Wednesday, November 2, 2011

រឿង​រ៉ាវ​ទាក់ទង​នឹង​ខ្ទឹម​បារាំង

នៅ​ពេល​អាន​សៀវភៅ​ស្ដីពី​ចំណេះ​ដឹង​ប្លែកៗ​ត្រង់​វិធី​ចិត​ខ្ទឹមបារាំង​មិន​ឲ្យ​ហូរ​ទឹក​ភ្នែក ខ្ញុំ​គិត​មមៃ​ក្នុង​ចិត្ត​ថា ចិត្ត​ខ្ទឹម​យ៉ាង​ម៉េច មិន​ប្រយ័ត្ន​ទេ​អី​បាន​ជា​បណ្ដាល​ឲ្យ​ហូរ​ទឹក​ភ្នែក ?

ស្រាប់​តែ​កាល​ពី​ម្សិលម្ង៉ៃ​នេះ ប្រហែល​ដោយ​សម្រាក​មិន​បាន​គ្រប់គ្រាន់​ផង ទឹក​ភ្នែក​របស់​ខ្ញុំ​ស្រាប់​តែ​ហូរ​ច្រោកៗ​តែ​ម្ដង នៅ​ពេល​ចិត្ត​ខ្ទឹម​បារាំង​តែ​ពីរ​មើម​ប៉ុណ្ណោះ​ដើម្បី​ដាក់​ផ្ទាប់​ជាមួយ​ត្រីខ​កំប៉ុង ។ ពេល​នោះ​ទើប​នឹក​ឃើញ​ថា វិធី​ចិត្ត​ខ្ទឹម​បារាំង​មិន​ឲ្យ​ចេញ​ទឹក​ភ្នែក​ពិត​ជា​មាន​ប្រយោជន៍​ផស់​គេ​មែន !

វិធី​មិន​ឲ្យ​ហៀរ​ទឹកភ្នែក​នៅ​ពេល ​ចិត​ខ្ទឹម​បារាំង និង​ខ្ទឹម​ក្រហម

វិធី​មិន​ឲ្យ​ហៀរ​ទឹកភ្នែក​នៅ​ពេល​ចិត​ខ្ទឹម​បារាំង និង​ខ្ទឹម​ក្រហម

មុន​ពេល​ហាន់ ឬ​ដំ​ខ្ទឹម​ក្រហម ឬ​ខ្ទឹមបារាំង ចូរ​យក​ឈើ​គូស​ដែល​ពុំ​ទាន់​បាន​គូស​អុជ​នៅ​ឡើយ​មក​ខាំ​បៀម​នៅ​នឹង​មាត់​ឲ្យ​ក្បាល​ឈើ​គូស​ចេញ​មក​ក្រៅ ហើយ​ចាំ​ចាប់​ផ្ដើម​ចាត់ការ​ជាមួយ​ខ្ទឹម​ក្រហម ឬ​ខ្ទឹម​បារាំង​របស់​អ្នក​ចុះ ។ ការណ៍​នេះ​ពីព្រោះ​ក្បាល​ឈើ​គូស​មាន​សារធាតុ​ជួយ​បឺត​ស្រូប​ក្លិន​ឆួល​របស់​ខ្ទឹម​ក្រហម ឬ​ខ្ទឹម​បារាំង​មិន​ឲ្យ​មក​រំខាន​ក្រពេញ​ទឹកភ្នែក​របស់​យើង​ទេ ។ ឲ្យ​តែ​បាន​បៀម​ឈើ​គូស​បែប​នេះ ទោះ​ជា​អ្នក​ធ្វើការ​នៅ​ជាមួយ​នឹង​ខ្ទឹម​បារាំង ខ្ទឹម​ក្រហម​ប៉ុន្មាន​ម៉ោង ប៉ុន្មាន​ថ្ងៃ​ក៏​ទឹក​ភ្នែក​មិន​ព្រម​ហូរ​ស្រក់​ដែរ តែ​បើ​ទឹក​ភ្នែក​ហូរ​ស្រក់​ព្រោះ​បេះដូង ឈើ​គូស​មិន​អាច​ជួយ​បាន​ទេ

ខ្ទឹមបារាំង

បន្ធូរ​ការ​ឈឺ​ត្រចៀក​ដោយ​មើម​ខ្ទឹម​បារាំង

ពេល​អ្នក​មាន​អារម្មណ៍ ឬ​ក៏​ដឹង​ថា​ឈឺ​ត្រចៀក គឺ​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​ទាំង​នេះ​បាន​ខ្លះ​ដោយ​មើម​ខ្ទឹម​បារាំង ព្រោះ​មើម​ខ្ទឹម​បារាំង​នេះ​មាន​សារធាតុ​ប្រេង​ឆួលៗ​ជួយ​បន្ធូរ​បន្ថយ​អាការ​ឈឺ​ត្រចៀក និង​ការ​រលាក​ត្រចៀក​បាន​យ៉ាង​ល្អ ។

វិធីៈ យក​មើម​ខ្ទឹម​បារាង​មក​ហាន់​ជា​ចំណិត​សរសៃ​តូចៗ​ប្រហែល​មួយ​មើម ហើយ​យក​ទៅ​ដាក់​ក្នុង​កំណាត់​ស​ស្ដើង​តូច​មួយ​ខ្ចប់​ឲ្យ​ណែន រួច​យក​ទៅ​ដាក់​ស្អំ​នឹង​បំពង់​ទឹក​ចាក់​ពី​កំសៀវ​ដែល​ដាំ​ពុះ​ហុយៗ​មួយ​សន្ទុះ ទើប​លើក​យក​អ្នក​ផ្ទប់​ត្រចៀក​ស្អំ​ឲ្យ​យូរ​រហូត​ទាល់​តែ​អន់​ក្ដៅ ។ ការ​ធ្វើ​តាម​លក្ខណៈ​បែប​នេះ​ពីរ​បី​ដង (ក្នុង​រយៈ​ជា​បន្ត​បន្ទាប់​គ្នា) វា​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរ​ស្បើយ​ការ​ឈឺ​ត្រចៀក និង​ហ៊ឹង​ត្រចៀក​ជាដើម ។

ដក​ស្រង់​ពី​សៀវភៅ​ចំណេះ​ដឹង​ប្លែកៗ​ និពន្ធ​ដោយ ស៊ឹង ណាំហុង


Tuesday, November 1, 2011

ពណ៌​ទឹកនោម​បញ្ជាក់​ប្រាប់​ពី​សុខភាព

ដើម្បី​ទប់ទល់ ឬ​ដោះស្រាយ​បញ្ហា​ឲ្យ​ទាន់​ពេល​វេលា យើង​គប្បី​ថែរក្សា​សុខភាព​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ។ ក្នុង​ចំណោម​ការ​ថែទាំ​សុខភាព​នេះ យើង​គួរ​ត្រួត​ពិនិត្យ​ពណ៌​ទឹកនោម​ឲ្យ​បាន​ជាប់​ជា​ប្រចាំ ព្រោះ​ទឹក​នោម​អាច​បញ្ជាក់​ប្រាប់​ពី​រោគ​សញ្ញា​មួយ​ចំនួន​កំពុង​បៀតបៀន​យាយី​ដូចជា ៖

ទឹកនោម​បញ្ចេញ​មក​លាយ​មាន​ពណ៌​ក្រហម

បើសិន​ជា​ទឹកនោម​បញ្ចេញ​មក​លាយ​ពណ៌​ក្រហម យើង​ត្រូវ​នឹក​មើល​ខ្លួន​ឯង​ជាមុន​សិន​ថា​បាន​ទទួល​ទាន​អាហារ​អ្វី​ដែល​មាន​ពណ៌​លក្ខណៈ​បែប​នេះ​ដែរ​ឬ​ទេ ដូចជា ស្ពៃក្ដោប​ពណ៌​ស្វាយ ទឹកក្រូច​ពណ៌​ក្រហម ឬ​ផ្លែ​ស្រកា​នាគ​ពណ៌​ក្រហម​ជាដើម ។ បើ​ក្នុង​ករណី​មិន​មាន​បរិភោគ​អ្វី​ដែល​នាំ​ឲ្យ​ទឹកនោម​បញ្ចេញ​ពណ៌​ទេ​នោះ បញ្ជាក់​ថា​អាច​មាន​រោគ​អាក្រក់​ចូល​ជ្រៀត​ជ្រែក​ហើយ ព្រោះ​ថា​ពណ៌​ក្រហម​នោះ​អាច​ជា​ឈាម​ដែល​បញ្ចេញ​មក​ពី​ក្រលៀន ឬ​តម្រង​នោម​រលាក ឬ​មិន​ដូច្នេះ​អាច​មាន​អ្វី​ក្នុង​រាង​កាយ​ដាច់​រហែក​យ៉ាង​ពិត​ប្រាកដ ហេតុ​នេះ​គួរ​ទៅ​ពិភាក្សា​ជា​មួយ​គ្រូពេទ្យ​ជា​បន្ទាន់ ។

