ខ្ញុំចាប់អារម្មណ៍នឹងសមាសភាពចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ដែលកំពុងកាន់ក្ដីរឿងបណ្ដឹងបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ (ខ្មែរ ទល់នឹង សៀម) ប៉ុន្តែហាក់ដូចជារកមិនឃើញគេហទំព័រ ឬប្លុកជាខ្មែរណាមួយរៀបរាប់បង្ហាញពីរឿងនេះសោះ ទាល់តែអានទំព័រជាភាសាគេ ទើបដឹងរឿង ។ ដូចនេះខ្ញុំសូមលើកយកមកបង្ហាញនៅទីនេះ ព្រមជាមួយកំណត់សម្គាល់អំពីការសម្រេចលើវិធានការបន្ទាន់កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ផង ដើម្បីទុកជាកាលប្បវត្តិ ។
សមាសភាពចៅក្រម
ចៅក្រមតុលាការយុត្តិធម៌អន្តរជាតិ ដែលបានទទួលដោះស្រាយពាក្យបណ្ដឹងបកស្រាយសាលក្រមឆ្នាំ១៩៦២ របស់កម្ពុជាទល់នឹងសៀម មានចំនួន ១៦ រូប ក្នុងនោះ ១៤ រូប ជាសមាជិកតុលាការយុត្តិធម៌អន្តរជាតិ និង ២ រូប ជាចៅក្រមមិនអចិន្ត្រៃយ៍ តែងតាំងដោយកម្ពុជា និងសៀម ។
ចៅក្រម Hisashi Owada ជនជាតិជប៉ុន
ថ្ងៃខែឆ្នាំ និងទីកន្លែងកំណើត: ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៣២ នៅខេត្ត Niigata ប្រទេសជប៉ុន
ចៅក្រម Peter Tomka ជនជាតិស្លូវ៉ាគី
ចៅក្រម Abdul G. Koroma ជនជាតិសៀរ៉ាឡេអូន
ចៅក្រម Awn Shawkat Al-Khasawneh ជនជាតិហ្ស៊កដានី
ចៅក្រម Bruno Simma ជនជាតិអាល្លឺម៉ង់
ចៅក្រម Ronny Abraham ជនជាតិបារាំង
ចៅក្រម Kenneth Keith ជនជាតិនូវែលសេឡង់
ចៅក្រម Mohamed Bennouna ជនជាតិម៉ារ៉ុក
ចៅក្រម Leonid Skotnikov ជនជាតិរុស្ស៊ី
ចៅក្រម Antônio A. Cançado Trindade ជនជាតិប្រេស៊ីល
ចៅក្រម Abdulqawi Ahmed Yusuf ជនជាតិសូម៉ាលី
ចៅក្រម Christopher Greenwood ជនជាតិអង់គ្លេស
ចៅក្រម Xue Hanqin ជនជាតិចិន
ចៅក្រម Joan E. Donoghue ជនជាតិអាមេរិក
ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ជនជាតិបារាំង
ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot ជនជាតិបារាំង
សេចក្ដីសម្រេចវិធានការបន្ទាន់ ១៨ កក្កដា ២០១១
តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានស្នើសុំតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ ចង្អុលអំពីវិធានការបន្ទាន់ដែលជាជំហានទី១ នៃការបកស្រាយសាលក្រមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ទាក់ទងនឹងប្រាសាទព្រះវិហារ តុលាការនេះបានចេញនូវសេក្ដីសម្រេចរបស់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ ដូចតទៅ ៖
តុលាការបានសម្រេច
ក. ជាឯកច្ឆ័ន្ទ
ច្រានចោលនូវសំណើរបស់ព្រះរាជាណាចក្រថៃឡង់ដ៍ ដែលបានស្នើសុំដកសំណើរបស់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ ចេញពីរបៀបវារៈរួមរបស់តុលាការ ។
