Friday, September 30, 2011

ព្រះពុទ្ធសាសនានិងជំនឿជីវចលនៅកម្ពុជា


ផ្លែ​ប៉ម​ឬ​ផ្លែ​ព័រ​អាច​ជួយ​បញ្ចៀស​ពី​ការ​កើត​ជម្ងឺ​ដាច់​សរសៃ​ក្នុង​ខួរក្បាល​

​ការសិក្សា​មួយ​បង្ហាញ​ថា​ការបរិភោគ​ផ្លែឈើ​និង​បន្លែ​ដែលមាន​សាច់​ពណ៌​ស​ច្រើន​អាច​ជួយ​បញ្ចៀស​ពី​ការ​កើត​ជម្ងឺ​ដាច់​សរសៃ​ក្នុង​ខួរក្បាល​ដែល​ភាសា​អង់គ្លេស​ថា​stroke ។​

​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​សុខភាព​របស់​ប្រទេស​ហូ​ឡង់​បាន​និយាយថា អ្នក​ដែល​បរិភោគ​ផ្លែឈើ​ច្រើន​មានដូចជា​ផ្លែ​ប៉​ម ផ្លែ​ព័រ ចេក និង​បន្លែ​ម​មួយចំនួនទៀត អាច​ជួយ​កាន់​បន្ថយ​ការ​កើត​ជម្ងឺ​ដាច់​សរសៃឈាម​នៅក្នុង​ខួរក្បាល​បាន​ចំនួន​៥២​ភាគរយ​។​

​ការសិក្សា​រក​ឃើញ​នេះ​ចេញពី​ការសិក្សា​ទៅលើ​មនុស្ស​ពេញវ័យ​ជាង​២០.០០០​នាក់​ក្នុង​រយៈពេល​១០​ឆ្នាំ​។​

​តែ​ទោះជា​យ៉ាងណា ក្រុម​អ្នកជំនាញ​ខាង​ជម្ងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បាន​និយាយថា​គេ​ក៏​មិនគួរ​បោះបង់​ការបរិភោគ​បន្លែ​និង​ផ្លែ​ឈើ​ដែល​មាន​ពណ៌​ផ្សេងៗ​ទៀត​នោះ​ទេ​៕
Zmu4m2rjmt

Saturday, September 24, 2011

ផែនដីរាងមូលដូចបាល់


កូនប្រុសតូច សួរឳពុកវាថា៖
កូន៖ ផែនដីមានរាងដូចម្តេចទៅប៉ា?
ឳពុក៖ ផែនដីមានរាងមូលដូចបាល់ តែវាខុសគ្នាត្រង់ថាពេលផែនដីវិលទៅវាមិនធ្វើអោយ
មនុស្សក្រឡាប់ចាក់ តែបើបាល់វិលវិញវាធ្វើអោយមនុស្សក្រឡាប់ចាក់បាន។
កូន៖ ម៉េចអញ្ចឹងប៉ា?
ឳពុក៖ បាល់មូលជួនកាលអាក្រុមខ្លាំងចាញ់អាក្រុមខ្សោយ ធ្វើអោយអ្នកចាក់បាល់ក្រឡាប់ភឹង!
កូន៖ !?!

ពីសមាគមយួន


យួនម្នាក់​ទៅធ្វើសម្ភាសន៏​ទៅក្រសួង​អន្តោរប្រវេសន៏​ភ្នាក់ងារ​អាគាំង​ខ្មៅ​ម្នាក់​សួរទៅ​យួន​នោះថា"
ទូរស័ព្ទផ្ទះអ្នកឯងលេខអ្វីខ្លះ ?"យួននោះបានឆ្លើយ ប្រាប់ជាភាសាអង់គ្លេសទៅវិញសំនៀងយួនញ៉ូងៗថា"
សិចធូណៃសិចសិចធូណៃ"(629629)
ដែលធ្វើអោយភ្នាក់ងារនោះយល់ច្រឡំថាជា (Sex tonight sex, sex tonight)
ភ្នាក់ងារអាគាំងឆ្ងល់ក៏សួរម្តងទៀតថា"What?"ឯយួននឹកស្មានតែគេស្តាប់មិនសូវឮក៏ពួយខ្លាំងៗជាង
ពីមុននូវលេខទូរស័ព្ទ និងសំនៀងដដែលនោះផ្អើលឯងលាន់។