ទឹកនោម​ពណ៌​ត្នោត

យើង​អាច​សង្កេត​មើល​២​ចំណុច គឺ​អាច​កើត​មក​ពី​ការ​បរិភោគ​សណ្ដែក​ក្នុង​ចំនួន​ច្រើន​ពេក ឬ​អាច​កើត​មក​ពី​រោគ​អាក្រក់​ដោយសារ​ឈាម​កក​ខាង​ក្នុង​ហូរ​មក​លាយឡំ​ជាមួយ ហើយ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដូច​គ្នា ។

ទឹកនោម​ពណ៌​លឿង

បើ​ទឹកនោម​បញ្ចេញ​មក​ពណ៌​លឿង​ខ្ចី អាច​កើត​មក​ពី​ថា​ថ្ងៃ​នេះ​បាន​ទទួល​វីតាមីន​បេ​២​ច្រើន​ពេក រហូត​ត្រូវ​បញ្ចេញ​មក​វិញ ។ ប៉ុន្តែ​បើ​ជា​ពណ៌​លឿង​ចាស់​ក៏​បញ្ជាក់​ថា អ្នក​ផឹក​ទឹក​តិច​ពេក ហើយ​តែ​បើ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​បាន​ផឹក​ទឹក​ច្រើន​ នៅ​តែ​ទឹកនោម​បញ្ចេញ​មក​បែប​នេះ​ទៀត ចាំ​បាច់​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ព្រោះ​អាច​កើត​រោគ​ក្រលៀន​បង្កប់​ផ្នែក​ខាង​ក្នុង ។

ទឹកនោម​ពណ៌​ល្អក់

ក្នុង​ករណី​ដែល​ទឹកនោម​ពណ៌​ល្អក់ ឲ្យ​សាក​ល្បង​ផឹក​ទឹក​ក្រូច​មើល​ថា​បាត់ ឬ​ក៏​អត់ បើ​មិន​បាត់​អាច​ដោយសារ​មក​ពី​ការ​ឆ្លង​មេរោគ​ប្រភេទ​ខ្លះ និង​អាការៈ​បែប​នេះ​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ផង​ដែរ ។

ទឹកនោម​ពណ៌​ទឹកក្រូច

អាច​កើត​មក​ពី​ការ​ប្រើ​ថ្នាំ «ភូរីឌៀម» ដែល​ប្រើប្រាស់​ក្នុង​ការ​ព្យាបាល​រោគ​ក្រពះ ។

ទឹកនោម​ពណ៌​ទឹកប៊ិក

បើ​ថ្ងៃ​ណា​មួយ​ទឹក​នោម​បញ្ចេញ​មក​មាន​ពណ៌​បែប​នេះ មិន​ចាំ​បាច់​ប្លែក​ចិត្ត​ទេ ពិសេស​បើ​បរិភោគ​ថ្នាំ​បំបាត់​អាការៈ​ទប់​ទឹកនោម​មិន​ជាប់ ព្រោះ​ថា​ថ្នាំ​ប្រភេទ​នេះ​មាន​លាយ​សារធាតុ «មេធីលីន» ទឹកនោម​ទើប​បញ្ចេញ​មក​មាន​ពណ៌​ទឹកប៊ិក ឬ​ពណ៌​ផ្ទែមេឃ​ចាស់ ៕

(ពាក្យ​ពេចន៍​ក្នុង​អត្ថបទ​នេះ​មាន​លក្ខណៈ​ជា​សម្ដី​ធម្មតា​របស់​អ្នកស្រុក មាន​ចុះ​ផ្សាយ​លើ​ទំព័រ​សារព័ត៌មាន​រស្មីកម្ពុជា ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០១០)


ការ​កែច្នៃ​ត្រី​លក្ខណៈ​គ្រួសារ

ក-គោល​ការណ៍​ជា​មូលដ្ឋាន​

ផ្ដោត​លើ​ប្រព័ន្ធ​សិក្សា​រៀន​សូត្រ​របស់​មនុស្ស​ពេញ​វ័យ​ប្រើ​ប្រាស់​ធនធាន​ក្នុង​តំបន់ (ធនធាន​មនុស្ស សម្ភារៈ ពលកម្ម ជា​ទុន​) កៀង​គរ​ការ​ចូល​រួម​របស់​កសិករ​នូវ​គ្រប់​ដំណាក់​កាល​ធ្វើ​ផែនការ​អនុវត្ដន៍​ផែនការ​ត្រួត​ពិនិត្យ​ និង​វាយ​តម្លៃ ។

ខ-មូលដ្ឋាន​ថែ​រក្សា​គុណភាព​ត្រី

១-តើ​អ្វី​ទៅ​ជា​គុណភាព ?

នៅ​ក្នុង​វចនានុក្រម «គុណភាព» មាន​ន័យ​ថា ជា​កម្រិត​ភាព​ល្អ​ស្អាត​បំផុត​របស់​ផលិតផល​ជលផល សម្រាប់​ការ​កែច្នៃ​គុណភាព​ គឺ​ជា​ស្ដង់ដារ​គំរូ​សម្រាប់​កំណត់​ពី​សម្ថភាព​ ឬ​សណ្ឋាន​របស់​ត្រី​ដែល​ត្រូវ​យក​មក​ធ្វើ​ការ​កែច្នៃ ។ លើស​ពី​នេះ គុណភាព​ជា​អ្នក​កំណត់​ពី​ទំហំ​នៃ​ការ​លក់​ និង​តម្លៃ​ដែល​អ្នក​កែច្នៃ​ទទួល​បាន ។

២-ការ​វាស់​វែង​លើ​គុណភាព​

គុណភាព​អាច​វាស់​វែង​បាន​ដោយ​សារ​វិធី​សាស្ដ្រ​គីមី​សាស្ត្រ​ និង​ការ​ពិនិត្យ​មើល​សរីរាង្គ​ខាង​ក្រៅ​របស់​ផល​ផលិត​ផ​ល ។​

៣-ការ​ប៉ះ​ពាល់​ទៅ​លើ​គុណភាព

ក្នុង​ករណី​មាន​ការ​ប្រឡាក់​ឆ្លង​ជាមួយ​សារធាតុ​គីមី​ធ្វើ​ឱ្យ​វត្ថុ​ធាតុ​ដើម​ និង​ផលិតផល​មិន​អាច​ធ្វើ​ការ​កែ​ប្រែ​គុណភាព​បាន​ទេ​ ពោល​គឺ​ត្រូវ​យក​ទៅ​កម្ទេច​ចោល ។ ការ​ប្រឡាក់​ឆ្លង​ខាង​លើ​នេះ​ក៏​ជា​មូល​ហេតុ​ចម្បង​ធ្វើ​ឱ្យ​ត្រី​ខូច​គុណ​ភា​ព ។

៤-ចំណុច​ដែល​ត្រូវ​ចង​ចាំ

អ្នក​គួរ​តែ​សង្កេត​មើល​ចំណុច​ប្រែ​ប្រួល​ខ្លះៗ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ទៅ​ដល់​គុណភាព​ទូទៅ​របស់​វា ៖​

  1. ភ្នែក​ត្រីៈ​ ស្រអាប់​មាន​ឈាម​ពេញ​រង្វង់​ភ្នែក​ រន្ធ​ប្រស្រី​ភ្នែក​ទាំងមូល​ស្រអាប់
  2. ស្រកី​ត្រីៈ​ ពណ៌​ត្នោត​ និង​មាន​រំអិល មាន​ក្លិន​មិន​ស្អុយ​
  3. រាងកាយៈ​ ពណ៌​ក្រហម​លឿង​ មាន​រំអិល​ច្រើន​ ជ្រុះ​ស្រកា​ សាច់​ទន់​ជ្រាយ

