Tuesday, March 12, 2013

វិធី​ជំនះ​ភាពភ័យខ្លាច​ក្នុង​ការបរាជ័យ​


ភាពបរាជ័យ​គឺជា​អ្វី​ដែល​មនុស្ស​គ្រប់រូប​នឹង​ជួបប្រទះ​ក្នុងពេល​ណាមួយ​នៃ​ជីវិត​របស់​ពួកគេ​។ មនុស្ស​មួយចំនួន​មាន​ភាព​ភ័យ​ខ្លាច​នឹង​ការបរាជ័យ​ហើយ​ភាពភ័យខ្លាច​នេះ​ច្រើនតែ​ប៉ះពាល់​ដល់​ជីវិត​ប្រចាំថ្ងៃ​របស់​ពួកគេ​។ ប៉ុន្តែ​មាន​វិធី​មួយ​ចំនួន​ដែល​មនុស្ស​ម្នាក់​អាច​ធ្វើបាន​ដើម្បី​ជំនះ​ភាពភ័យខ្លាច​ក្នុង​ការបរាជ័យ​នោះ​។​
១. ចូរ​ទទួលស្គាល់​ពី​ភាពភ័យខ្លាច​នោះ​។ ការទទួលស្គាល់​ថា​មនុស្ស​ម្នាក់​មាន​ភាពភ័យខ្លាច​គឺជា​ជំហាន​សំខាន់​បំផុត​ក្នុង​ការ​ជំនះ​ពី​ភាពភ័យខ្លាច​។ ប៉ុន្តែ​វា​ក៏​ប្រហែលជា​ជំហាន​ដែល​ពិបាក​បំផុត​សម្រាប់​មនុស្ស​មួយចំនួន​។​
២. ចូរ​ស្វែងរក​ជំនួយ​ពី​អ្នកជំនាញ​។ វា​ពិបាក​ណាស់​ក្នុងការ​ព្យាយាម​ជំនះ​ភាពភ័យខ្លាច​តែម្នាក់ឯង​។ ជំនួយ​ពី​អ្នកជំនាញ​អាច​មាន​ដូចជា​ពេទ្យ​ចិត្តសាស្ត្រ​ពេទ្យ​វិកល​ចរិក​ឬ​អ្នកផ្តល់​ប្រឹក្សា​។​
៣. ចូរ​និយាយ​ជាមួយនឹង​អ្នកជំនាញ​។ ចូរ​បើក​ចំហរ​និង​ស្មោះត្រង់​ជាមួយ​នឹង​អារម្មណ៍​របស់​អ្នក​។ ការ​លាក់បាំង​ពី​ពត៌មាន​អាច​រារាំង​ការ​ជំនះ​ភាពភ័យខ្លាច​របស់​អ្នក​។​
៤. ចូរ​អនុវត្ត​តាម​គម្រោង​ព្យាបាល​ដែល​គ្រូពេទ្យ​ផ្តល់​ឲ្យ​អ្នក​។ អ្នក​ប្រហែលជា​ត្រូវ​លេបថ្នាំ​សរសេរ​កំណត់ហេតុ​ឬ​គម្រោង​ព្យាបាល​ផ្សេងៗ​ទៀត​ដែល​គ្រូពេទ្យ​ផ្តល់ឲ្យ​។​
៥. ចូរ​ព្យាយាម​ធ្វើការ​ជំនះ​ភាពភ័យខ្លាច​នេះ​រៀងរាល់ថ្ងៃ​។ ភាពប្រាកដប្រជា​គឺមាន​សារសំខាន់​ណាស់​។ ប្រសិនបើ​អ្នក​មិន​មាន​ភាពម៉ឺងម៉ាត់​ក្នុង​ការបំបាត់​ភាពភ័យខ្លាច​ទេនោះ​អ្នក​នឹង​មិន​អាច​ជំនះ​វា​បាន​ឡើយ​។​
៦. ចូរ​គិតពី​ភាព​វិជ្ជមាន​។ ទី​ណា​ដែល​មាន​ការ​តាំងចិត្ត​ទីនោះ​នឹង​មាន​ដំណោះស្រាយ​៕
អត្ថបទស្រាវជ្រាវ និង​​ ប្រែសម្រួលដោយ កញ្ញាសុភាវី

No comments:

Post a Comment