The suffering of Cambodia has been deep.From this suffering comes great compassion.Great compassion makes a peaceful heart.A peaceful heart makes a peaceful person.A peaceful person makes a peaceful family.A peaceful family makes a peaceful community.A peaceful community makes a peaceful nation.A peaceful nation makes a peaceful world.- Preah Maha Ghosananda(1929-2007)Cambodian Ghandi
Thursday, June 28, 2012
Cambodian Gandhi: Monk Honored in Second-Year Funeral Rite
A JOKE: VISA INTERVIEW
A man was interviewed at an Embassy for a visa
Consul: What is your name?
A man: Alul Ataz
Consul: Sex?
A man: Six to ten times a week
Consul: I mean, male or female?
A man: Both male and female and sometimes even camels.
Consul: Holy cow!
A man: Yes, cows and dogs too!!!!
Consul: Man,…..isn’t it hostile?
A man: Horse style, dog style, any style.
Consul: Oh………, dear
A man: Deer? No deer, they run too fast!
Please carefully whenever you have an interview with sb.
Take care & good luck!
មនុស្សត្រូវការការលួងលោម
បញ្ហាជាច្រើនដែលកើតឡើង អាចធ្វើឱ្យលោកអ្នកមានការអាក់អន់ស្រពន់ចិត្ដ ធ្លាក់ទឹកចិត្ដ មិនសប្បាយចិត្ដខកចិត្ដអស់ សង្ឃឹម ឬបាត់បង់កម្លាំងចិត្ដជាដើម។ មនុស្សជាច្រើនមានការពិបាកចិត្ដខ្លាំងណាស់នៅពេលដែលរឿងរ៉ាវកើតឡើងផ្ទុយពីអ្វីដែល ខ្លួនឯងចង់បាន។ បញ្ហាស្មុគស្មាញទាំងនេះអាចធ្វើឱ្យមានផលវិបាកក្នុងការរស់នៅប្រចាំថ្ងៃព្រោះមិនដឹងថាត្រូវសម្រួលចិត្ដយ៉ាងណា ដើម្បីបំភ្លេចចោលនូវបញ្ហានោះ។ ដូចនេះការផ្ដល់នូវភាពលួងលោម លើកទឹកចិត្ដជាកត្ដាសំខាន់មួយអាចធ្វើឱ្យមនុស្សមានកម្លាំង ចិត្ដ មានសេក្ដីសុខស្ងប់ទាំងផ្លូវកាយ និងផ្លូវចិត្ដ។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោកសាស្ដ្រាចារ្យ សោមច័ន្ទ សុវណ្ណតារា ជាអនុប្រធានដេប៉ាតឺម៉ង់ចិត្ដវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមាន វត្ដមានធ្វើការបកស្រាយជូនប្រិយមិត្ដអ្នកអានឱ្យបានស្វែងយល់ តាមរយៈការធ្វើកិច្ចសម្ភាសន៍ជាមួយទស្សនាវដ្ដីសុខភាពយើង។
អ្វីទៅហៅថា លួងលោម?
លួងលោម គឺជាការផ្ដល់នូវសេចក្ដីសង្ឃឹម ផ្ដល់កម្លាំងចិត្ដ ឬផ្ដល់នូវសមានចិត្ដ ដល់អ្នកដែលខ្លួនស្រឡាញ់ឬអ្នកដទៃ ដោយមិនស្ដីបន្ទោស ឬប្រមាថមើលងាយឡើយ។
មូលហេតុដែលត្រូវការការលួងលោម
មានមូលហេតុជាច្រើនយ៉ាង ដែលធ្វើឱ្យមនុស្សគ្រប់ភេទគ្រប់វ័យត្រូវការនូវការលួងលោមពីអ្នកដទៃដើម្បីជួយរំសាយ បំបាត់ទុក្ខសោក ពេលដែលមានការប្រឈមមុខ។
- ការបាត់បង់មនុស្សជាទីស្រឡាញ់និងជាទីគោរព ជាហេតុធ្វើឱ្យខ្លួនខូចចិត្ដ ក្លាយជាជនកំព្រា
- ការផ្ដាច់ទំនាក់ទំនងគ្នា និងការបាត់បង់នូវសម្ព័ន្ធភាព ធ្វើឱ្យខ្លួនមានការពិបាកចិត្ដ ឯកោ
- ការជេរស្ដីបន្ទោស ចំពោះកំហុសបន្ដិចបន្ដួច អាចធ្វើឱ្យខ្លួនមានការអស់សង្ឃឹម
- ការប្រមាថ មើលងាយ និងជាន់ឈ្លីកិត្ដិយស បណ្ដាលឱ្យមានការអាក់អន់ស្រពន់ចិត្ដ
- ភាពឆ្មើងឆ្មៃ ក្រអឺតក្រទម និងព្រងើយកន្ដើយពីមនុស្សដែលរស់នៅជុំវិញខ្លួនក៏ធ្វើឱ្យខ្លួនមានការមិនសប្បាយចិត្ដហើយគិតថាខ្លួនជាមនុស្សមិនល្អ ដែលធ្វើឱ្យគេមិនរាប់អានជាមួយខ្លួន។
- ការនិយាយភូតកុហកទៅលើអ្នកដទៃដោយមិនមានបំណង ធ្វើឱ្យខ្លួនមានចិត្ដមិនស្ងប់។
វិធីសាស្ដ្រនៃការលួងលោម
ជាទូទៅមនុស្សគ្រប់ភេទ គ្រប់វ័យ នៅពេលដែលមានបញ្ហាជាច្រើនតែងតែត្រូវការការលួងលោមពីអ្នកដទៃជាជំនួយ។ វិធីសាស្ដ្រលួងលោមចិត្ដ ជួយឱ្យមានកម្លាំងចិត្ដ និងមានសេចក្ដីសង្ឃឹមឡើងវិញ។ វិធីសាស្ដ្រនៃការលួងលោមចិត្ដមានច្រើន ដែលប្រើ ទៅតាមបញ្ហារបស់បុគ្គលនីមួយៗ។
- សូមកុំគិតពីរឿងដែលធ្វើឱ្យខ្លួនមិនមានសេចក្ដីសុខ មិនមានការសប្បាយចិត្ដ ត្រូវចាត់ទុកថាជាការយល់សប្ដិអាក្រក់ ប្រសិនបើមានរឿងអាក្រក់កើតឡើង មិនអាចទទួលយកបាន។
- ត្រូវរឹងប៉ឹង ធ្វើចិត្ដឱ្យស្ងប់ បើសិនបាត់បង់អ្នកជាទីស្រឡាញ់ ជាទីគោរព
- ធ្វើការកោតសរសើរ លើកទឹកចិត្ដ ដើម្បីឱ្យអ្នកនោះកាន់តែមានកម្លាំងចិត្ដ ខិតខំប្រឹងប្រែងបន្ថែមទៀតប្រសិនបើបុគ្គល នោះបានធ្វើកិច្ចការត្រឹមត្រូវ ហើយទទួលលទ្ធផលជោគជ័យ។