គ- ការ​អនុវត្ដ​ល្អ​សម្រាប់​ផលិតផល​ប្រហុក

១-ការ​នេសាទ​ត្រី

យើង​ដឹង​ហើយ​ថា​ «ប្រហុក» ​ជា​ផលិតផល​ដែល​មាន​ក្លិន​ខុស​ពី​ផលិតផល​ជលផល​ដទៃ​ទៀត ។​ មាន​ត្រី​ច្រើន​ប្រភេទ​ណាស់​ដែល​ត្រូវ​ជ្រើស​រើស​យក​មក​កែច្នៃ​ធ្វើ​ប្រហុក ។​ ត្រី​មាន​គុណភាព​ល្អ​អាច​ជួយ​ឲ្យ​ផលិតផល​ប្រហុក​មាន​គុណភាព​ល្អ និង​ឈ្ងុយ​ឆ្ងាញ់ ។ យើង​អាច​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ខ្លះៗ​ដើម្បី​ចាប់​ត្រី​ពី​វាល​ស្រែ ស្ទឹង​ត្រពាំង​ និង​បឹង ។​ វិធី​សាស្ត្រ​ចាប់​ត្រី​មាន​ដូច​ខាង​ក្រោម ៖​

  • សំណាញ់​/​អួន​
  • រាយ​សន្ទូច​
  • ស្ទូច​ ឬ​ក៏​វិធី​សាស្ត្រ​ជា​ច្រើន​ទៀត​ដែល​មាន​លក្ខណៈ​ប្រសើរ​ជាង​នេះ​

២-ការ​យក​ត្រី​ពី​កន្លែង​ចាប់

ការ​ដាក់​ត្រី​នៅ​ក្នុង​ឃ្លប់​ទូក​អាច​ប៉ះ​ពាល់​ដល់​គុណភាព​ត្រី​ និង​អាច​ប៉ះ​ពាល់​ដល់​ផលិតផល​របស់​អ្នក ។ ដាក់​ត្រី​នៅ​ក្នុង​ម្លប់ ។ រក្សា​ដំណើរ​ការ​នេសាទ​ត្រី​របស់​អ្នក​ឲ្យ​មាន​រយៈ​ពេល​ខ្លី​ (តិច​ជាង​៤​ម៉ោង) ។ ដាក់​ត្រី​ក្នុង​ជាល​ស្អាត ធ្វើ​អំពី​ជ័រ​ប្លាស្ទិក​ ហើយ​ដាក់​កន្លែង​ស្អាត​ឆ្ងាយ​ពី​ផ្លូវ​ដើរ​ចុះ​ឡើង ។

ការ​យក​ត្រី​ពី​កន្លែង​ចាប់

៣-អនាម័យ​ឧបករណ៍​/​សម្ភារៈ

ដើម្បី​ការពារ​ការ​ប្រឡាក់​ឆ្លង​មក​លើ​ផលិតផល​ អ្នក​កែច្នៃ​ត្រូវ​ប្រើ​ឧបករណ៍​/​សម្ភារៈ​ដូច​ខាង​ក្រោម ៖​

កញ្ច្រែង​ជ័រ ទ្រនើរ​សម្រាប់​ហាល​សម្រោះ​សាច់​ត្រី

បន្ទះ​ឫស្សី កាំបិត និង​ជ្រញ់​ជ័រ

ចាន​ធំ​ធ្វើ​អំពី​ជ័រ ឬ អ៊ីណុក ស្បៃ​មុង

ពាង ធុង​ទឹក​ជ័រ

ស្បោង​ប្លាស្ទិក និង​កៅស៊ូ​កង ក្រឡ​ជ័រ

ស្លឹក​ចេក

៤-ការ​រៀបចំ​ត្រី​

ជា​ទូទៅ​យើង​អាច​យក​ត្រី​គ្រប់​ប្រភេទ​មក​ធ្វើ​ជា​ប្រហុក​បាន ។​ តែ​ប្រភេទ​ត្រី​ដែល​ធ្វើ​ប្រហុក​ល្អ​ជាង​គេ​គឺ​ «ត្រី​កំភ្លាញ»​ និង​ «ត្រី​រ៉ស់» ។ មាន​វត្ថុ​ធាតុ​ដើម​ពីរ​យ៉ាង​ចំពោះ​ការ​ផលិត​ប្រហុក គឺ ​ត្រី​ និង ​អំបិល

​អំបិល ​ត្រី

៥-ការ​លាង​សម្អាត​ត្រី

មេរោគ​ត្រូវ​បាន​កាត់​បន្ថយ​ដោយសារ​ការ​លាង​សម្អាត​ត្រី​មុន​ពេល​ដាក់​ត្រី​ត្រាំ​ទៅ​ក្នុង​ពាង ។​ សូម​កុំ​ប្រើ​ទឹក​កខ្វក់​ដើម្បី​លាង​ត្រី​ ឬ​ក៏​ប្រើ​ទឹក​ក្នុង​ធុង​ដែល​បាន​លាង​ម្ដង​រួច​ហើយ​ ធ្វើ​ដូច​នេះ​មេរោគ​នឹង​មិន​អាច​តោង​ជាប់​ជាមួយ​សាច់​ត្រី ។

ការ​លាង​សម្អាត​ត្រី

ដាក់​ត្រី​ហាល​សម្រោះ​ឱ្យ​ស្រស់​ទឹក​ក្នុង​រយៈ​ពេល​ពី​១-២​ម៉ោង ។ គឺ​ដើម្បី​បន្ថយ​សំណើម​ពី​សាច់​ត្រី ។

ដាក់​ត្រី​ហាល​សម្រោះ​ឱ្យ​ស្រស់​ទឹក​ក្នុង​រយៈ​ពេល​ពី​១-២​ម៉ោង ។ គឺ​ដើម្បី​បន្ថយ​សំណើម​ពី​សាច់​ត្រី ។

ដាក់​ត្រី​ត្រាំ​ក្នុង​ពាង​ទឹក​រហូត​ដល់​ត្រី​អណ្ដែត​លើ​ផ្ទៃ​ទឹក ។​ អ្នក​ត្រូវ​ត្រាំ​ត្រី​ប្រហែល​ពី​៤-១២​ម៉ោង ។

ដាក់​ត្រី​ត្រាំ​ក្នុង​ពាង​ទឹក​រហូត​ដល់​ត្រី​អណ្ដែត​លើ​ផ្ទៃ​ទឹក ។​ អ្នក​ត្រូវ​ត្រាំ​ត្រី​ប្រហែល​ពី​៤-១២​ម៉ោង ។

៦-អនុវត្ត​ការ​ប្រឡាក់​ត្រី

ជំហាន​ទី​១: ហាល​ត្រី​ក្នុង​ម្លប់​ឱ្យ់​ស្រស់​ទឹក​បន្ទាប់​ពី​បាន​ត្រាំ​ពី​៤-១២​ម៉ោង​រួច​មក​ ដើម្បី​រៀបចំ​ប្រឡាក់​ត្រី​ ហើយ​គ្រប​ដើម្បី​ការពារ​រុយ ។ ​រួច​អ្នក​ត្រូវ​ហាល​ត្រី​ប្រហែល​១​ម៉ោង ។

ជំហាន​ទី​១: ហាល​ត្រី​ក្នុង​ម្លប់​ឱ្យ់​ស្រស់​ទឹក​បន្ទាប់​ពី​បាន​ត្រាំ​ពី​៤-១២​ម៉ោង​ រួច​មក​ ដើម្បី​រៀបចំ​ប្រឡាក់​ត្រី​ ហើយ​គ្រប​ដើម្បី​ការពារ​រុយ ។ ​រួច​អ្នក​ត្រូវ​ហាល​ត្រី​ប្រហែល​១​ម៉ោង ។

ជំហាន​ទី​២: ផ្នែក​នេះ​មាន​សារៈ​សំខាន់​ណាស់ ។ ប្រសិនបើ​ការ​ប្រឡាក់​អំបិល​មិន​បាន​សព្វ​នោះ​ប្រហុក​ពុំ​មាន​គុណភាព​ទេ ។ អ្នក​ត្រូវ​ប្រើ​អំបិល​៣០​គក្រ ប្រឡាក់​ជាមួយ​ត្រី​១០០​គក្រ ។

ជំហាន​ទី​២: ផ្នែក​នេះ​មាន​សារៈ​សំខាន់​ណាស់ ។ ប្រសិនបើ​ការ​ប្រឡាក់​អំបិល​មិន​បាន​សព្វ​នោះ​ប្រហុក​ពុំ​មាន​គុណភាព​ទេ ។ អ្នក​ត្រូវ​ប្រើ​អំបិល​៣០​គក្រ ប្រឡាក់​ជាមួយ​ត្រី​១០០​គក្រ ។