ភាសាខ្មែរ


ព្យញ្ជនៈ

ព្យញ្ជនៈនៃភាសាខ្មែរមានចំនួន ៣៣តួ គឺ៖

ជើងព្យញ្ជនៈ

្ក ្ខ ្គ ្ឃ ្ង
្ច ្ឆ ្ជ ្ឈ ្ញ
្ដ ្ឋ ្ឌ ្ឍ ្ណ
្ត ្ថ ្ទ ្ធ ្ន
្ប ្ផ ្ព ្ភ ្ម
្យ ្រ ្ល ្វ
្ស ្ហ ្ឡ ្អ

ស្រៈនិស្ស័យ (ស្រៈមិនពេញតួ ដែលព្យញ្ជនៈអាស្រ័យផង)

ស្រៈនិស្ស័យ គឺជាស្រៈមិនពេញតួ ដែលព្យញ្ជនៈអាស្រ័យផង មានចំនួន ២៥តួគឺ
ុំ ាំ
េះ ុះ ិះ ោះ
ស្រៈទាំងនេះផ្សំជាមួយនឹងព្យញ្ជនៈ បានជា
កា កិ កី កឹ កឺ
កុ កូ កួ កើ កឿ កៀ
កេ កែ កៃ កោ កៅ
កុំ កំ កាំ កះ
កេះ កុះ កិះ កោះ

ស្រៈពេញតួ

ស្រៈពេញតួមានចំនួន ១៣តួ គឺ៖ ចំពោះ​អស់​លោក​អ្នក​ប្រាជ្ញ​ខ្លះ​ទៀត​យល់​ថា ​ក្នុង​ចំណោម​ស្រៈ​ពេញ​តួ​ទាំង​១៣​នេះ ស្រៈ គេ​មិន​សូវ​ប្រើ​ទេ ដូច្នេះ​ គួរ​រាប់​យក​ត្រឹម​តែ ១២ តួវិញ ព្រោះ​សព្វ​ថ្ងៃ​គេ​ប្រើ​ស្រៈ​ពេញ​តួ នេះ​តែ​ពាក្យ “ព្រះ​ឩរូ” មួយម៉ាត់​គត់ ដែល​មាន​នៅ​ក្នុង​ពាក្យ “ រាជ​ស័ព្ទ ” មាន​ន័យ​ថា “​ ភ្លៅ​ស្ដេច ”

