1 of 3
ភ្នំពេញ: ជារៀងរាល់ឆ្នាំ នៅថ្ងៃទី១៧ខែមេសា គឺមានប្រជាជនកម្ពុជាជាច្រើនតែងតែនឹកឃើញនៃការចាប់ផ្ដើមនូវរបបមួយដែលជាទូទៅយើងបានហៅថា “របបខ្មែរក្រហម”។ លោកសហព្រះរាជអាជ្ញាអន្ដរជាតិ អេនឌ្រូ ខេលី ដែលមានបទពិសោធន៍ការងារជាច្រើនឆ្នាំក្នុងរឿងព្រហ្មទណ្ឌនៅតុលាការអន្ដរជាតិមួយចំនួន បានហៅថ្ងៃទី១៧ ខែមេសាឆ្នាំ១៩៧៥ ថា គឺជាថ្ងៃដែល“អាយុជីវិតប្រជាជនរាប់លានអ្នកក្លាយជាកម្មសិទ្ធិរបស់បក្សកុម្មុយនិស្ដកម្ពុជា”។
ទោះបីរបបនេះបានកន្លងហួសជាង៣០ឆ្នាំហើយយ៉ាងណាក៏ដោយ ក៏ប្រជាជនកម្ពុជានៅតែមានការចងចាំមិនអាចបំភ្លេចបាននូវរឿងរ៉ាវដ៏សែនឈឺចាប់ និងទុក្ខសោកវេទនាដោយសារការបែកបាក់គ្រួសារ ការតម្រូវឱ្យធ្វើការជាទម្ងន់ ភាពអត់ឃ្លាន ភាពភ័យខ្លាចជាប្រចាំ ភាពអស់សង្ឃឹមក្នុងជីវិត ភាពគ្មានទីពឹង បាត់បង់ទ្រព្យសម្បត្ដិ...ដែលគាត់បានទទួលរងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។នៅពេលមានការសួរនាំពីបទពិសោធន៍រស់នៅរបស់គាត់ក្នុងរបបខ្មែរក្រហម គឺយើងតែងតែទទួលបានមកវិញនូវចម្លើយលាយឡំនឹងទឹកភ្នែកហូរមកដំណាលគ្នា ដែលតម្រូវឱ្យអ្នកសួរត្រូវបង្វែរមកនិយាយបញ្ហាផ្សេងៗវិញ។ ប្រជាជនទូទាំងប្រទេសកម្ពុជាបានជួបរឿងរ៉ាវនេះជាច្រើនលាននាក់ លើកលែងតែមេដឹកនាំបក្សកុម្មុយនិស្ដកម្ពុជាមួយចំនួនប៉ុណ្ណោះ ដែលនៅតែបន្ដអះអាងថាខ្លួនមិនបានដឹងអំពីបញ្ហាទាំងនេះ។
នៅថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១១ អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បើកសវនាការលើសំណុំរឿង០០២ ដែលមានជនជាប់ ចោទបួនរូប គឺ នួន ជា, អៀង សារី, ខៀវ សំផន និង អៀងធីរិទ្ធ(បច្ចុប្បន្នត្រូវបានបំបែកចេញពីសំណុំរឿង)។សវនាការនេះអនុញ្ញាតឱ្យសហព្រះរាជអាជ្ញាថ្លែងបើកការចោទប្រកាន់ជនជាប់ចោទទាំងបួនរូបនេះចំពោះឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដោយគិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
នៅក្នុងសេចក្ដីថ្លែងរបស់ខ្លួន លោកជំទាវសហព្រះរាជអាជ្ញាជាតិ ជា លាង បាន លើកឡើងថា នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ការជម្លៀសប្រជាជនដ៍គួរឱ្យរន្ធត់មួយបានកើតឡើង។ខ្មែរក្រហមបានប្រកាសឱ្យប្រជាជនចេញពីលំនៅដ្ឋាន ដោយបោកបញ្ឆោតថាអាមេរិកាំងនឹងមកទម្លាក់គ្រាប់បែកមកលើទីក្រុងភ្នំពេញ។ប្រជាជនត្រូវបានបង្ខំឱ្យចេញពីផ្ទះសម្បែង ទ្រព្យសម្បត្ដិ និងខ្លះបែកបាក់សមាជិកគ្រួសារ(ដោយសារមិននៅជុំគ្នាពេលខ្មែរក្រហមជម្លៀស) ហើយធ្វើដំណើរឆ្ពោះទៅកាន់ទីជនបទឆ្ងាយៗ។ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ នៅតាមដងវិថីនានានៃទីក្រុងភ្នំពេញ គឺពោរពេញទៅដោយហ្វូងមនុស្ស ដែលត្រូវគេបង្ខំឱ្យចាកចេញពីទីក្រុងដោយគ្មាននរណាដឹងថាខ្លួននឹងត្រូវទៅទីណាឡើយ។ បុរស ស្ដ្រី កុមារ មនុស្សចាស់ជរា ជាងពីរលាននាក់ត្រូវបានបង្ខំឱ្យចាកចេញដោយគ្មានការលើកលែង។ អ្នកជំងឺត្រូវបានបង្ខំឱ្យចេញពីមន្ទីរពេទ្យ ស្ដ្រីមានផ្ទៃពោះអ្នកដែលទើបនឹងសម្រាលកូនត្រូវបានគេបង្ខំឱ្យចាកចេញទាំងកណ្ដាលថ្ងៃត្រង់ជាមួយ និងកូនពក្នុងដៃ។
លោកជំទាវ ជា លាង បានដកស្រង់ខ្លឹមសារក្នុងសៀវភៅមួយដែលបានរៀបរាប់ថា “អ្នកជំងឺ និងអ្នករបួសរាប់ពាន់នាក់ ត្រូវបានគេបោះបង់ចោលក្នុងទីក្រុង។ អ្នកដែលនៅមានកម្លាំង គឺខំប្រវេប្រវាទៅតាមគេ ខណៈដែលអ្នកខ្លះត្រូវបានមិត្ដភក្ដិជួយគ្រាហ៍ និងអ្នកខ្លះទៀតត្រូវក្រុមគ្រួសារដាក់នៅលើគ្រែរុញដោយមានសេរ៉ូមភ្ជាប់ជាមួយ ដែលមើលទៅគួរឱ្យអាណិតយ៉ាងក្រៃលែង។ ហើយអ្វីដែលលោកមិនអាចបំភ្លេចបាននោះ គឺមានបុរសម្នាក់ពិការទាំងដៃ និងជើង ខំរមៀលខ្លួននៅលើដីដូចដង្កូវដាច់ខ្លួន”។ លោកជំទាវ បានបន្ដថា ប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិតនៅអំឡុងពេលនៃការជម្លៀសនេះ ដោយសារជំងឺ មិនមានអាហារបរិភោគ និងការរត់ជាន់គ្នាជាដើម។ មានសាកសពមនុស្ស នៅពាសពេញផ្លូវ ហើយកងទ័ពខ្មែរក្រហមបើកឡានកិនលើមនុស្ស និងសាកសពទាំងនោះដូចសត្វធាតុ។ យោងតាមចម្លើយរបស់សាក្សីម្នាក់ ដែលជានិរសារក្នុងកងពល២២០ នៃភូមិភាគនិរតី លើកឡើងថា “ខ្ញុំបានឃើញសាកសពច្រើនណាស់នៅតាមផ្លូវ ជាពិសេសនៅម្ដុំរង្វង់មូលចោមចៅជិតពោធិ៍ចិនតុង។ខ្ញុំបានឃើញផ្ទាល់គឺកងទ័ពខ្មែរក្រហមបានបើកឡានរះកិនពីលើមនុស្ស...”។
សវនាការថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ឌុច បានផ្ដល់សក្ខីកម្មជូនអង្គជំនុំជម្រះសាលាដំបូងថា ខ្លួនធ្លាប់បានឮឈ្មោះ ស៊ឹម ម៉ែល ហៅ ម៉ាន ដែលជាអ្នកបានចូលរួមក្នុងការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញដោយផ្ទាល់បាននិយាយប្រាប់ខ្លួនថា“ពេលជម្លៀសហ្នឹងគេថាចេញៗ អាមេរិកាំងមកទម្លាក់គ្រាប់បែក បើមិនចេញខ្ញុំបាញ់បង(ឌុច)ខ្ញុំបាញ់។”។ឌុចបានបន្ថែមថា នៅពេលជម្លៀសប្រជាជនត្រូវបានគេធ្វើការសម្រិតសម្រាំងសមាសភាពមិនល្អ ហើយប្រជាជនដែលនៅសល់ ត្រូវបានគេបញ្ជូនឱ្យទៅរស់នៅតាមសហករណ៍ដើម្បីធ្វើការពិនិត្យតាមដាន និងទុកឱ្យធ្វើស្រែចម្ការ។