ខ. ចង្អុលនូវវិធានការបណ្ដោះអាសន្នដូចតទៅ:
១. ដោយសំឡេង ១១ ទល់នឹង ៥
ភាគីទាំងពីរត្រូវដកជាបន្ទាន់នូវបុគ្គលិកយោធា ដែលមានវត្តមានបច្ចុប្បន្ននៅក្នុងតំបន់គ្មានយោធាជាបណ្ដោះអាសន្នដូចមានចែងក្នុងកថាខ័ណ្ឌ ៦២ នៃសេចក្ដីសម្រេចនេះ និងទប់ស្កាត់មិនឲ្យមានវត្តមានយោធាក្នុងតំបន់នោះ និងមិនអោយមានសកម្មភាពប្រដាប់អាវុធណាមួយតម្រង់ទៅកាន់តំបន់នោះឡើយ ។
គាំទ្រ: ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume
ជំទាស់: ចៅក្រម Hisashi Owada ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Xue Hanqin ចៅក្រម Joan E. Donoghue ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
២. ដោយសំឡេង ១៥ ទល់នឹង ១
ប្រទេសថៃមិនត្រូវរារាំងការចេញចូលដោយសេរីរបស់កម្ពុជាទៅកាន់ប្រាសាទព្រះវិហារ ឬការផ្គត់ផ្គង់ស្បៀងអហារចំពោះបុគ្គលិកដែលមិនមែនយោធានៅក្នុងប្រាសាទឡើយ ។
គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
ជំទាស់: ចៅក្រម Joan E. Donoghue
៣. ដោយសំឡេង ១៥ ទល់នឹង ១
ភាគីទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការដែលគេបានព្រមព្រៀងនៅក្នុងក្របខ័ណ្ឌអាស៊ាន និងជាពិសេសអនុញ្ញាតឲ្យអ្នកសង្កេតការណ៍ដែលត្រូវបានតែងតាំងដោយអង្គការនេះ ឲ្យចូលទៅកាន់តំបន់គ្មានយោធាជាបណ្ដោះអាសន្ន ។
គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
ជំទាស់: ចៅក្រម Joan E. Donoghue
៤. ដោយសំឡេង ១៥ ទល់នឹង ១
ភាគីទាំងពីរត្រូវតែអត់ធ្មត់ មិនធ្វើនូវសកម្មភាពណាដែលអាចនាំឲ្យជម្លោះដែលបានស្នើឲ្យតុលាការដោះស្រាយនោះមានសភាពកាន់តែធ្ងន់ធ្ងរ ឬរីកធំឡើង ឬធ្វើឲ្យជម្លោះនោះកាន់តែពិបាកដោះស្រាយថែមទៀត ។
គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
ជំទាស់: ចៅក្រម Joan E. Donoghue
គ. ដោយសំឡេង ១៥ ទល់នឹង ១
បានសម្រេចឲ្យភាគីនីមួយៗ ត្រូវផ្ដល់ព័ត៌មានដល់តុលាការទាក់ទងទៅនឹងការអនុវត្តប្រតិបត្តិរបស់ខ្លួនឆ្លើយតបនឹងវិធានការបណ្ដោះអាសន្នខាងលើនេះ ។
គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
ជំទាស់: ចៅក្រម Joan E. Donoghue
ឃ. ដោយសំឡេង ១៥ ទល់នឹង ១
បានសម្រេចថា រហូតដល់ពេលតុលាការចេញនូវសេចក្ដីសម្រេចរបស់ខ្លួន ឆ្លើយតបនឹងសំណើសុំការបកស្រាយនោះ តុលាការនឹងនៅតែបន្តតាមដានកិច្ចការទាំងនេះដែលជាកម្មវត្ថុនៃសេចក្ដីសម្រេចនេះ ។
គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រមមិនអចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រមមិនអចិន្ត្រៃយ៍ Jean-Pierre Cot