លេខ

ខ្ទង់រាយ

ខ្ទង់ដប់

១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ១៩

ខ្ទង់រយ

១០០ ២០០ ៣០០ ៤០០ ៥០០ ៦០០ ៧០០ ៨០០ ៩០០

ខ្ទង់ពាន់

១.០០០

ខ្ទង់ម៉ឹន

១០.០០០

ខ្ទង់សែន

១០០.០០០

ខ្ទង់លាន

១.០០០.០០០

Thursday, September 22, 2011

វិធី​កែ​បញ្ហា​ស៊ី​ឌី​ ញាក់​ឬ​អាក់ៗ


បើ​ស៊ី​ឌី​ ឬ​វី​ស៊ី​ឌី​ (CD​ ,VCD)​ ដែល​អ្នក​កំពុង​ចាក់​ស្តាប់​ ឬ​ទស្សនា​ចម្រៀង​ ឬ​ភាពយន្ត​ កើត​មាន​ស្នាម​ធ្កូ​ត​ ធ្វើ​អោយ​កើត​បញ្ហា​ញាក់​ អាក់ៗ​ នៅ​ពេល​កំពុង​ចាក់​នោះ​ អ្នក​អាច​កែខៃ​បញ្ហា​បាន​ ដោយ​ច្របាច់​ថ្នាំដុសធ្មេញ​បែប​ធម្មតា​ (​ពុំ​មែន​ជា​ប្រភេទ​ចេ​ល​)​ ដាក់​លើ​ដុំ​សំឡី​ រួច​យក​មក​ជូត​បន្ទះ​ស៊ី​ឌី​ បរិវេណ​ដែល​មាន​ស្នាម​ឆ្កូត​ ដោយ​ជូត​ជា​ខ្សែ​ត្រង់​ ពី​ចំណុចកណ្តាល​ចេញ​មក​គែម​ស៊ី​ឌី​ ។​បន្ទាប់​មក​ ជូត​ថ្នាំដុសធ្មេញ​ដែល​នៅ​សល់​លើ​បន្ទះ​ស៊ី​ឌី​ ដោយ​សំឡី​ជ្រលក់​ទឹក​ស្អាត​ នោះ​អ្នក​នឹង​អាច​ចាក់​ស៊ី​ឌី​ស្តាប់​ ឬ​ទស្សនា​ដោយ​គ្មាន​បញ្ហា​ញាក់​ ឬ​អាក់ៗ​ទៀត​ឡើយ​ ៕
(អត្ថបទដកស្រង់ចេញពី ទស្សនាវដ្ថីអង្គរធំ ច្បាប់ ១៨៨)

ស្ថានភាពស្លាប់របស់ប្រុស៣នាក់


ព្រលឹងបុរស៣នាក់បានឡើងឋានសួគ៌ទាំងអស់គ្នា កំពុងឈរខាងមុខខ្លោងទ្វារឋានសួគ៌ ។
ទេវតាយាមទ្វារចេញមកប្រាប់ពួកគេថា ឋានសួគ៌សល់កន្លែងទំនេរតែមួយកន្លែងប៉ុណ្ណោះ ហេតុនេះហេតុនេះព្រះឥន្ទចង់ជ្រាប់តើអ្នកទាំង3ស្លាប់ក្នុងស្ថានភាពបែបម៉េចដើម្បីព្រះអង្គសម្រេចជ្រើសរើសអ្នកណាស័ក្តិសមបានចូលទៅនៅកន្លែងទំនេរនោះ។
បុរសទី ១ រៀបរាប់៖
- ថ្ងៃមួយខ្ញុំបាទត្រឡប់ពីធ្វើការវិញឃើញប្រពន្ធកំពុងដេកលើគ្រែក្នុងស្ថានភាពទើបតែសប្បាយរួចថ្មីៗជាមួយសាហាយ។ ខ្ញុំក្តៅចិត្តណាស់ រុករកក្នុងផ្ទះតែមិនឃើញមានប្រុសណា លុះក្រឡេកទៅយ៉ខាងក្រៅឃើញមានបាតដៃមួយកំពុងតែតោងជាប់គែមយ៉។ មិនបង្អង់យូរ ខ្ញុំបាទស្ទុះទៅយកពូថៅសំពងចំបាតដៃឳ្យអាប្រុសនោះស្រែកអូយធ្លាក់ភីងចុះដី រួចខ្ញុំបានទៅលើកទូទឹកកកបោះលើខ្លួនវាទៀត។តាំងពីតូចដល់ធំ នោះជាលើកទីមួយដែលខ្ញុំបានសម្លាប់មនុស្សដោយសារភ្លើងប្រចណ្ឌឆួលឆេះខ្លាំងពេក ហេតុនេះខ្ញុំមានវិប្បដិសារីយ៉ាងខ្លាំងក៏ស្លាប់ខ្លួនតាមក្រោយ។ នេះស្ថានភាពស្លាប់របស់ខ្ញុំបាទ។
បុរសទី ២រៀបរាប់បន្ត៖
- ខ្ញុំបាទថ្ងៃនោះកុះពុងលាបជញ្ជាំងផ្ទះអោយគេនៅជានទី 37 ស្រាប់តែរអិលជើងធ្លាក់ចុះក្រោម។ សំណាងដែរ ធ្លាក់ដល់ជាន់ទី 20 ខ្ញុំបាទតោងយ៉ផ្ទះជាប់ តែមិនយូរប៉ុន្មានពុំដឹងអាណាគេយកខ្នងពូថៅសំពងដៃខ្ញុំបាទ ធ្វើអោយខ្ញុំបាទធ្លាក់ចុះដល់ដីបាក់ជើងបាក់ឆ្អឹងជំនីរ រួចថែមទាំងត្រូវទូទឹកកកធំមួយធ្លាក់ចំខ្លួនទៀត ស្ថានភាពបែបនេះកុំថាឡើយមនុស្ស សូម្បីតែដំរីក៏ស្លាប់ដែរ។នេះជាស្ថានភាពស្លាប់របស់ខ្ញបាទ។
ដល់វេបុរសទី៣ម្តងៈ
- ថ្ងៃនោះទើបតែបញ្ជប់ការសប្បាយជាមួយស្រីស្នេហ៏ ស្រាប់តែលឺនាងថាប្តីនាងមក។ហេតុនេះខ្ញុំបាទម្នីម្នាចូលពួនក្នុងទូទឹកកក។ដឹងស្រាប់ហើយ ក្នុងទូទឹកកកត្រជាក់យ៉ាងណា តែពេលនោះដោយភ័យពេកខ្ញុំបាទបែរជាបែកញើសទៅវិញ។ ខ្ញុំបាទទើបតែសម្ងំពួនបានបន្តិច ស្រាប់តែទូទឹកកកនោះហោះ។វាហោះចេញពីផ្ទះ ហើយធ្លាក់ចុះដីធ្វើអោយខ្ញុំបាទបាក់ ក ។នេះជាស្ថានភាពស្លាប់របស់ខ្ញុំបាទ ។