- ត្រូវតែមានសេចក្ដីតស៊ូដូចពាក្យចាស់ពោលថាព្យាយាមគង់តែបានសម្រេច។ ត្រូវធ្វើឱ្យមានក្ដីសង្ឃឹម ជឿជាក់ប្រសិនបើ ចង់រៀនសូត្រឱ្យបានពូកែ និងមានបំណងចង់ក្លាយជាអ្នកមានតួនាទីនៅក្នុងសង្គម។
- ត្រូវមានឆន្ទៈសម្រេចការងារឱ្យបាន ប្រសិនបើការងារមានឧបសគ្គច្រើន
- នរណាៗក៏ធ្លាប់មានកំហុសខុសឆ្គងដែរ ដូចនេះបើដឹងពីកំហុសខ្លួនឯងគឺជាការប្រសើរ។ ជាមនុស្សត្រូវតែក្លាហាន ហ៊ាន ទទួលខុសត្រូវប្រឈមមុខនឹងការពិត ប្រសិនបើបុគ្គលនោះមានទំនាស់ទាស់គ្នាហើយគិតថាខ្លួនឯងជាអ្នកខុសដែលនាំឱ្យមាន វិប្បដិសារី។
ផលប៉ះពាល់នៃការលួងលោម
រាល់ពេលមានបញ្ហាកើតឡើង ធ្វើឱ្យមនុស្សមានការពិបាកចិត្ដ តប់ប្រមល់ និងស្មុគស្មាញ នៅបញ្ហាជុំវិញខ្លួនជាហេតុធ្វើឱ្យ ខ្លួនឯងត្រូវការការលួងលោមពីអ្នកដទៃ។ ការចង់បាននូវភាពលួងលោមពីអ្នកដទៃមិនប្រាកដថាជាការលួងលោមក្នុងគោលបំណង ល្អទេ អាចធ្វើឱ្យគេមានការឆ្លៀតឱកាសធ្វើបាបមកលើខ្លួនវិញ។ ឧទាហរណ៍ ទំនាក់ទំនងរវាងប្ដីនិងភរិយាមានសម្ព័ន្ធភាពនឹង គ្នាល្អណាស់ មានថ្ងៃមួយមានការទាស់ទែងគ្នា ហើយឈានទៅដល់ចែកផ្លូវគ្នាដើរដោយសារការលួងលោមពីជនទីបីឆ្លៀតឱកាសធ្វើ បាប។ ក្នុងគ្រួសារដែលមានតែអំពើហិង្សាជាប្រចាំ ធ្វើឱ្យកូនមិនមានសេចក្ដីសុខហើយចង់ចាកចេញទៅឱ្យឆ្ងាយផុតពីអំពើហិង្សា នេះ។ ទីបំផុតកូនត្រូវបានក្លាយជាក្មេងគ្មានអនាគតរស់នៅក្រៅសង្គមដោយសារតែអ្នកដទៃមកប្រើវិធីសាស្ដ្រលួងលោម បោកយក ទៅធ្វើបាប។ ចំពោះអ្នកខ្លះ មិនមានបញ្ហាអ្វីកើតឡើងសោះតែបែរជាត្រូវចាញ់បោកការលួងលោមរបស់អ្នកដទៃទៅវិញ។ ឧទាហរណ៍ កុមារម្នាក់ជាក្មេងល្អ រៀនសូត្រពូកែមានថ្ងៃមួយមិត្ដរួមថ្នាក់មកលួងលោមរហូតធ្វើឱ្យកុមារម្នាក់នេះត្រូវភ្លើតភ្លើន ប្រព្រឹត្ដអំពើសង្គមមិនឱ្យតម្លៃ។ ដូចនេះការចាញ់បោកដោយសារការលួងលោមអ្នកដទៃមានច្រើនណាស់ ដោយសារការប៉ិនប្រសព្វ ប្រើវិធីសាស្ដ្រល្បិចកលលួងលោមធ្វើបាបមិនចាំបាច់រាល់ពេលដែលលោកអ្នកមានបញ្ហាអ្វីមួយកើតឡើងឡើយ។
ប្រការគួរប្រតិបត្ដិទប់ស្កាត់អំពើលួងលោម