ជំហាន​ទី​៣: អ្នក​ត្រូវ​ប្រើ​ពាង​ដើម្បី​ផ្អាប់​ប្រហុក​ទុក​ក្នុង​រយៈ​ពេល​១​ថ្ងៃ ។ ធ្វើ​ដូច​នេះ​គឺ​ដើម្បី​ឱ្យ​អំបិល​ជ្រាប​ចូល​ក្នុង​សាច់​ប្រហុក​បាន​ល្អ ។

ជំហាន​ទី​៣: អ្នក​ត្រូវ​ប្រើ​ពាង​ដើម្បី​ផ្អាប់​ប្រហុក​ទុក​ក្នុង​រយៈ​ពេល​១​ថ្ងៃ ។ ធ្វើ​ដូច​នេះ​គឺ​ដើម្បី​ឱ្យ​អំបិល​ជ្រាប​ចូល​ក្នុង​សាច់​ប្រហុក​បាន​ល្អ ។

ជំហាន​ទី​៤: បន្ទាប់​ពី​បាន​ផ្អាប់​ត្រី​រយៈ​ពេល​១​ថ្ងៃ​រួច​មក​ ត្រូវ​យក​ត្រី​ទៅ​សម្រោះ​ទឹក​អំបិល​ចេញ ។ អ្នក​ត្រូវ​ប្រើ​ចាន​ធំ ធ្វើ​អំពី​ជ័រ​ ឬ​អ៊ីណុក​ដើម្បី​ត្រង​យក​ទឹក​អំបិល​សម្រាប់​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ទៀត ។

ជំហាន​ទី​៤: បន្ទាប់​ពី​បាន​ផ្អាប់​ត្រី​រយៈ​ពេល​១​ថ្ងៃ​រួច​មក​ ត្រូវ​យក​ត្រី​ទៅ​សម្រោះ​ទឹក​អំបិល​ចេញ ។ អ្នក​ត្រូវ​ប្រើ​ចាន​ធំ ធ្វើ​អំពី​ជ័រ​ ឬ​អ៊ីណុក​ដើម្បី​ត្រង​យក​ទឹក​អំបិល​សម្រាប់​កែច្នៃ​ជា​ផលិតផល​ផ្សេងៗ​ទៀត ។

ជំហាន​ទី​៥: ដំណាក់​កាល​នេះ អ្នក​ត្រូវ​យក​សាច់​ប្រហុក​ទៅ​ហាល​លី​ទ្រនើរ​ប្រហែល​២​ម៉ោង​ រួច​គ្រប​ប្រហុក​ដោយ​ប្រើ​ស្បៃ​មុង ។

ជំហាន​ទី​៥: ដំណាក់​កាល​នេះ អ្នក​ត្រូវ​យក​សាច់​ប្រហុក​ទៅ​ហាល​លី​ទ្រនើរ​ប្រហែល​២​ម៉ោង​ រួច​គ្រប​ប្រហុក​ដោយ​ប្រើ​ស្បៃ​មុង ។

ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។

ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។ ជំហាន​ទី​៦: ការ​ប្រឡាក់​អំបិល​សា​ជា​ថ្មី​ អ្នក​ត្រូវ​ប្រើ​អំបិល​៣៥​គក្រ ប្រឡាក់​ជាមួយ​ប្រហុក​១០០​គក្រ​ដោយ​ប្រើ​ត្បាល់​ជាន់ ឬ​ត្បាល់​បុក​ដៃ​ ដោយ​បុក​ឲ្យ​សព្វ​សាច់​ប្រហុក ។

ជំហាន​ទី​៧: ចាក់​អំបិល​គ្រប​លើ​សាច់​ប្រហុក​ បន្ទាប់​មក​ប្រើ​បន្ទះ​ឫស្សី​ខ្ទាស់​ឱ្យ​ជាប់​ ហើយ​លាយ​ទឹក​អំបិល​ចាក់​ពី​លើ​ឱ្យ​លិច​បន្ទះ​ឫស្សី ​(ដោយ​ប្រើ​អំបិល​៥​គក្រ​លាយ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ​ទុក​ឱ្យ​ត្រជាក់​ចំនួន​២០​លីត្រ)​ រួច​ចង​មាត់​ពាង​ឱ្យ​ជាប់​ដោយ​ប្រើ​បន្ទះ​ក្ដារ​ដាក់​ពី​លើ​ និង​សង្កត់​ដោយ​ដុំ​ឈើ​ ​ឬ​របស់​ដែល​មាន​ទម្ងន់ ។

ជំហាន​ទី​៧: ចាក់​អំបិល​គ្រប​លើ​សាច់​ប្រហុក​ បន្ទាប់​មក​ប្រើ​បន្ទះ​ឫស្សី​ខ្ទាស់​ឱ្យ​ជាប់​ ហើយ​លាយ​ទឹក​អំបិល​ចាក់​ពី​លើ​ឱ្យ​លិច​បន្ទះ​ឫស្សី ​(ដោយ​ប្រើ​អំបិល​៥​គក្រ​លាយ​ជាមួយ​ទឹក​ស្អាត ឬ​ទឹក​ដាំ​ពុះ​ទុក​ឱ្យ​ត្រជាក់​ចំនួន​២០​លីត្រ)​ រួច​ចង​មាត់​ពាង​ឱ្យ​ជាប់​ដោយ​ប្រើ​បន្ទះ​ក្ដារ​ដាក់​ពី​លើ​ និង​សង្កត់​ដោយ​ដុំ​ឈើ​ ​ឬ​របស់​ដែល​មាន​ទម្ងន់ ។

៧-ការ​ទុកដាក់​ប្រហុក​នៅ​កន្លែង​ស្អាត

  • កត់ត្រា​ថ្ងៃ​ខែ​ឆ្នាំ​នៃ​ការ​ទុកដាក់​ប្រហុក
  • កត់ត្រា​ប្រភេទ​ប្រហុក​ (ប្រហុក​សាច់​ ឬ​ប្រហុក​ឆ្អឹង)
  • កត់ត្រា​ប្រភេទ​ត្រី

កន្លែង​ទុកដាក់​ប្រហុក

៨-ការ​វេច​ខ្ចប់​ប្រហុក

  • លាង​ក្រឡ​ឱ្យ​ស្អាត​ហាល​ថ្ងៃ​ឱ្យ​ស្ងួត
  • ផ្ទេរ​ប្រហុក​ដោយ​ប្រុង​ប្រយ័ត្ន​ដាក់​ក្នុង​ក្រឡ
  • សរសេរ​ថៃ​ខ្ងែ​ឆ្នាំ​នៃ​ការ​វេច​ខ្ចប់ ប្រភេទ​ត្រី​ ប្រភេទ​ប្រហុក​ ទុកដាក់​ប្រហុក​ដែល​បាន​វេច​ខ្ចប់​រួច​ក្នុង​កន្លែង​ស្អាត ។

លាង​ក្រឡ​ឱ្យ​ស្អាត​ហាល​ថ្ងៃ​ឱ្យ​ស្ងួត

កន្លែង​ទុកដាក់​ប្រហុក

៩-កន្លែង​ទុកដាក់​ប្រហុក​គួរ​តែ

  • ដំបូល​ប្រក់​ស័ង្កសី​
  • ជញ្ជាំង​អាច​ជា​ក្ដារ
  • មាន​ប្រហោង​ខ្យល់​ចេញ​ចូល
  • សត្វ​មិន​អាច​ចូល​បាន​
  • កណ្ដុរ​មិន​អាច​ចូល​បាន​
  • មាន​គន្លឹះ​អាច​បិទ​បើក​បាន

កន្លែង​ទុកដាក់​ប្រហុក

ឃ-ផលិតផល​ត្រី​ផ្សេង​ទៀត

១-ការ​ធ្វើ​ផ្អក

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង ​អំបិល

ខ-គ្រឿង​ផ្សំៈ

  • អង្ករ​លីង​ ឬ​បបរ​ខាប់​ ស្ករ​ត្នោត

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង​ ឬ​ខាប់​ (ក្រឡ)
  • ចាន​ធំ​ធ្វើ​អំពី​ជ័រ​ កាំបិត​ ជ្រញ់​ជ័រ​
  • ស្បៃ​មុង កន្ទាស់​ឫស្សី​ ស្លឹក​ចេក

ឃ-វិធី​ធ្វើ

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់ (ត្រី​១០០​គក្រ​ អំបិល​៨០គក្រ)
  • ផ្អាប់​ត្រី​ក្នុង​ពាង​យ៉ាង​យូរ​១​សប្ដាហ៍ ​រួច​ហាល​សម្រោះ​ទឹក