Wednesday, September 21, 2011

វិធីបំបាត់ជាតិប្រៃ របស់ត្រីប្រឡាក់


ត្រីប្រឡាក់ ឬត្រីងៀត ដែលប្រៃ នៅពេលយកទៅលាងទឹក ហើយយកមកចៀន វានឹងនៅតែមានជាតិប្រៃ ខ្លាំងដដែល ។ដូច្នេះដើម្បីបំបាត់ជាតិប្រៃ ដំបូង ត្រូវយកត្រីប្រៃទៅត្រាំឬទឹក ហើយបង់អំបិលសម្លចូល ១ស្លាបព្រា ត្រាំវាទុកមួយស្របក់ សឹមលាងចេញ ត្រីនឹងលែងប្រៃ ដូចមុនទៀតហើយ អ្នកអាចយកទៅអាំង ឬចៀនពិសា តាមចំណូលចិត្ត ៕

(ដកស្រង់ចេញពីទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៧៨)

ឈឺពោះបែបណា​ ជាសញ្ញារលាកខ្នែងពោះវៀន ?


ចាប់ផ្តើមពីការឈឺពោះ បរិវេណផ្តិត ប្រហែល ៤-៦ស.ម​ ទើបផ្លាស់មកឈឺបរិវេណក្រោមពោះ ប៉ែកខាងស្តាំ ឬអ្នកខ្លះ អាចចាប់ផ្តើម ឈឺបរិវេណល្វែងពោះខាងស្តាំមុន ។ ប៉ុន្តែក៏មានអ្នកខ្លះទៀត ឈឺពោះ ខាងក្រោមខាងឆ្វេង អាស្រ័យទៅលើទឹកដែលខ្នែងពោះវៀនតម្រង់ ទៅរក ប្រសិនខ្នែងពោះវៀនតម្រង់ទៅខាងខ្នង នឹងឈឺខ្នង ឈឺចង្កេះ ឬឈឺឆ្អឹងជំនីរ ។

- មានអាការមូល ចង់ក្អួតចង្អោរ ហើយអាចមានអាការរាករូសផងដែរ

- អាការឈឺខ្នែងពោះវៀនរលាក តែងតែឈឺ ខ្មួលៗនៅខាងក្នុងពោះ ដែលភាគច្រើនបំផុត តែងតែឈឺផ្នែកខាងក្រោមស្តាំ ពោះឡើងតឹង ហើយរឹង ចុចសង្កត់ឈឺ លែងដៃវិញ ក៏ឈឺ ។ប្រសិនបើមានអាការចុកៗ ដែលរកប្រាប់អាការ អោយចំៗមិនត្រូវ អាចពិនិត្យ ទឹកនោម ពិនិត្យឈាម ។ចំណែកការឆ្លុះអេកូ គឺសម្រាប់យកមកធ្វើ រោគវិនិច្ឆ័យរួមគ្នាថា មិនមានជំងឺដទៃៗ ដូចជា រោគស្រ្តីជាដើម ។