ការពិចារណាជាចំណុចសំខាន់សម្រាប់លោកអ្នក រាល់ពាក្យសម្ដីលួងលោមពីបងប្អូន មិត្ដភក្ដិ ឬអ្នកជាទីស្រឡាញ់នៅពេលដែលលោកអ្នកអស់សង្ឃឹម គ្មានកម្លាំងចិត្ដ និងបញ្ហាអ្វីមួយ។ ពាក្យសម្ដីលួងលោមពីអ្នកដទៃជាជំនួយមិនមែនជាឱសថទិព្វ ទាំងអស់ទេ។ ជួនកាលអាចជាឱសថសម្លាប់លោកអ្នកទៅវិញ។ ដូចនេះលោកអ្នកត្រូវត្រិះរិះពិចារណាជាមុនសិនមុនអនុវត្ដតាម ពាក្យសម្ដីលួងលោមរបស់អ្នកដទៃ ដើម្បីកុំឱ្យមានការឈឺចាប់។
ដំបូន្មានអ្នកឯកទេស
ការលួងលោមពីអ្នកដទៃ មិនមែនជាការលួងលោមក្នុងគោលបំណងដូចគ្នាទេ។ អ្នកខ្លះលួងលោមដោយបំណងល្អស្មោះ ត្រង់ អ្នកខ្លះទៀតលួងលោមឆ្លៀតឱកាសធ្វើបាប។ អ្វីដែលសំខាន់ លោកអ្នកគិតពាក្យសម្ដីដែលគេលួងលោមសិនថាពាក្យសម្ដីនោះ ត្រឹមត្រូវដែរឬទេ ដែលមកប្រាប់ខ្លួនថា ឱ្យខ្លួនត្រូវប្រតិបត្ដិបែបនេះ ឬបែបនោះនៅពេលលោកអ្នកប្រឈមមុខនឹងបញ្ហាអ្វីមួយ។ ថ្វីត្បិតតែអ្នកដទៃមកលួងលោមធ្វើឱ្យលោកអ្នកមានកម្លាំងចិត្ដ មានសេចក្ដីសង្ឃឹមក៏ពិតមែនប៉ុន្ដែការអនុវត្ដន៍តាមពាក្យសម្ដីលួង លោមរបស់អ្នកដទៃមិនប្រាកដថាត្រឹមត្រូវទាំងអស់ទេ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣១ ខែសីហា ឆ្នាំ២០០៨
វិធីរម្ងាប់កំហឹង
កំហឹងជាប្រតិកម្មច្រឡោតនៃអារម្មណ៍ដែលតែងតែកើតមានលើបុគ្គលម្នាក់ៗមិនអាចចៀសផុត។ ការថប់អាម្មណ៍ និង ភាពតានតឹងក្នុងចិត្ដបង្កជាមូលហេតុនៃការមួម៉ៅក្ដៅក្រហាយចំពោះអ្វីដែលនៅជុំវិញខ្លួនយើង ធ្វើឱ្យយើងខាតបង់ផលប្រយោជន៍ យ៉ាងច្រើន និងផ្ដល់នូវបញ្ហាតាមក្រោយមិនចេះចប់ ក្រោយទង្វើដែលយើងធ្វើប្រកបដោយការខឹងនោះ។ ដូចនេះមនុស្សម្នាក់ៗគួរតែ ស្វែងយល់ និងធ្វើលំហាត់ប្រាណចិត្ដគំនិតទើបជាការប្រសើរក្នុងការរម្ងាប់កំហឹង។
រូបភាពទស្សនាវដ្ដីសុខភាពយើង
លោកវេជ្ជបណ្ឌិត សុខ សេដ្ឋបុត្រ អ្នកឯកទេសជំនាញផ្លូវចិត្ដនៅមន្ទីរពេទ្យមិត្ដភាពខ្មែរសូវៀត ចូលរួមធ្វើការបកស្រាយ ប្រធានបទខាងលើនេះជូនប្រិយមិត្ដទាំងអស់ តាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយទស្សនាវដ្ដី សុខភាពយើង។
កំហឹងជាអ្វី?