ង-វិធី​ចាវ​ផ្អក

វិធី​ទី​១: បើ​ចង់​ឱ្យ​ឆាប់​ជូរ​សូម​ធ្វើ​តាម​វិធី​ខាង​ក្រោម ៖​

  • ប្រឡាក់​ជាមួយ​បបរ​ខាប់​ (ត្រី​១០០​គក្រ​ លាយ​បបរ​១​ឆ្នាំង​លេខ​៨)
  • ផ្អាប់​ទុក​រហូត​ដល់​ផ្អក​មាន​ក្លិន​ជូរ​

(ចំណាំៈ ​វិធី​នេះ​មិន​អាច​ទុក​ផ្អក​បាន​យូរ​ទេ)

វិធី​ទី​២:

  • យក​ត្រី​ទៅ​ប្រឡាក់​ជាមួយ​អង្ករ​លីង​រួច​បុក​ឱ្យ​ស្អិត​ (ត្រី​១០០​គក្រ​ អង្ករ​លីង​៣០​គក្រ)
  • ដាក់​ស្ករ​ត្នោត​ (ត្រី​១០០​គក្រ​ ស្ករ​ត្នោត​២​-​៣​គក្រ)
  • ផ្អាប់​ទុក​រហូត​ដល់​ផ្អក​ជូរ​ និង​មាន​ក្លិន​ឈ្ងុយ ។

(ចំណាំៈ ​វិធី​នេះ​អាច​រក្សា​ទុក​ផ្អក​បាន​យូរ)

* ចំពោះ​ការ​រក្សា​ទុក​ផ្អក​ គឺ​ធ្វើ​ដូច​គ្នា​នឹង​ការ​រក្សា​ទុក​ប្រហុក​ដែរ ។

២-ការ​ធ្វើ​ត្រីងៀត

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង​ អំបិល

ខ-គ្រឿង​ផ្សំៈ

  • ប៊ីចេង ស្ករ​ត្នោត

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង​ ចាន​ធ្វើ​អំពី​ជ័រ​ កាំបិត ជ្រញ់​ជ័រ​
  • ស្បៃ​មុង​ កន្ទាស់​ឫស្សី​ ស្លឹក​ចេក

ឃ-វិធី​ធ្វើ

វិធី​ទី​១:

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់​ (ត្រី​១០០​គក្រ​ អំបិល​១៥-២០​គក្រ​ ប៊ីចេង​៣០​ក្រាម)
  • យក​សរ​ត្នោត​១​គក្រ​ទៅ​កម្លោច​ឱ្យ​ក្រហម​ក្រម៉ៅ​ទុក​ឱ្យ​ត្រជាក់ រួច​យក​ទៅ​ប្រឡាក់​ជាមួយ​ត្រី​ បន្ទាប់​មក​ផ្អាប់​ទុក​ចំនួន​១២​ម៉ោង
  • បន្ទាប់​មក ​ស្រង់​ត្រី​យក​ទៅ​ហាល​ឱ្យ​ស្ងួត​

(ចំណាំៈ​ វិធី​នេះ​មិន​អាច​ទុក​បាន​យូរ​ទេ)

វិធី​ទី​២:

  • យក​សាច់​ត្រី​ហាល​សម្រោះ​រួច​ទៅ​ប្រឡាក់ (ត្រី​១០០​គក្រ​ អំបិល​១៥-២០​គក្រ​ ប៊ីចេង​៣០ក្រាម)
  • ផ្អាប់​ត្រី​ទុក​ចំនួន​១២​ម៉ោង
  • ស្រង់​យក​ត្រី​ទៅ​ហាល​ថ្ងៃ​រួម​ប្រើ​ស្បៃ​មុង​គ្រប​ដើម្បី​ការពារ​រុយ
  • បន្ត​ការ​ហាល​ត្រី​រហួត​ដល់​ត្រី​ស្ងួត​ល្អ

(ចំណាំៈ វិធី​នេះ​អាច​ថែ​រក្សា​ទុក​បាន​យូរ)

ង-ការ​ថែទាំ

  • ទុកដាក់​ត្រី​ក្នុង​ម្លប់​ឱ្យ​មាន​គម្លាត​ពី​គា្ន​ (២​សង់ទីម៉ែត្រ)
  • ឧស្សាហ៍​ហាល​ត្រី​ និង​ពិនិត្យ​មើល​ក្រែង​មាន​ដុះ​ផ្សិត

៣-ការ​ធ្វើ​ត្រី​ប្រឡាក់

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី​ និង ​អំបិល

ខ-គ្រឿង​ផ្សំៈ

  • ម្រេច​ សរ​ ប៊ីចេង ខ្ទឹម

គ-សម្ភារៈ

  • ជាល​ ឬ​ទ្រនើរ​ ធុង ចាន​ដែក​ កាំបិត​ ជ្រញ់​ ស្បៃ​មុង

ឃ-វិធី​ធ្វើ​

វិធី​ទី​១: ចំពោះ​ត្រី​មាន​ស្រកា

  • ស្រកា​ ​វះ​ពោះ​ កាត់​ក្បាល​ ឆូត​លើ​ខ្លួន​ត្រី
  • លាង​សម្រោះ​រួច​ប្រឡាក់​អំបិល​ (ត្រី​១០០​គក្រ អំបិល​១៥-២០​គក្រ)
  • ផ្អាប់​ទុក​រយៈ​ពេល​១២​ម៉ោង ​រួច​ហាល​សម្រោះ​ទឹក​ចេញ

វិធី​ទី​២: ចំពោះ​ត្រី​គ្មាន​ស្រកា

  • ពុះ​ពី​ខាង​ខ្នង​ត្រី​ដោយ​មិន​បាច់​កាត់​ក្បាល
  • លាង​សម្រោះ​ទុក​រួច​យក​ទៅ​ប្រឡាក់ ​(ត្រី​១០០​គក្រ អំបិល​១០-១៥​គក្រ)
  • ផ្អាប់​ទុក​រយៈ​ពេល​១២​ម៉ោង
  • ស្រង់​ត្រី​យក​ទៅ​ហាល​សម្រោះ​ទឹក​ បន្ទាប់​មក​យក​ត្រី​ទៅ​ហាល​ថ្ងៃ​ឱ្យ​ស្ងួត

ង-វិធី​ថែ​រក្សា

  • ដាក់​ ឬ​ព្យួរ​ត្រី​នៅ​កន្លែង​មាន​ម្លប់​ដោយ​រក្សា​គម្លាត​ប្រហែល​២​សង់ទីម៉ែត្រ
  • ឧស្សាហ៍​ហាល​ត្រី​ និង​ត្រួត​ពិនិត្យ​មើល​ក្រែង​ត្រី​មាន​ដុះ​ផ្សិត​ ឬ​ប៉ះ​ពាល់​ដោយ​សត្វ​ល្អិត​ ឬ​ខូច​ត្រូវ​បំផ្លាញ​វា​ចោល​ភ្លា​ម ។

៤-ការ​ធ្វើ​ប្រហិត​សាច់​ត្រី

ប្រភេទ​ត្រី​ក្រាយ ស្លាត ស ក្រុះ​ ឆ្កោក ច្រកែង​ និង​ឆ្ពិន ។ល ។​

ក-វត្ថុ​ធាតុ​ដើមៈ

  • ត្រី និង ​អំបិល​

ខ-គ្រឿង​ផ្សំៈ

  • ម្រេច​ ស្ករ​ ប៊ីចេង​ ខ្ទឹម

គ-សម្ភារៈ

  • ទ្រនើរ​ ធុង​ ចាន​ធំ​ធ្វើ​អំពី​ជ័រ​ កាំបិត ជ្រញ់​ជ័រ​
  • ត្បាល់​ជាន់​ ឬ​ត្បាល់​បុក ឬ​ឧបករណ៍​សម្រាប់​កិន​សាច់​ត្រី

