ភ្នំពេញៈ ក្រុមហ៊ុនសាជីវកម្មជាច្រើននៅជុំវិញពិភពលោក ពឹងផ្អែកខ្លាំងលើប្រភពដើមទុនមួយចំនួន ដើម្បីផ្តល់ហិរញ្ញវត្ថុដល់អាជីវកម្មរបស់ខ្លួន។
ទីផ្សារភាគហ៊ុន ផ្តល់ហិរញ្ញវត្ថុជាដើមទុនផ្ទាល់រយៈពេលវែង ចំណែកទីផ្សារមូលបត្របំណុល ផ្តល់ហិរញ្ញវត្ថុជាបំណុល រីឯទីផ្សារធនាគារផ្តល់ប្រាក់កម្ចី។
ក្នុងពេលឆាប់ៗខាងមុខ កម្ពុជា នឹងមានទីផ្សារមូលបត្រកម្មសិទ្ធិ និងមូលបត្របំណុល ប៉ុន្តែតាំងពីដើមរៀងមក ក្រុមហ៊ុនអាជីវកម្មជាច្រើន បានទទួលហិរញ្ញវត្ថុតាមរយៈដើមទុនផ្ទាល់ខ្លួន និងកម្ចីពីធនាគារ។
ដូច្នេះ ធនាគារដើរតួនាទីយ៉ាងសំខាន់នៅពេលមិនមានជម្រើសផ្សេងទៀត។ ការយល់ដឹងអំពីរបៀបដែលធនាគារវាយតម្លៃប្រាក់កម្ចី និងដំណើរការសម្រេចចិត្តរបស់ធនាគារទាំងនោះពិតជាមានប្រយោជន៍យ៉ាង ខ្លាំងសម្រាប់អ្នកខ្ចីប្រាក់ដែលមានសក្តានុពល។
ធនាគារជាច្រើនពេញចិត្តជាខ្លាំងចំពោះក្រុមហ៊ុនដែលមានប្រវត្តិធ្វើអាជីវកម្ម និងទទួលបានផលចំណេញជាច្រើនឆ្នាំ។
ធនាគារ នឹងមានគោលនយោបាយផ្តល់ប្រាក់កម្ចីដែលពឹងផ្អែកលើបទ ប្បញ្ញត្តិទីផ្សារក្នុងស្រុកក៏ដូចជាវិធាន និងនីតិវិធីផ្ទាល់របស់ធនាគារផងដែរ។
ការផ្តល់ប្រាក់កម្ចីដល់ឧស្សាហកម្មមួយចំនួន អាចនឹងត្រូវរឹតបន្តឹងដោយសារតែហេតុផលមួយចំនួន ដូចជា ផលប៉ះពាល់ទៅលើបរិស្ថាន ឬដោយសារតែហេតុផលសីលធម៌។ ម្យ៉ាងវិញទៀតធនាគារមួយចំនួន នឹងប្រើប្រាស់ទុនខ្លួន ឲ្យមានភាពចម្រុះបែបដោយកំណត់ការផ្តល់ប្រាក់កម្ចីដល់ ឧស្សាហកម្មនីមួយៗ។
បទប្បញ្ញត្តិក្នុងស្រុក ត្រូវតែអនុវត្តឲ្យបានខ្ជាប់ខ្ជួន។ ឧទាហរណ៍ ធនាគារមួយ អាចនឹងផ្តល់ប្រាក់កម្ចី២០ភាគរយនៃដើមទុនរបស់ខ្លួនដល់អ្នក ខ្ចីម្នាក់ ដែលត្រូវបានគេស្គាល់ថា ជាការកំណត់ការផ្តល់ប្រាក់កម្ចីដល់អ្នកខ្ចីម្នាក់។
អត្រាផ្តល់ប្រាក់កម្ចីនៅកម្ពុជា មានកំណើនជាលំដាប់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ប៉ុន្តែ អត្រាការប្រាក់នៅតែខ្ពស់ជាងអត្រានៅលើទីផ្សារអន្តរជាតិដដែល។
របៀបដែលធនាគារគណនាតម្លៃប្រាក់កម្ចីរបស់ខ្លួន អាស្រ័យលើកត្តាមួយចំនួន។ «តម្លៃដើមនៃមូលធន» ជាទូទៅជាអ្វីដែលធនាគារត្រូវបង់ជូនអ្នកដាក់ប្រាក់បញ្ញើរបស់ ខ្លួន។ តម្លៃនេះ ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីការផ្គត់ផ្គង់ និងតម្រូវការ។
បើទីផ្សារទទួលបានប្រាក់បញ្ញើកាន់តែច្រើន អត្រាការប្រាក់សម្រាប់ការដាក់ប្រាក់បញ្ញើនឹងចុះថោក។
អត្រាការប្រាក់ នឹងថយចុះបើធនាគាររឹតបន្តឹងការផ្តល់ប្រាក់កម្ចីរបស់ខ្លួន ដោយសារតែតម្រូវការប្រាក់កម្ចីថយចុះ។
បើធនាគារផ្តល់កម្ចីយ៉ាងសកម្ម និងមានតម្រូវការប្រាក់បញ្ញើ នោះអត្រាការប្រាក់សម្រាប់បញ្ញើ នឹងកើនឡើងខ្ពស់។
ថ្លៃផ្តល់ប្រាក់កម្ចីក៏ទទួលរងឥទ្ធិពលពីថ្លៃប្រតិបត្តិការផ្ទាល់របស់ធនាគារនិងហានិភ័យរបស់អ្នកខ្ចីផងដែរ។
ការខ្ចីប្រាក់រយៈពេលកាន់តែវែង នឹងមានអត្រាការប្រាក់កាន់តែខ្ពស់ ដោយសារតែហានិភ័យនៃប្រាក់កម្ចីរយៈពេលវែង មានទំហំធំធេងជាងប្រាក់កម្ចីរយៈពេលខ្លី។ ធនាគារចាំបាច់ត្រូវរក្សាប្រាក់បម្រុងនៅធនាគារកណ្តាល។ លក្ខខណ្ឌរក្សាប្រាក់បម្រុងជាភាគរយនៃការដាក់ប្រាក់បញ្ញើរបស់ អតិថិជន ដែលរក្សាទុកនៅធនាគារកណ្តាល។ នេះជាកត្តាសម្រាប់កំណត់តម្លៃអត្រាការប្រាក់។
ធនាគារនៅកម្ពុជាមិនមានការលើកលែងអ្វីទាំងអស់ ការផ្តល់ប្រាក់កម្ចីត្រូវមានដាក់វត្ថុបញ្ចាំ ដូច្នេះតម្លៃ និងគុណភាពនៃវត្ថុបញ្ចាំងមានឥទ្ធិពលទៅលើចំនួនទឹកប្រាក់ដែល ធនាគារផ្តល់ប្រាក់កម្ចី៕C
No comments:
Post a Comment