កំហឹងគឺជាប្រតិកម្មនៃអារម្មណ៍របស់ចិត្ដដែលក្ដៅឆួលឆេះ ក្រហល់ក្រហាយ និងការពុះកញ្ជ្រោល។ កំហឹងជាសភាវៈគតិ ដែលតោងជាប់មកជាមួយមនុស្សតាំងពីថ្ងៃដែលប្រសូតចេញពីផ្ទៃរបស់ម្ដាយមកម្ល៉េះ។
មូលហេតុបង្កការខឹង
ការខឹងគឺជាអាការមិនសុខនៃចិត្ដចំពោះសកម្មភាពផ្សេងៗដែលមានឥទ្ធិពលចំពោះមនោចិត្ដរបស់មនុស្សម្នាក់ៗ ជាពិសេស វាតែងកើតឡើងចំពោះមនុស្សដែលពុំសូវប្រើមនោគិតក្នុងការដោះស្រាយបញ្ហា។ ការខឹងសម្បាផ្សេងៗកើតចេញពីមនោចិត្ដទាំង៥ ដែលមាននៅក្នុងបុគ្គលម្នាក់ៗ ដូចជាការចងគំនុំសងសឹក ការគិតប្រទូសរ៉ាយជាមួយគំនិតអ្នកដទៃ ការក្ដៅពុះកញ្ជ្រោលនៃអារម្មណ៍ ការទាស់ចិត្ដ និងការមិនពេញចិត្ដ។ សេចក្ដីទាំងប្រាំអង្គនេះ គឺជាភាវៈគំនិតអរូបិយរបស់ភាវៈមានជីវិតទាំងអស់ មិនថាមនុស្សឬក៏សត្វនោះទេ។
ផលប៉ះពាល់នៃកំហឹង
ការខឹងជាផ្នែកនៃចិត្ដគំនិតមួយដែលជាទូទៅពុំសូវនាំមកនូវផលចំណេញមកឱ្យមនុស្សប៉ុន្មាននោះទេ។ ព្រោះរាល់កាយ វិការរបស់មនុស្សដែលបានធ្វើនៅក្នុងខណៈពេលដែលខ្លួនកំពុងត្រាំក្នុងសេចក្ដីក្រោធនោះ សុទ្ធសឹងតែចេញពីអាសេវៈដែលរស់ក្នុង មនោចិត្ដដែលមានប្រតិកម្មចំពោះសកម្មភាពដែលខ្លួនមិនពេញចិត្ដ។ បើសិនមនុស្សម្នាក់បណ្ដោយឱ្យមនោចិត្ដរបស់ខ្លួនគាបសង្កត់លើ មនោគិតនោះ ប្រាកដថាជួបការលំបាកជាច្រើនក្នុងការរស់នៅ ដូចជាការប្រាស្រ័យជាមួយមនុស្សជុំវិញខ្លួន គ្មានសុភមង្គលក្នុង អារម្មណ៍ដែលពេលខ្លះអាចបង្កជាជម្ងឺផ្លូវចិត្ដក៏មាន។
វិធិសាស្ដ្រក្នុងការរម្ងាប់កំហឹង
គ្មានមនុស្សណាម្នាក់នៅលើលោកអាចរម្ងាប់កំហឹងរបស់ខ្លួនឯងបានភ្លាមមួយរំពេចនោះទេ។ ការរម្ងាប់កំហឹងពុំមែនជារឿងងាយៗនោះទេ តែមិនពិបាកដូចជារឿងនិទានស្ដីពីការសុំភ្លើងយក្សនោះដែរ។ ព្រះបានបង្កីតមនុស្សឱ្យមានសភាវៈគតិខុស និងត្រូវ។ មានការខឹងក៏មានការរម្ងាប់ទៅវិញដោយខ្លួនឯងបាន នេះជាមូលហេតុមួយដែលសបញ្ជាក់ឱ្យឃើញថា អ្វីៗទាំងអស់វាមានព្រំដែនរបស់វា។ រួមសេចក្ដីមកអ្នកដែលចងខ្សែតែងរមែងយល់នូវវិធីស្រាយដូចគ្នា ដើម្បីរម្ងាប់កំហឹងបានលុះត្រាតែមានការតាំងចិត្ដយ៉ាងពិតប្រាកដ និងធ្វើតាមលំដាប់នៃអារម្មណ៍បានត្រឹមត្រូវ។ ខាងក្រោមនេះជាវិធីសាស្ដ្រដែលអាចឱ្យលោកអ្នកអាចយកទៅសាកល្បងបានក្នុងការរម្ងាប់កំហឹងរបស់ខ្លួន។
