Monday, August 27, 2012

រូបភាព​ប្រវត្តិសាស្ត្រ នៃ​ការ​យាង​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​នៃ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ កាល​ពី​២០​ឆ្នាំ​មុន




ព្រះ​ករុណា​ព្រះបាទ​សម្ដេច ព្រះ នរោត្តម សីហនុ និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​មាតុភូមិ​និវត្តន៍​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​១៩៩១។ រូបថត ព្រំ ឈួង ​(១=២)

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ  អម​ព្រះ​រាជ​ដំណើរ​ដោយ សម្ដេច​អគ្គ​មហា​សេនា​បតី​​​​​​​​តេជោ ហ៊ុន សែន យាង​គង់​នៅ​លើ​ព្រះ​ទី​នាំង​ មាន​ព្រះ​ទ័យ​រីករាយ ដោយ​ទត​ឃើញ​ការ​ទទួល​ស្វាគមន៍​ពី​ប្រជារាស្ត្រ​តាម​មហា​វិថី នៅ​ថ្ងៃ​យាង​និវត្តន៍​មក​ដល់​មាតុភូមិ​វិញ ថ្ងៃ​ទី​១៤ វិច្ឆិកា ឆ្នាំ​១៩៩១។ រូបថត ព្រំ ឈួង (៣)


មហា​មិទ្ទិញ​អបអរសាទរ​ចំពោះ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ និង​សម្ដេច​ ព្រះ​មហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​មាតុភូមិ​និវត្តន៍ ធ្វើ​នៅ​មុខ​ព្រះ​បរមរាជ​វាំង រាជ​ធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ វិច្ឆិកា ឆ្នាំ​១៩៩១ ដោយ​មាន នាម៉ឺន មន្ត្រី​រាជការ​រាប់​ម៉ឺន​នាក់​ចូល​រួម។ រូបថត ព្រំ ឈួង (៤_៥)

ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្តម សីហនុ (កណ្ដាល) ព្រះ​ហស្ដ​បាន​ចាប់​ដៃ សម្ដេច អគ្គមហា​ធម្ម​ពោធិ​សាល ជា ស៊ីម (ឆ្វេង) សម្ដេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន សែន (ស្ដាំ) លើក​ឡើង​សម្ដែង​នូវ​ព្រះ​ទ័យ​រីករាយ នៅ​ចំពោះ​មុខ​ប្រជា​រាស្ត្រ នៅ​មុខ​ព្រះ​បរម​រាជវាំង ។ រូបថត ព្រំ ឈួង (៦)

No comments:

Post a Comment