- អាការដែលឈឺចាប់ស្រដៀង រលាកខ្នែងពោះវៀន ដូចជាស្រ្តីដែលមានគឺសត្រង់សម្បុកពង រលាកអាងត្រគាក កូនក្រៅស្បូន ដុំក្រួសក្នុងតម្រងនោមខាងស្តាំ រលាកពោះវៀន ជាដើម ...៕

(អត្ថបទដកស្រង់ចេញពី ទស្សនាវដ្ថី អង្គរធំ ច្បាប់ ១៨៦)

ជំងឺ​ដំបៅ​ក្រពះ​ កើតមក​ពី​អ្វី​ ?


​ជំងឺ​ដំបៅ​ ឬ​រលាក​ក្រពះ​តែងតែ​កើត​ពី​ការ​បរិភោគ​អាហារ​មិន​ទៀងពេល​វេលា​ ឬ​អាហារ​រសជាតិ​ខ្លាំង​ (​ហឹរ​ ,​ ប្រៃ​ ,​ជូរ​,​ ផ្អែម​ខ្លាំង​)​ គ្រៅ​ង​ស្រវឹង​ ឬ​កាហ្វេ​អ៊ី​ន​ ការ​លេបថ្នាំ​ប្រភេទ​ខ្លះ​ និង​ការ​តប់ប្រមល់​។​ ដូច្នេះ​អ្នក​អាច​ការពារ​ជំ​អឺ​ដំបៅ​ក្រពះ​បាន​ ដោយ​ចៀសវាង​សកម្មភាព​ទាំង​អស់នេះ​។​
​អាការ​នៃ​ជំងឺ​រលាក​ក្រពះ​ គឺ​ឈី​ពោះ​ ត្រង់​ចុងដង្ហើម​ នៅ​ពេល​ពោះ​ទំនេរ​ ហើយ​អាច​បាត់​នៅ​ពេល​ពោះ​មាន​អាហារ​ ។​អ្នកខ្លះ​ មានការ​ឈឺ​ក្រោយ​ពិសា​អាហារ​ ដែល​ឈឺ​បាត់ៗ​ យូរ​រាប់​ឆ្នាំ​ ប្រ​សិន​មាន​អាការ​ធ្ងន់ធ្ងរ​អាច​ដល់​ថ្នាក់​ក្អួត​ចេញ​ឈាម​ បត់ជើងធំ​ខ្មៅ​ និង​ឈឺពោះ​ធ្ងន់ធ្ងរ​ ។​
​ដូច្នេះ​ ប្រសិនបើ​អ្នកមាន​អាការ​ដូច​ខាងលើ​ ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ ជា​ពិសេស​ អ្នក​ត្រូវ​ផ្លាស់​ប្តូរ​សកម្មភាព​ខុសឆ្គង​ផង​ ដោយ​ងាក​មក​ពិសារ​អាហារ​អោយ​ទៀងពេល​ ចៀសវាង​អាហារ​រសជាតិ​ខ្លាំង​ ប​ញ្ឃ​ប់​ការ​ពិសា​គ្រឿង​ស្រវឹង​ ឬ​ទឹកក្រូច​ មាន​ជាតិ​ហ្គា​ស​ ប្រយ័ត្ន​ការ​ប្រើ​ថ្នាំ​ បំបាត់​ការ​ឈឺចាប់​ប្រភេទ​ខ្លះ​ ហាត់ប្រាណ​ជា​ប្រចាំ​ កុំ​តប់ប្រមល់​ ហើយ​ពិសា​ថ្នាំ​តាម​ការ​ណែនាំ​ គ្រូពេទ្យ​ យ៉ាងតិច​ ៤-៨​ស​ប្តា​ហ៍​ ៕

កង់ត្រាច កង់ធ្នង់



ស្បថ












សត្វរមាសនៅក្នុងបរិស្ថានធម្មជាតិនិងអារ្យធម៍ខ្មែរ