ឃ-វិធី​ធ្វើ

  • លាង​ត្រី​ឱ្យ​ស្អាត​ បក​ស្បែក​ចៀរ​យក​សាច់​ត្រី​សុទ្ធ
  • ចិញ្ច្រាំ​ ឬ​កិន​ឱ្យ​ម៉ដ្ឋ
  • បុក​សាច់​ត្រី​ទាល់​តែ​សាច់​ត្រី​នោះ​ឡើង​ស្អិត
  • យក​សាច់​ត្រី​ទៅ​លាយ​ជាមួយ​គ្រឿង​ផ្សំ ។ សាច់​ត្រី​៤៤​កគ្រ​លាយ​ជា​មួយ អំបិល​២​គក្រ ស្ករ​ស ១,១​គក្រ ប៊ីចេង​៥០​ក្រាម ម្រេច​៣០០​ក្រាម ខ្ទឹម​ស​៥​កំពឹស
  • វឹក​ ឬ​កិន​បញ្ចូល​គ្នា​ឱ្យ​សព្វ​រយៈ​ពេល​១៥​នាទី រួច​យក​សាច់​ត្រី​ទៅ​ក្លាស្សេ​​ទឹក​កក​១៥​គក្រ​

(ចំណាំៈ​ ប្រហិត​សាច់​ត្រី​ក្រោយ​ពី​បាន​ធ្វើ​រួច​ហើយ អាច​យក​ទៅ​ធ្វើ​ម្ហូប និង​អាច​លក់​ដូរ​បាន)

ឯកសារ​បណ្ដុះបណ្ដាល​របស់​ក្រុមហ៊ុន CATIS Consultant


ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ


ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ ពិសេស​អាច​ការពារ​ការ​កើត​ទឹកនោម​ផ្អែម

ល្ពៅ​មាន​ប្រយោជន៍​ដល់​សុខភាព​ ពិសេស​អាច​ការពារ​ការ​កើត​ទឹកនោម​ផ្អែម

ផ្លែ​ល្ពៅ​ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​ប្រយោជន៍​ដល់​សុខភាព​រាងកាយ​របស់​មនុស្ស ។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ដ្រ​មួយ​ចំនួន​ដែល​ល្ពៅ​ផ្ដល់​សារធាតុ​យ៉ាង​សំខាន់​ដល់​សុខភាព​ដូចជា ៖

ល្ពៅ​មាន​រសជាតិ​ផ្អែមៈ ជា​ប្រភេទ​បន្លែ​ម្យ៉ាង​មាន​សារធាតុ​បេតា​ឃែរ៉ូទីន​ខ្ពស់ បង្ការ​ការ​កើត​ជំងឺ​មហារីក ជា​ពិសេស​មហារីក​បោ្លកនោម ចំពោះ​អ្នក​ដែល​មាន​វ័យ​ចំណាស់ ការពារ​ជំងឺ​សើ​ស្បែក និង​បន្ថយ​អាការ​ឈឺ​ចុក​រោយ​នៅ​ក្បាលជង្គង់ និង​ចង្កេះ ព្រមទាំង​មាន​ប្រយោជន៍​ដល់​ការ​ការពារ​អាការ​ជំងឺ​ស្វិត​ដៃ​ជើង​បាន​ទៀត ។

ល្ពៅ​អាច​ការពារ​ជំងឺ​ទឹកនោមផ្អែមៈ ក្រៅ​ពី​នេះ​ល្ពៅ​ក៏​អាច​ការពារ​ជំងឺ​លើស​ឈាម ជួយ​ទ្រទ្រង់​ដល់​ថ្លើម និង​ភ្នែក​ផង​ដែរ ។

ល្ពៅ​ជា​បន្លែ​ដែល​មាន​សារធាតុ​សរសៃ​ខ្ពស់ៈ លើស​ពី​នេះ​ទៀត​វា​ជា​ប្រភេទ​អាហារ​ផ្ដល់​ថាមពល​ក្នុង​ខ្លួន​ប្រាណ​មាន​កម្រិត​ទាប ជាតិ​ខ្លាញ់​តិច សម​ស្រប​ទៅ​នឹង​អ្នក​ដែល​ត្រូវការ​គ្រប់គ្រង​ទម្ងន់ ។ សារធាតុ​កាបូន​អ៊ីដ្រាត​នៅ​ក្នុង​ល្ពៅ​ជួយ​បំបាត់​ដំបៅ​នៅ​ក្នុង​ក្រពះ និង​ពោះវៀន ។

ល្ពៅ​នឹង​ជួយ​កម្ចាត់​កំហាក​ស្លេស្មៈ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​រាង​កាយ ជួយ​បំបាត់​ស្លេស្ម​ក្នុង​បំពង់​ក និង​ជួយ​ដល់​សួត បន្ថយ​អាការ​នៃ​ជំងឺ​ហឺត ដែល​កើត​ពី​អាការៈ​រលាក​បំពង់​ខ្យល់​ដក​ដង្ហើម​ដ៏​រ៉ាំរ៉ៃ​របស់​អ្នក​ដែល​មាន​វ័យ​ចំណាស់ ជួយ​ទំនុក​បម្រុង​លើក​ស្ទួយ​កម្លាំង សម​ស្រប​ទៅ​លើ​អ្នក​ដែល​មាន​សួត និង​តម្រងនោម​ចុះ​ខ្សោយ ។

គ្រាប់​ល្ពៅៈ មាន​គុណ​ប្រយោជន៍​ក្នុង​ការ​ការពារ និង​កាត់​បន្ថយ​ឱកាស​នៃ​កើត​ក្រួស​ក្នុង​តម្រងនោម និង​មាន​ប្រសិទ្ធភាព​ជា​ប្រភេទ​ថ្នាំ​បញ្ចុះ​ព្រូន ឬ​តេនញ៉ា ។

ប្រេង​ល្ពៅៈ ប្រេង​ដែល​ចម្រាញ់​ចេញពី​គ្រាប់​មាន​រសជាតិ​ផ្អែម អាច​យក​មក​ទទួល​ទាន​ជួយ​ទំនុក​បម្រុង​ដល់​សរសៃ​ប្រសាទ ៕

សារព័ត៌មាន​កោះសន្តិភាព ថ្ងៃទី​៦ ខែ​សីហា ឆ្នាំ​២០១០


របៀប​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​របស់​ខ្មែរ​បុរាណ

តាម​ប្រពៃណី​ខ្មែរ​យើង​នៅ​សម័យ​បុរាណ​ ការ​ដាក់​ឈ្មោះ​ឲ្យ​កូន​ចៅ​នីមួយៗ​គេ​ច្រើន​ប្រកាន់​ណាស់ ។ គេ​ពុំ​មែន​ចេះ​តែ​ដាក់​ឈ្មោះ​ឲ្យ​ដោយ​ពុំ​បាន​រក​គ្រូ​អាចារ្យ​ដើម្បី​គន់គូរ​ទស្សទាយ​ដោយ​ក្បួន​វេទ​ជាមុន​ឡើយ ។ ផ្ទុយ​ទៅ​វិញ ការ​ដាក់​ឈ្មោះ​នេះ គេ​ច្រើន​តម្រូវ​ទៅ​តាម​ឫក្សពារ តាម​ពេលា​ល្អ ឡើងស័ក្ត ឡើង​រាសី សម​តាម​លំដាប់​ថ្ងៃ​ខែ​នៃ​កំណើត​ទារក​ដែល​មាន​អត្ថន័យ​សំខាន់​ស្រប​តាម​គម្ពី​បាលី និង​ស្រប​តាម​សេចក្ដី​ប្រាថ្នា​នៃ​មាតា​បិតា​ចំពោះ​អនាគត​នៃ​ទារក​ទាំង​នោះ ។

នឹង​ឲ្យ​ឈ្មោះ​នោះ​ទៀត គេ​ត្រូវ​កម្រិត​ចំនួន​ព្យាង្គ គឺ​ចំនួន​ពាក្យ​ក្នុង​ឈ្មោះ​នីមួយៗ​ស្រប​តាម​វណ្ណៈ​គ្រួសារ​ដើម្បី​ជា​វិន័យ​មួយ​សម្រាប់​សម្គាល់​ដោយ​ប្រាកដ​នូវ​អម្បូរ​ ពូជ ពង្ស នៃ​គ្រួសារ​ដូចតទៅ ៖

ក. ចំពោះ​ព្រះរាជបុត្រ​ព្រះមហាក្សត្រ
ព្រះនាម​នីមួយៗ​ត្រូវ​មាន​ពាក្យ​ពី​បួន​ព្យាង្គ​ឡើង​ទៅ ដូចជា ព្រះរាជបុត្រ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧: វិរកុមារ សុរិយកុមារ ។ ព្រះបរមនាម​ព្រះបាទ​នរោត្ដម គឺ​ រាជាវត្តី ព្រះបាទ​ស៊ីសុវត្ថិ គឺ​ សេរីសុវត្ថិ ។

