Tuesday, November 1, 2011

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ


ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ ពិសេស​អាច​ការពារ​ការ​កើត​ទឹកនោម​ផ្អែម

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ ពិសេស​អាច​ការពារ​ការ​កើត​ទឹកនោម​ផ្អែម

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់​មនុស្ស ។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ដែល​ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាង​សំខាន់​ដល់​សុខភាព​ដូចជា ៖

ល្ពៅ​មាន​រសជាតិ​ផ្អែមៈ ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​សារធាតុ​បេតា​ឃែរ៉ូទីន​ខ្ពស់ បង្ការ​ការ​កើត​ជំងឺ​មហារីក ជា​ពិសេស​មហារីក​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ការពារ​ជំងឺ​សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ​ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍​ដល់​ការ​ការពារ​អាការ​ជំងឺ​ស្វិត​ដៃ​ជើង​បាន​ទៀត ។

ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែមៈ ក្រៅ​ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺ​លើស​ឈាម ជួយ​ទ្រទ្រង់​ដល់​ថ្លើម និង​ភ្នែក​ផង​ដែរ ។

ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់ៈ លើស​ពី​នេះ​ទៀត​វា​ជា​ប្រភេទ​អាហារ​ផ្ដល់​ថាមពល​ក្នុង​ខ្លួន​ប្រាណ​មាន​កម្រិត​ទាប ជាតិ​ខ្លាញ់​តិច សម​ស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ​គ្រប់គ្រង​ទម្ងន់ ។ សារធាតុ​កាបូន​អ៊ីដ្រាត​នៅ​ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅ​ក្នុង​ក្រពះ និង​ពោះវៀន ។

ល្ពៅ​នឹង​ជួយ​កម្ចាត់​កំហាក​ស្លេស្មៈ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់​ក និង​ជួយ​ដល់​សួត បន្ថយ​អាការ​នៃ​ជំងឺ​ហឺត ដែល​កើត​ពី​អាការៈ​រលាក​បំពង់​ខ្យល់​ដក​ដង្ហើម​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំណាស់ ជួយ​ទំនុក​បម្រុង​លើក​ស្ទួយ​កម្លាំង សម​ស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង​តម្រងនោម​ចុះ​ខ្សោយ ។

គ្រាប់​ល្ពៅៈ មាន​គុណ​ប្រយោជន៍​ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុង​តម្រងនោម និង​មាន​ប្រសិទ្ធភាព​ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ព្រូន ឬ​តេនញ៉ា ។

ប្រេង​ល្ពៅៈ ប្រេង​ដែល​ចម្រាញ់​ចេញពី​គ្រាប់​មាន​រសជាតិ​ផ្អែម អាច​យក​មក​ទទួល​ទាន​ជួយ​ទំនុក​បម្រុង​ដល់​សរសៃ​ប្រសាទ ៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១០


No comments:

Post a Comment