មូសតែងចម្លងជំងឺមកមនុស្សតាមរយៈការខាំបឺតឈាម ។ ប៉ុន្តែការប្រើប្រាស់ថ្នាំបាញ់មូសតែពីសតែពាសក៏បង្កនូវផលវិបាក គ្រោះថ្នាក់ចំពោះសរីរាង្គ ។ មានករណីត្រូវពុលថ្នាំសម្លាប់មូសជាច្រើនដល់ថ្នាក់បញ្ជូនទៅ មន្ទីរពេទ្យសង្គ្រោះបន្ទាន់ ។ ដំបូងបំផុត និងងាយឃើញបំផុត គឺថ្នាំបាញ់មូសនឹងបង្កភាពច្របូកច្របល់ប្រព័ន្ធដំណកដង្ហើម ពិសេសគឺប្រភេទថ្នាំបាញ់មូសមានផ្ទុក DEET ។ តាមការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ជំងឺគ្រុនចាញ់(អាមេរិក)មាន៥៧ភាគរយនៃចំនួនវេជ្ជបណ្ឌិតរាយការណ៍ថា អ្នកជំងឺតែងជួបបញ្ហាខាងដំណកដង្ហើម ដូចជាត្រូវហឺត រំញោចប្រតិកម្មសួតក្រោយពេលប្រើប្រាស់ថ្នាំបាញ់មូស ។ អ្នកជំងឺដែលមុននេះពុំទាន់ដែលកើតហឺត ឥឡូវក៏ត្រូវ“ពាក់ព័ន្ធ”ក្រោយពេលហឺតត្រូវថ្នាំបាញ់មូស ។ ថ្នាំបាញ់មូសក៏ងាយជ្រាបកាត់ស្បែក ។ ពេលដែលជ្រាបកាត់ស្បែក វានឹងចូលដោយស្រួលទៅក្នុងឈាម និងដើរកម្សាន្តពាសពេញសរីរាង្គតាំងពី ពោះវៀន ថ្លើម សួត ក៏ដូចផ្នែកសំខាន់ៗដទៃទៀត ដូចជាតម្រងនោម ខួរក្បាល ... ។ ទោះបីពុំទាន់គ្រប់សមត្ថភាពជ្រាបកាត់ស្បែកដើម្បីបង្កគ្រោះថ្នាក់ ឱ្យសរីរាង្គ ដូចរៀបរាប់ខាងលើនោះតិចបំផុត ស្បែកក៏ត្រូវរំញោចប្រតិកម្មចេញកន្ទួល រមាស់ស្បែក... ។ កុមារនិងទារកទើបកើតងាយត្រូវរបួសខួរក្បាលបំផុត ប្រសិនប្រាស្រ័យជាមួយថ្នាំបាញ់មូស DEET មាននៅក្នុងថ្នាំបាញ់មូសអាចបង្កច្របូកច្របល់ចលនានិងបាត់សមត្ថភាព ប្រមូលផ្តុំនៅកុមារ ។ ក៏តាមមជ្ឈមណ្ឌលស្រាវជ្រាវជំងឺគ្រុនចាញ់ សារជាតិ ហ្វូសហ្វាតអ័រហ្គានិក មាននៅក្នុងបណ្តាផលិតផលបាញ់មូសអាចបង្កការបាត់បង់ជីវិតប្រសិន ប្រើប្រាស់មិនត្រឹមត្រូវ ស្រាលជាងនេះគឺមានឥទ្ធិពលលើប្រព័ន្ធសរសៃប្រសាទមជ្ឈិម មានឥទ្ធិពលលើសរសៃឈាមបេះដូង ប្រព័ន្ធដកដង្ហើម ... ។ ដើម្បីកម្ចាត់សត្វមូសដោយមិនចាំបាច់ប្រើថ្នាំបាញ់មូស អ្នកអាចអនុវត្តវិធីសាមញ្ញមួយចំនួនដូចខាងក្រោមនេះ : ១-ប្រើទឹកខ្ពុរមាត់ Listerine : ដាក់ ទឹកខ្ពុរមាត់ Listerine ទៅក្នុងបំពង់បាញ់ (ប្រភេទបំពង់តូចដើម្បីបាញ់ស្រោចផ្កា) និងបាញ់ទៅលើតុកៅអី ក្រណាត់ជូតជើង ... ។ Listerine មានឥទ្ធិពលបណ្តេញមូស ដោយសារក្នុងសមាសធាតុមានផ្ទុកប្រេង Eucalyptus ។ ២.ប្រើខ្ទឹមសបុកម៉ដ្ឋៈ ខ្ទឹម ស្រស់បុកម៉ដ្ឋមានឥទ្ធិពលបណ្តេញមូសយ៉ាង ប្រសិទ្ធភាព។ ត្រូវការមើមខ្ទឹមស្រស់តែប៉ុន្មានមើមបុកឱ្យម៉ដ្ឋរហូតដល់ហូរទឹក រួចលាបលើស្បែក ។ បរិភោគខ្ទឹមសក៏មានឥទ្ធិពលបណ្តេញមូសដែរ ។ ពេល បរិភោគខ្ទឹម ក្លិនខ្ទឹមក៏នឹងត្រូវបានចេញតាមប្រហោងរោមនៅស្បែក ទោះបីថា យើងពុំទទួលអារម្មណ៍បានក្លិនខ្ទឹមចេញកាត់ស្បែក តែមូសនោះរំញោចបំផុត ។ ៣.វីតាមីនៈ បរិភោគអាហារច្រើនប្រភេទមានផ្ទុកវីតាមីន B1, B12, វីតាមីន C ព្រោះមូសមិនត្រូវគ្នាជាមួយពពួកវីតាមីនទាំងនេះ ។ ៤.ដាំរុក្ខជាតិបណ្តេញមូសៈ ដាំប្រភេទរុក្ខជាតិមានឥទ្ធិពលបណ្តេញ មូសជុំវិញផ្ទះ ឬក្នុងផ្ទះ ដូចជាដើមស្លឹកគ្រៃ ខ្ទឹមស ដើមក្រូចឆ្មារ... ។ ប្រការគួរឱ្យយកចិត្តទុកដាក់ដើម្បីកុំឱ្យមូសក្រវែលគឺក្លិន ។ មូសចូលចិត្តខ្លាំងក្លិនរបស់ទឹកអប់ ថ្នាំបាញ់កម្ចាត់ក្លិនសរីរាង្គ gel លាបសក់ សាប៊ូក្រអូប សារជាតិប្រើប្រាស់ដើម្បីបោកសម្លៀកបំពាក់ ។ ក្នុងករណីដោយបង្ខំត្រូវប្រើប្រាស់ថ្នាំបាញ់មូសចាំបាច់ត្រូវ ប្រព្រឹត្តតាមគោលការណ៍ខាងក្រោមនេះ : មិនប្រើប្រាស់ថ្នាំបាញ់មូសពេលស្បែកមានស្នាមដាច់រលាត់ ត្រូវរបួស ... ។ មិនបាញ់ថ្នាំក្នុងបន្ទប់បិទជិត តែត្រូវបើកបង្អួចបន្ទប់ ឬបាញ់តែខាងក្រៅធ្លាផ្ទះ មិនហឺត បរិយាកាសនៅតំបន់ទើបបាញ់ថ្នាំ ។ មិនបាញ់ថ្នាំនៅជិតកន្លែងទុកដាក់អាហារ ។ មិនបាញ់ថ្នាំប្រសិនក្នុងបន្ទប់មានកុមារ ៕ |
No comments:
Post a Comment