ខ. ចំពោះ​ព្រះរាជវង្សានុវង្ស និង​មន្ត្រី
ដែល​ព្រះរាជា​តាំង​ជា​ក្សត្រ​ពេញ​អង្គ ព្រះនាម​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​បី​ព្យាង្គ ដូចជា វីរិយៈ ប៉ូរក្ខស៊ី ឥន្ទ្រាវង្ស (ក្រុម​ក្សត្រ) បលីវ័ណ្ណ ទេពអរជូន ពិស្ណុលោក (មន្ត្រី​រាជវង្ស) ។

គ. ចំពោះ​បុត្រ​មន្ត្រី គហបតី និង​មន្ត្រី​កិត្តិយស
នាម​បុត្រ​ត្រូវ​មាន​យ៉ាង​ច្រើន​ត្រឹម​តែ​ពីរ​ព្យាង្គ ដូចជា សម្បត្តិ ចម្រើន សុខា សម្បូរណ៍ ។ល។

ឃ. ចំពោះ​បុត្រ​ប្រជារាស្ត្រ​សាមញ្ញ​ទូទៅ
នាម​បុត្រ​មាន​តែ​មួយ​ព្យាង្គ ឬ​មួយ​ម៉ាត់​ទេ ពោល​គឺ​ឈ្មោះ សុខ សៅ ម៉ែន ម៉ុក ជា គង់ ។ល។

បើ​ប្រជារាស្ត្រ​ទាំង​នេះ បាន​ឡើង​បុណ្យ​ស័ក្តិ​ធ្វើ​ជា​មន្ត្រី​កាលណា គេ​គ្រាន់​តែ​បន្ថែម​ទៅ​លើ​ឈ្មោះ​ទាំង​នោះ​នូវ​គោរម្យងារ​ ដូចជា ហ្លួង ពញា ឧកញ៉ា ។ល។

(ដក​ស្រង់​ពី​សៀវភៅ​បរិវារស័ព្ទ​ក្នុង​ភាសា​ខ្មែរ របស់​លោក ស៊ីសុវត្ថិ ប៉ូរក្ខស៊ី)

សមាសភាព​ចៅក្រម​កាត់ក្ដី​បណ្ដឹង​បកស្រាយ​សាលក្រម​រឿង​ព្រះវិហារ

ដកស្រង់ចេញពី៖ Chouk Khmer


ខ្ញុំ​ចាប់​អារម្មណ៍​នឹង​សមាសភាព​ចៅក្រម​នៃ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នៅ​ទីក្រុង​ឡាអេ ដែល​កំពុង​កាន់​​ក្ដី​រឿង​​បណ្ដឹង​បកស្រាយ​សាលក្រម​​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ពាក់ព័ន្ធ​នឹង​​ប្រាសាទ​ព្រះវិហារ​ (ខ្មែរ ទល់​នឹង សៀម) ប៉ុន្តែ​ហាក់​ដូច​ជា​រក​មិន​ឃើញ​គេហទំព័រ ឬ​ប្លុក​ជា​ខ្មែរ​ណា​មួយ​រៀបរាប់​បង្ហាញ​ពី​រឿង​នេះ​សោះ ទាល់​តែ​អាន​ទំព័រ​ជា​ភាសា​គេ ទើប​ដឹង​រឿង ។ ដូចនេះ​ខ្ញុំ​សូមលើក​យក​មក​បង្ហាញ​នៅ​ទីនេះ ព្រម​ជាមួយ​កំណត់​សម្គាល់​អំពី​ការ​សម្រេច​លើ​​​វិធានការ​បន្ទាន់​កាល​ពី​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ផង ដើម្បី​ទុក​ជា​កាលប្បវត្តិ ។

សមាសភាព​ចៅក្រម

ចៅក្រម​តុលាការ​យុត្តិធម៌​អន្តរជាតិ ដែល​បាន​ទទួល​ដោះស្រាយ​ពាក្យ​បណ្ដឹង​បក​ស្រាយ​សាលក្រម​​ឆ្នាំ​១៩៦២ របស់​កម្ពុជា​​ទល់​នឹង​សៀម ​មាន​ចំនួន ១៦ រូប ក្នុង​នោះ ១៤ រូប ជា​សមាជិក​តុលាការ​យុត្តិធម៌​អន្តរជាតិ និង ២ រូប ជា​ចៅក្រម​មិន​អចិន្ត្រៃយ៍ តែង​តាំង​​ដោយ​កម្ពុជា និង​សៀម ។

ចៅក្រម Hisashi Owada ជនជាតិ​ជប៉ុន

ចៅក្រម Hisashi Owada ជនជាតិ​ជប៉ុន

ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ
ជា​សមាជិកតុលាការ ពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៣ និង​ជា​ប្រធាន​តុលាការ​ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១២
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​១៩៣២ នៅ​ខេត្ត Niigata ប្រទេស​ជប៉ុន

ចៅក្រម Peter Tomka ជនជាតិ​ស្លូវ៉ាគី

ចៅក្រម Peter Tomka ជនជាតិ​ស្លូវ៉ាគី

អនុប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ
ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៣ និង​ជា​អនុប្រធាន​តុលាការ​ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១២
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​ ខែ​មិថុនា ឆ្នាំ​១៩៥៦ នៅ​ Banská Bystrica ប្រទេស​ស្លូវ៉ាគី

ចៅក្រម Abdul G. Koroma ជនជាតិ​សៀរ៉ាឡេអូន

ចៅក្រម Abdul G. Koroma ជនជាតិ​សៀរ៉ាឡេអូន

ជា​សមាជិក​តុលាការ​ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ និង​ត្រូវ​បាន​ជ្រើស​តាំង​ម្ដង​​ទៀត​ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៣ ចប់​អាណត្តិ​ឆ្នាំ​២០១២
ថ្ងៃខែ​ឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​១៩៤៣ នៅ Freetown ប្រទេស​សៀរ៉ាឡេអូន

ចៅក្រម Awn Shawkat Al-Khasawneh ជនជាតិ​ហ្ស៊កដានី

ចៅក្រម Awn Shawkat Al-Khasawneh ជនជាតិ​ហ្ស៊កដានី

ជា​សមាជិក​តុលាការ​ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០០ ជ្រើស​តាំង​ម្ដង​ទៀត​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩ និង​ជា​អតីត​អនុប្រធាន​តុលាការ​ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ដល់​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១៨
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​១៩៥០ នៅ Amman ប្រទេស​ហ្ស៊កដានី

ចៅក្រម Bruno Simma ជនជាតិ​អាល្លឺម៉ង់

ចៅក្រម Bruno Simma ជនជាតិ​អាល្លឺម៉ង់

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០០៣ ចប់​អាណត្តិ​ឆ្នាំ​២០១២
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​១៩៤១ នៅ Quierschied (Saar) ប្រទេស​អាល្លឺម៉ង់

ចៅក្រម Ronny Abraham ជនជាតិ​បារាំង

ចៅក្រម Ronny Abraham ជនជាតិ​បារាំង

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០០៥ និង​ជ្រើស​តាំង​ម្ដង​ទៀត​នៅ​ថ្ងៃទី​៥ ខែ​កុម្ភៈ ​ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១៨
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​១៩៥១ នៅ Alexandria ប្រទេស​អេហ្ស៊ីប

ចៅក្រម Kenneth Keith ជនជាតិ​នូវែលសេឡង់

ចៅក្រម Kenneth Keith ជនជាតិ​នូវែលសេឡង់

ជា​សមាជិកតុលាការ​ ពីថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ចប់​អាណត្តិ​ឆ្នាំ​២០១៥
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងែទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​១៩៣៧ នៅ Auckland ប្រទេស​នូវែលសេឡង់

ចៅក្រម Mohamed Bennouna ជនជាតិ​ម៉ារ៉ុក

ជា​សមាជិក​តុលាការ​ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ចប់​អាណត្តិ​ឆ្នាំ​២០១៥
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​១៩៤៣ នៅ Marrakesh ប្រទេស​ម៉ារ៉ុក

ចៅក្រម Leonid Skotnikov ជនជាតិ​រុស្ស៊ី

ចៅក្រម Leonid Skotnikov ជនជាតិ​រុស្ស៊ី

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ចប់​អាណត្តិ​ឆ្នាំ​២០១៥
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៥១ នៅ Kalinin ប្រទេស​រុស្ស៊ី

ចៅក្រម Antônio A. Cançado Trindade ជនជាតិ​ប្រេស៊ីល

ចៅក្រម Antônio A. Cançado Trindade ជនជាតិ​ប្រេស៊ីល

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១៨
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​១៩៤៧ នៅ Belo Horizonte ប្រទេស​ប្រេស៊ីល