ជំទាស់: ចៅក្រម Joan E. Donoghue
កំណត់សម្គាល់
បន្ថែមពីលើសេចក្ដីសម្រេចនៃវិធានការបន្ទាន់ខាងលើ ចៅក្រមចំនួន ៨ រូប (Owada, Koroma, Al-Khasawneh, Cançado Trindade, Xue, Donoghue, Guillaume, Cot) ក៏បានសរសេរនូវមតិជំទាស់ ឬយោបល់ដោយឡែក ឬសេចក្ដីថ្លែងការណ៍ រៀងៗខ្លួនភ្ជាប់ជាមួយនឹងសេចក្ដីសម្រេចផងដែរ ។ មតិជំទាស់ និងយោបល់ដោយឡែក ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺរបស់ចៅក្រម Joan E. Donoghue និងចៅក្រម Antônio A. Cançado Trindade ។
ចៅក្រម Joan E. Donoghue គាំទ្រឲ្យមានការបកស្រាយសាលក្រម ប៉ុន្តែបានទាត់ចោលទាំងស្រុងនូវសំណើវិធានការបន្ទាន់របស់កម្ពុជា ដោយបានលើកឡើងថា វាហួសពីដែនសមត្ថកិច្ចរបស់តុលាការ ។ បើតាមលោកស្រី តុលាការមានសិទ្ធិត្រឹមតែបកស្រាយសាលក្រមដែលខ្លួនបានសម្រេចកាលពីឆ្នាំ១៩៦២ ប៉ុណ្ណោះ ហើយលោកស្រីក៏បានសន្និដ្ឋានថា ប្រសិនបើតុលាការនៅតែធ្វើការហួសព្រំដែនដូចនេះ នឹងប៉ះពាល់ដល់ភាពជឿជាក់របស់រដ្ឋសមាជិកទៅលើតុលាការ ។
ផ្ទុយទៅវិញ ចៅក្រម Antônio A. Cançado Trindade គឺជាអ្នកគាំទ្រសេចក្ដីសម្រេចលើវិធានការបន្ទាន់យ៉ាងខ្លាំងក្លា ព្រមទាំងបានរិះគន់ថា ការប្រើប្រាស់ពាក្យពេចន៍មិនបានអស់សេចក្ដីទៀតផង ។ គឺលោកចៅក្រមរូបនេះហើយដែលបានស្នើឲ្យប្រទេសកម្ពុជា និងសៀម បញ្ជូនរបាយការណ៍អំពីការប៉ះទង្គិចប្រដាប់អាវុធ ការខូចខាត និងការជម្លៀសប្រជាជនចេញពីតំបន់ជម្លោះ ។ នៅក្នុងមតិដាច់ដោយឡែករបស់ខ្លួនទំហំ ៣៣ ទំព័រ ចៅក្រម Antônio A. Cançado Trindade បានរៀបរាប់យ៉ាងលម្អិតគ្រប់ទិដ្ឋភាពទាំងអស់ទាក់ទងនឹងពេលវេលា មនុស្ស ច្បាប់ និងការបកស្រាយច្បាប់ ដោយបានសង្កត់ធ្ងន់ថា គេមិនត្រូវគិតគូរតែលើកត្តាដែនដីទេ គេត្រូវតែគិតគូរផងដែរអំពីកត្តាដែលមិនអាចកាត់ផ្ដាច់ចេញពីគ្នាបាន គឺកត្តាមនុស្ស និងមរតកវប្បធម៌ ។ លោកបានរិះគន់ថា តុលាការប្រើពាក្យនៅក្នុងសេចក្ដីសម្រេចត្រឹមតែ «ការពារអធិបតេយ្យភាព និងបូរណភាពទឹកដី» គឺមិនគ្រប់គ្រាន់ទេ ពីព្រោះមនុស្ស មរតកវប្បធម៌ រហូតដល់ជំនឿ និងព្រលឹងវិញ្ញាណ (ទីសក្ការៈនៃប្រាសាទព្រះវិហារ) ក៏ត្រូវតែការពារផងដែរ នៅក្នុងទស្សនៈរបស់លោក ។ នៅក្នុងសេចក្ដីសន្និដ្ឋាន លោកចៅក្រម Antônio A. Cançado Trindade បានលើកសរសើរសេចក្ដីសម្រេចលើវិធានការបន្ទាន់ថា នេះជាលើកទី១ នៃប្រវត្តិសាស្ត្ររបស់តុលាការ ដែលបានចេញសេចក្ដីសម្រេចដ៏មានន័យដើម្បីការពារភាពចម្រុះនៃវប្បធម៌ ដែលជាគោលគំនិតនៃសកលភាពរបស់ច្បាប់អន្តរជាតិ
No comments:
Post a Comment