លោកជំទាវ ជា លាង បន្ថែមថា ស្របពេលនឹងការជម្លៀសនេះដែរ ការស្រាវជ្រាវរកខ្មាំងរបស់បក្សកុម្មុយនិស្ដកម្ពុជាក៏ត្រូវបានធ្វើឡើងភ្លាមៗដោយខ្មែរក្រហមបានដាក់ប៉ុសិ៍្ដត្រួតពិនិត្យនៅពេលប្រជាជនចាកចេញពីទីក្រុងភ្នំពេញ។កងកម្លាំងរបស់បក្សកុម្មុយនិស្ដកម្ពុជាបានតាមស្វែងរកនិងសម្លាប់មន្ដ្រី និងទាហានដែលធ្វើការក្នុងរបប លន់ នល់។ សាក្សីម្នាក់ដែលត្រូវបានគេបង្ខំឱ្យចាកចេញពីទីក្រុងភ្នំពេញ ទាំងគ្រួសារនិយាយថា នៅពេលជម្លៀសនេះ ឪពុករបស់គាត់ត្រូវបានចាប់យកទៅបាត់រហូតបន្ទាប់ពីពួកខ្មែរក្រហមរកឃើញថាគាត់ជាទាហានរបស់ លន់ នល់។ ការស្រាវជ្រាវរុករក និងការសម្លាប់ទាហាន និងមន្ដ្រីក្នុងរបប លន់ នល់ ចេះតែបន្ដរហូតជាច្រើនថ្ងៃ ច្រើនសប្ដាហ៍មកទៀត។ ក្នុងការស្វែងរកនេះ ខ្មែរក្រហមបានប្រើប្រាស់វិធីសាស្ដ្របំភាន់ភ្នែកដោយប្រកាសឱ្យសមាជិករបស់របបចាស់រាយការណ៍ពីការងារដែលខ្លួនធ្លាប់ធ្វើមកប្រាប់អាជ្ញាធរថ្មីរបស់ខ្លួនដើម្បីទទួលបានការចាត់តាំងការងារនោះវិញនៅក្រោមរដ្ឋបាលថ្មី។ ជាលទ្ធផល អ្នកទាំងអស់ដែលបានទៅរាយការណ៍នោះត្រូវបានសម្លាប់ចោល។
ប្រជាជនដែលនៅសេសសល់ពីការជម្លៀសនេះត្រូវបានបក្សកុម្មុយនិស្ដកម្ពុជាចាត់តាំងឱ្យនៅតាមសហករណ៍និងការដ្ឋានផ្សេងៗជាមួយប្រជាជននៅតាមមូលដ្ឋាន។ ប្រជាជនទាំងអស់ត្រូវបានបក្សតម្រូវឱ្យធ្វើការជាទម្ងន់ ដោយមិនបានទទួលតម្លៃ តបស្នងអ្វីឡើយ ពោលគឺទទួលបានតែបាយ ឬបបរបន្ដិចបន្ដួចប៉ុណ្ណោះ។
តាមការផ្ដល់បទសម្ភាសន៍របស់ប្រជាជនមួយចំនួនដែលត្រូវបានបញ្ជូនឱ្យធ្វើការដោយផ្ទាល់នៅទំនប់ត្រពាំងថ្ម ក្នុងខេត្ដបន្ទាយមានជ័យ បានលើកឡើងថា ប្រជាជនម្នាក់ៗ ទាំងប្រុស ទាំងស្រី ត្រូវបានតម្រូវឱ្យជីក និងរែកដី ឱ្យបានពីរ ឬបីម៉ែត្រគួបក្នុងមួយថ្ងៃ។ ប្រសិនបើធ្វើមិនហើយ នោះអាចនាំឱ្យមានការព្រមានឬកាត់បន្ថយរបបអាហារ។ចំណែកទឹកសម្រាប់បរិភោគត្រូវបានគេដឹកចែកជូនដោយមានកំណត់ ហើយនៅកន្លែងធ្វើការគឺមិនមានទឹកសម្រាប់ងូតឡើយ គឺ៣ទៅ៤ថ្ងៃទើបងូតទឹកម្ដង ដោយត្រូវធ្វើដំណើរទៅទីឆ្ងាយដែលមានទឹក។ អ្នកធ្វើការទាំងអស់ត្រូវដេកនៅកន្លែងធ្វើការរៀងៗខ្លួន ដោយអ្នកខ្លះត្រូវដេកខ្នងផ្ទាល់នឹងដីដោយសារខ្លួនមិនមានកន្ទេល មុង ភួយ...។ ប្រជាជនដែលធ្វើការនៅទីនោះបានឈឺ និងស្លាប់ជាច្រើន ដោយសារមិនអាចទ្រាំទ្របាននឹងទំហំការងារ និងលក្ខខណ្ឌក្នុងការរស់នៅបែបនេះ។
តើហេតុអ្វីខ្មែរក្រហមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ?