ចៅក្រម Abdulqawi Ahmed Yusuf ជនជាតិ​សូម៉ាលី

ចៅក្រម Abdulqawi Ahmed Yusuf ជនជាតិ​សូម៉ាលី

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១៨
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​១៩៤៨ នៅ Eyl ប្រទេស​សូម៉ាលី

ចៅក្រម Christopher Greenwood ជនជាតិ​អង់គ្លេស

ចៅក្រម Christopher Greenwood ជនជាតិ​អង់គ្លេស

ជា​សមាជិក​តុលាការ ពីថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០០៩ ចប់​អាណត្តិ​ឆ្នាំ​២០១៨
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​១២ ខែ​ឧសភា ឆ្នាំ​១៩៥៥ នៅ Wellingborough នៅ​ចក្រភព​អង់គ្លេស

ចៅក្រម Xue Hanqin ជនជាតិ​ចិន

ចៅក្រម Xue Hanqin ជនជាតិ​ចិន

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០១០ ចប់​អាណត្តិ​ឆ្នាំ​២០១២
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​១៩៥៥ នៅ​ក្រុង​​សៀងហៃ ប្រទេស​ចិន

ចៅក្រម Joan E. Donoghue ជនជាតិ​អាមេរិក

ចៅក្រម Joan E. Donoghue ជនជាតិ​អាមេរិក

ជា​សមាជិក​តុលាការ ពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១០ ចប់​អាណត្តិ​ឆ្នាំ​២០១៥
ថ្ងៃខែឆ្នាំ​កំណើត: ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​១៩៥៧

ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ជនជាតិ​បារាំង

ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ជនជាតិ​បារាំង

តែងតាំង​ដោយ​ប្រទេស​កម្ពុជា
ជា​អតីត​ប្រធាន​តុលាការ​យុត្តិធម៌​អន្តរជាតិ​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០៣
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​ ខែ​ធ្នូ ឆ្នាំ​១៩៣០ នៅ Bois-Colombes ប្រទេស​បារាំង

ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot ជនជាតិ​បារាំង

ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot ជនជាតិ​បារាំង

តែងតាំង​ដោយ​ប្រទេស​សៀម
ជា​សាស្ត្រាចារ្យ​ច្បាប់​អន្តរជាតិ និង​ជា​ចៅក្រម​តុលាការ​អន្តរជាតិ​ច្បាប់​សមុទ្រ
ថ្ងៃខែឆ្នាំ និង​ទីកន្លែង​កំណើត: ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៣៧ នៅ​ក្រុង​ហ្ស៊ឺណែវ ប្រទេស​ស៊្វីស

សេចក្ដី​សម្រេច​​វិធានការ​បន្ទាន់ ១៨ កក្កដា ២០១១

តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ស្នើ​សុំ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ ចង្អុល​អំពី​វិធានការ​បន្ទាន់​ដែល​ជា​ជំហាន​ទី​១ នៃ​ការ​បកស្រាយ​សាលក្រម​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​១៩៦២ ទាក់ទង​នឹង​ប្រាសាទ​ព្រះវិហារ តុលាការ​នេះ​បាន​ចេញ​នូវ​សេក្ដី​សម្រេច​របស់​ខ្លួន នៅ​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១១ ដូច​ត​ទៅ ៖

តុលាការ​បាន​សម្រេច

ក. ជា​ឯកច្ឆ័ន្ទ

ច្រាន​ចោល​នូវ​សំណើ​របស់​ព្រះរាជាណាចក្រ​ថៃឡង់ដ៍ ដែល​បាន​ស្នើសុំ​ដក​សំណើ​របស់​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០១១ ចេញ​ពី​របៀប​វារៈ​រួម​របស់​តុលាការ ។

ខ. ចង្អុល​នូវ​វិធានការ​បណ្ដោះ​អាសន្ន​ដូច​តទៅ:

១. ដោយ​សំឡេង ១១ ទល់​នឹង ៥

ភាគី​ទាំង​ពីរ​ត្រូវ​ដក​ជា​បន្ទាន់​នូវ​បុគ្គលិក​យោធា ដែល​មាន​វត្តមាន​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​គ្មាន​យោធា​ជា​បណ្ដោះ​អាសន្ន​ដូច​មាន​ចែង​ក្នុង​កថាខ័ណ្ឌ ៦២ នៃ​សេចក្ដី​សម្រេច​នេះ និង​ទប់​ស្កាត់​មិន​ឲ្យ​មាន​វត្តមាន​យោធា​ក្នុង​តំបន់​នោះ និង​មិន​អោយ​មាន​សកម្មភាព​ប្រដាប់​អាវុធ​ណា​មួយ​តម្រង់​ទៅ​កាន់​តំបន់​នោះ​ឡើយ ។

គាំទ្រ: ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume

ជំទាស់: ចៅក្រម Hisashi Owada ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Xue Hanqin ចៅក្រម Joan E. Donoghue ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

២. ដោយ​សំឡេង ១៥ ទល់​នឹង ១

ប្រទេស​ថៃ​មិន​ត្រូវ​រារាំង​ការ​ចេញ​ចូល​ដោយ​សេរី​របស់​កម្ពុជា​ទៅ​កាន់​ប្រាសាទ​ព្រះវិហារ ឬ​ការ​ផ្គត់ផ្គង់​ស្បៀង​អហារ​ចំពោះ​បុគ្គលិក​ដែល​មិន​មែន​យោធា​នៅ​ក្នុង​ប្រាសាទ​ឡើយ ។

គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

ជំទាស់: ចៅក្រម Joan E. Donoghue

៣. ដោយ​សំឡេង ១៥ ទល់​នឹង ១

ភាគី​ទាំងពីរ​ត្រូវ​បន្ត​កិច្ចសហប្រតិបត្តិការ​ដែល​គេ​បាន​ព្រមព្រៀង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ជា​ពិសេស​អនុញ្ញាត​ឲ្យ​អ្នក​សង្កេត​ការណ៍​ដែល​ត្រូវ​បាន​តែងតាំង​ដោយ​អង្គការ​នេះ ឲ្យ​ចូល​ទៅ​កាន់​តំបន់​គ្មាន​យោធា​ជា​បណ្ដោះ​អាសន្ន ។

គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

ជំទាស់: ចៅក្រម Joan E. Donoghue

៤. ដោយ​សំឡេង ១៥ ទល់​នឹង ១

ភាគី​ទាំង​ពីរ​ត្រូវ​តែ​អត់ធ្មត់ មិន​ធ្វើ​នូវ​សកម្មភាព​ណា​ដែល​អាច​នាំ​ឲ្យ​ជម្លោះ​ដែល​បាន​ស្នើ​ឲ្យ​តុលាការ​ដោះស្រាយ​នោះ​មាន​សភាព​កាន់​តែ​ធ្ងន់ធ្ងរ ឬ​រីក​ធំ​ឡើង ឬ​ធ្វើ​ឲ្យ​ជម្លោះ​នោះ​កាន់​តែ​ពិបាក​ដោះស្រាយ​ថែម​ទៀត ។

គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

ជំទាស់: ចៅក្រម Joan E. Donoghue

គ. ដោយ​សំឡេង ១៥ ទល់​នឹង ១

បាន​សម្រេច​ឲ្យ​ភាគី​នីមួយៗ ត្រូវ​ផ្ដល់​ព័ត៌មាន​ដល់​តុលាការ​ទាក់ទង​ទៅ​នឹង​ការ​អនុវត្ត​ប្រតិបត្តិ​របស់​ខ្លួន​ឆ្លើយ​តប​នឹង​វិធានការ​បណ្ដោះ​អាសន្ន​ខាង​លើ​នេះ ។

គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

ជំទាស់: ចៅក្រម Joan E. Donoghue

ឃ. ដោយ​សំឡេង ១៥ ទល់​នឹង ១

បាន​សម្រេច​ថា រហូត​ដល់​ពេល​តុលាការ​ចេញ​នូវ​សេចក្ដី​សម្រេច​របស់​ខ្លួន ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​បក​ស្រាយ​នោះ តុលាការ​នឹង​នៅ​តែ​បន្ត​តាម​ដាន​កិច្ចការ​ទាំង​នេះ​ដែល​ជា​កម្មវត្ថុ​នៃ​សេចក្ដី​សម្រេច​នេះ ។

គាំទ្រ: ចៅក្រម Hisashi Owada ចៅក្រម Peter Tomka ចៅក្រម Abdul G. