ​ស្បែក​ខ្មែរ​នេះ ត្រូវបាន​នាំចូល​ពី​ឥណ្ឌា​នៅ​ដើម​សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ពោលគឺ​សិល្បៈ​ស្បែក​មានកំណើត​ចេញពី​ប្រភព​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ។ កេរ្តិ៍មរតក​សិល្បៈ​ស្បែក​ខ្មែរ​នេះ មាន​អាយុកាល​ប្រមាណ​២០០០​ឆ្នាំ​មកហើយ ដែល​សូម្បីតែ​ជនជាតិខ្មែរ​ខ្លួនឯង ក៏​សឹងតែ​ពុំបាន​ដឹង​ច្បាស់​នាពេល​កន្លងមក​ផង ដោយសារតែ​ខ្វះ​ឯកសារ ។​

ឯកសារ​របស់​មជ្ឍមណ្ឌល​វប្បធម៌​បារាំង កម្មវិធី លេខ ៧ មិនា ១៩៩៩

​ ​ឯ​ជនជាតិ​ប្រទេសជិតខាង​ខ្លះ​ក៏បាន​លើកយក​មរតក​សិល្បៈ​ខ្មែរ​នេះ ថា​ជា​របស់​ជាតិ​សាសន៍​របស់ខ្លួន​ក៏មាន​ដូចជា​ជនជាតិ​ថៃ ឬ​ជនជាតិ​ម៉ា​ឡេ​ជាដើម ។ តែ​ទោះ​យ៉ាងណាក៏ដោយ​ការស្រាវជ្រាវ​នាពេល​ក្រោយៗ​នេះ បន្ទាប់ពី​ស្រុកទេស​បានបញ្ចប់​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ទៅ ទើប​បានដឹង​ច្បាស់​ថែម​ទៀតថា សិល្បៈ​ស្បែក​ខ្មែរ​មានកំណើត​នា​ដើម​សតវត្ស​ទី​១ ដែលមាន​លំហូរ​ចូល​ពី​ប្រភព​ប្រទេស​ឥណ្ឌា​មក ។
​ ​សិល្បៈ​ស្បែក​នេះ​ដំបូង​ឡើយ មាននៅ​ប្រទេស​ឥណ្ឌា​ភាគខាងត្បូង ដែលជា​សិល្បៈ​ធ្វើឡើង​សម្រាប់​ជា​តង្វាយ​ដល់​ព្រះអាទិទេព​ដ៏​មាន​ មហិទ្ធិឫទ្ធិ​របស់​ឥណ្ឌា ។ តង្វាយ​សិល្បៈ​ស្បែក​នេះ ជាការ​បួងសួង​សុំ​សេចក្តីសុខ​ចម្រើន និង​សិរី​មង្គល​សម្រាប់​ប្រជាជន​ឥណ្ឌា ។​

គ្រូ និង សិស្ស (១) ឯកសារ​របស់​មជ្ឍមណ្ឌល​វប្បធម៌​បារាំង កម្មវិធី លេខ ៧ មិនា ១៩៩៩ (២-៣) និង (៤) របស់ អង្ក​ការ​យូ​នី​ស្កូ ភ្នំពេញ​

​ ​ការកកើតឡើង​នូវ​សិល្បៈ​ស្បែក​នេះ លើទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដំបូង​បំផុត​ដោយ​ឥណ្ឌា​រូបនីយកម្ម​នា​ដើម​ សតវត្ស​ទី​១ នៃ​គ្រិស្តសករាជ ។ ក្នុងពេល​មាន​លំហូរ​ចូល​សិល្បៈ​ស្បែក​បែបនេះ​មក​ក្នុងប្រទេស​ខ្មែរ នៅឯ​ប្រទេស​ឥណ្ឌា​មាន​សិល្បៈ​ស្បែក​នេះ​ពាសពេញ ដូចជា​ស្រុក​ប៉ី​ជ​បូរ​, បៃ​លា​រី​, ជិ​ត្រ​ទូ​គ៌ា​, រី​ង្គា​ឡ័​រ​មី​ស័​រ​, ស្សី​ភេ​គ​, ម័​ង​ឌី​យ៉ា​, ទុប​កូរ និង​ស្រុក​នាតកា​ដែល​សិល្បៈ​ស្បែក​នេះ​មាន​លក្ខណៈ​ស្រដៀង​ដូច​សិល្បៈ​ស្បែក​ ខ្មែរ​បច្ចុប្បន្ន​នេះដែរ ។​
​ ​សូម​ជម្រាប​បន្ថែមថា ភាពស្រដៀងគ្នា​រវាង​សិល្បៈ​ស្បែក​ខ្មែរ និង​ឥណ្ឌា​នេះ​ជាការ​បញ្ជាក់ថា សិល្បៈ​ស្បែក​ទាំងពីរ​នេះ សុទ្ធ​តែមាន​ភាពចំណាស់​នៃ​ប្រវត្តិ​របស់​វា​នៅក្នុង​ប្រទេស​នីមួយៗ​យ៉ាងពិត​ ប្រាកដ ។ ហើយ​សិល្បៈ​ស្បែក​នេះ​ក៏​នៅតែ​បន្ត​ថែរក្សា​រហូតមកដល់​ប​ច្ចុ​ប្បន្ន​នេះ​ ទៀត ក្រោយពី​បាន​ជះឥទ្ធិពល​លើ​ណាំង​ថៃ​នា​សម័យ​សុខោទ័យ និង​អាយុ​ធ្យា ។​
​ជារួម​ដូច​ប្រទេស​ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី សិ​ល្បះ​ស្បែក​ខ្មែរ ពិត​ជាមាន​ប្រភព​ចេញពី​ឥណ្ឌា​យ៉ាង​ប្រាកដ ៕ (​ម​.​ត្រា​ណេ​)

No comments:

Post a Comment