- ត្រូវមានសម្មាធិឱ្យបានច្រើនក្នុងការយល់នូវហេតុផលនៃសេចក្ដីខឹងសម្បារបស់ខ្លួន ហើយធ្វើការស្វែងយល់អំពីទោស និងការខាតបង់នៃការខឹង។
- ពិចារណាឱ្យឃើញនូវផលប្រយោជន៍ដែលនាំឱ្យចិត្ដបានស្ងប់ និងក្ដៅក្រហាយពីការមិនខឹង។
- ផ្ដល់នូវកម្លាំងចិត្ដចំពោះខ្លួន ហើយមិនត្រូវប្រកាន់ចំពោះទង្វើដែលប៉ះពាល់អារម្មណ៍ដោយការដើរចេញពីស្ថានភាពតឹង តែង
- ប្រើវិធីបន្លប់សាច់រឿងក្នុងចិត្ដលោកអ្នក ដោយការទន្ទេញឈ្មោះអ្នកដែលខ្លួនស្រឡាញ់ ឬការរាប់ពី១ទៅដល់ចំនួន ១០០០០ ដើម្បីឱ្យចិត្ដលោកអ្នកធ្វើពលកម្មដែលគ្មានសម្រាក ឬថេរៈវេលាចំពាះការខឹង ធ្វើការសម្រាកនៃអារម្មណ៍ចំពោះស្ថាន ការណ៍ចំពោះមុខ ដោយការបិទភ្នែកស្ដាប់សម្លេងខ្យល់ ហើយចាប់ផ្ដើមដកដង្ហើមចេញចូលរបស់ខ្លួនឱ្យបានវែងៗជាទីបំផុតចំនួន១០ ដង។ នៅពេលដែលកំពុងដកដង្ហើមត្រូវធ្វើលំហាត់ប្រាណនៃអារម្មណ៍ដោយការរាប់ និងដឹងពីខ្យល់ចេញ និងខ្យល់ចូលក្នុងសួតរបស់អ្នកធ្វើបែបនេះ នោះការខឹងរបស់លោកអ្នកនឹងបង្អង់ល្បឿនជាលំដាប់ បន្ដិចម្ដងៗពីការខឹងខ្លាំងទៅជាការស្ងប់វិញ។
- ចម្រើនចិត្ដអាណិតចំពោះខ្លួន ពោលគឺការស្វែងយល់រកសេចក្ដីសុខមកឱ្យអារម្មណ៍ មិនត្រូវគិតពីការចងអាឃាត ការសងសឹក គំនិតទុទ្ទិដ្ឋិនិយម ដែលកើតមាននៅក្នុងចិត្ដ ឬគំនិតអញនៅក្នុងខ្លួនដែលនាំឱ្យវង្វេងក្នុងប្រភពនៃបញ្ហា។
ទាំងនេះជាវិធីសាស្ដ្រដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការនាំចិត្ដគំនិតរបស់លោកអ្នកឆ្ពោះទៅរកសេចក្ដីសុខ ទាំងរូបកាយ និងចិត្ដគំនិត ព្រោះសុខភាពផ្លូវចិត្ដមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅវិញទៅមក។
ដំបូន្មានអ្នកឯកទេស
សេចក្ដីក្រោធជាវត្ថុដែលមនុស្សគ្រប់រូបគួរតែរើសអើងក្នុងការសេពគប់។ ការកើតនូវកំហឹងបើកើតមាននៅលើមនុស្ស វាមិនត្រឹមតែធ្វើឱ្យលោកអ្នកជួបនូវការលំបាកក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងបាត់បង់កេរ្ដិ៍ឈ្មោះ និងទ្រព្យសម្បត្ដិថែមទៀតផង ។ ការរស់ដែលប្រកបដោយសេចក្ដីសុខ គឺជាប្រការដែលមនុស្សគ្រប់រូបចង់បាន។ ដូចនេះលោកអ្នកគួរតែចេះបង្កើននូវអារម្មណ៍មេត្ដា ករុណានៅក្នុងចិត្ដឱ្យបានច្រើន។ បុព្វជនដែលយកឈ្នះលើខ្លួនឯងបាន មានន័យថាជាអ្នកដែលចេះដឹងអំពីផលពិបាករបស់អ្នកដទៃ។
ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤១ ខែមិថុនា ឆ្នាំ២០០៩
Thursday, June 7, 2012
វល្លិចំលែកនៅលើភ្នំបូកគោ
បន្ទាប់ពេលបានចំណាយពេលវេលារៀងយូរគួរសមជាមួយការងារនៅភ្នំពេញខ្ញុំបានចំណាយពេល
វេលារយះពេល២ថ្ងៃជាមួយគូកនដើម្បីដើកំសាន្តដំបូងឡើយគិតថាទៅសំរាកនៅកំពង់សោម១យប់
២ថ្ងៃ តែក្រោយមកគិតថាឈានទៅលេងនៅបូកគោសិនមុននឹងទៅកំពុងសោមព្រោះមើល
ទូរទស្សន៏ឃើញគេក្រុមហ៊ុនសុខានឹងនិយាយរហួតថាជាឋានសួគ៏ជាប់ដី។ មិនបង្អាង់យួគា្នខ្ញុំបួននាក់
បានចាកចេញពិភ្នំពេញនៅម៉ោង៦ព្រឹកដោយទៅតាមផ្លូវជាតិលេខ៣។អីយ៉ាផ្លូវស្រុកខ្មែរ
អីឡូវដូចជាស្អាតគ្រាន់បើ។បើកឡានបណ្តើរនិយាយគ្នាបណ្តើរ ម៉ោងប្រហែលជាង១០ពួកយើង
បានទៅដល់ផ្សាកំពត។
ពិតជាយ៉ាប់មែន ស្មានថាមកដល់កំពតមិនស្ទះចរាចណ៏ តែមិនអណ្ចឹងឯណា ស្ទះដូចនៅភ្នំពេញដែរ។
មិត្តរបស់ខ្ញុំបើកឡានឯខ្ញុំជាអ្នករអ៊ូរ គេប្រាប់ខ្ញុំថាវាជារឿងធម្មតាទៅហើយអោយតែថ្ងៃ សៅរ៏ អាទិត្យ។ ដោយពេលវេលាដូចជារៀងច្រើនបន្តិចផង ពួកយើងក៏ប្រញាប់ប្រញាល់ទៅមុខក្រែងមាន
ពេលបានដើរលេងច្រើនកន្លែង។ ម៉ោងប្រហែលជា១១ ពួកយើងបានមកដល់បូកគោហើយបើកឡាន
តាមផ្លូវដែរមានសុទ្ធតែ សម្តេចទាំង ពិតជាមិនធម្មតាមែន។ មើលសញ្ញាសំគាល់ទីលហើមិនដឹងជាត្រូវ
ទៅខាងណាទៀតក៏សាកបើកឡានតាម ឡានខាងមុខ បន្ទាប់ពីតាមរៀងយូរគ្រាន់បើដែរក៏បាន ទៅ
ដល់ចុងដែលគេលែងក្រាលកៅស៊ូឡានខាងមុខក៏ឈប់ ហើយឡានរបស់ពួកយើងគិតថាចង់បក
ក្រោយ តែឃើញមនុស្សឡានផ្សេង ចុះថតរូបហើយសើចក៏ចុះទៅមើល។ ព្រះអើយ គេកាន់វល្លិអិ ក៏មិនដឹង យកមកថតរៀងដូចរបស់ខ្ញុំដែរ ហាហាហានិយាយលេងតិចចុះ។ ខ្ញុំក៏ថតយកមកដែរ សួរគេថាវល្លិអីគេថាមិនដឹងទេ។ រហូតមកដល់ភ្នំពេញបានដឹងថាឈ្មោះវល្លិ។ អគុណប្អុនតារាដែលបានប្រាប់ ថាឈ្មោះវល្លិ តាសោម។ ដូចមាននៅក្នុងរូបខាងលើស្រាប់ហើយ។
Subscribe to:
Posts (Atom)