លោកសហព្រះរាជអាជ្ញាអន្ដរជាតិ អេនឌ្រូ ខេលី បានលើកឡើងថា “គោលបំណងនៃការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងៗរបស់ខ្មែរក្រហមគឺកើតចេញពីយុទ្ធសាស្ដ្ររបស់មេដឹកនាំបក្សកុម្មុយនិស្ដកម្ពុជាដែលយល់ថាតំបន់ទីក្រុងគឺជាសរសៃឈាមរបស់វណ្ណៈក្បត់ វណ្ណៈខ្មាំង ដែលសម្រេចថាត្រូវតែដេញចេញ និងសម្លាប់ចោល។...ក្នុងសុន្ទរកថាខែមករា ឆ្នាំ១៩៧៧ ទៅកាន់កម្មាភិបាលបក្សកុម្មុយ និស្ដកម្ពុជា នួន ជា បានរៀបរាប់ពីការជម្លៀសឆ្នាំ១៩៧៥ ថាជាយុទ្ធសាស្ដ្ររបស់ បក្ស គឺជាការកាត់ផ្ដាច់ក្បាល និងកន្ទុយរបស់ខ្មាំង ហើយដើម្បីក្ដោបក្ដាប់ប្រជាជន។ នៅក្នុងខែកក្កដា ឆ្នាំ១៩៧៨ នួន ជា បានរៀបរាប់ថា មានខ្មាំងតិចតួចនៅក្នុងជនបទ ប៉ុន្ដែមានខ្មាំងច្រើននៅក្នុងទីក្រុង ហើយត្រូវតែធ្វើការជម្លៀស និងបញ្ជូនពួកគេទៅជនបទដើម្បីកម្ទេចបណ្ដាញពួកភ្នាក់ងារខ្មាំង។
សវនាការថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១១ ជនជាប់ចោទ នួន ជា បានបញ្ជាក់ជូនតុលាការថា ពាក់កណ្ដាលឆ្នាំ១៩៧៤ គណៈអចិន្ដ្រៃយ៍បក្សកុម្មុយនិស្ដកម្ពុជាបានបើកកិច្ចប្រជុំមិនពេញអង្គមួយ ដោយលើកយកបញ្ហាសំខាន់ៗមួយចំនួនមកពិភាក្សា ដើម្បីចាត់វិធានការទុកជាមុន មុនពេលរំដោះបានទីក្រុងភ្នំពេញនិងទូទាំងប្រទេស។ក្នុងកិច្ច ប្រជុំនេះ គណៈអចិន្ដ្រៃយ៍បានសម្រេចជាឯកច្ឆន្ទលើ៣ចំណុច ដែលក្នុងនោះមាន ១ចំណុច គឺគណៈអចិន្ដ្រៃយ៍សម្រេចថា “ក្នុងករណីដែលរំដោះបានទីក្រុងភ្នំពេញនោះយើងត្រូវជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្ដជាបណ្ដោះអាសន្ន ដើម្បីពិនិត្យតាមស្ថានការណ៍មួយរយៈសិន ជាពិសេសពិនិត្យអំពីសកម្មភាពរបស់វៀតណាម”។ យោងតាមការលើកឡើងរបស់ នួន ជា ការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ គឺមិនមែនជារឿងចៃដន្យនោះទេ គឺមានការគិតទុក និងសម្រេចតាំងពីកិច្ចប្រជុំគណៈអចិន្ដ្រៃយ៍នៅពាក់កណ្ដាលឆ្នាំ១៩៧៤មកម្ល៉េះ៕ S ប្រភពCEN

No comments:
Post a Comment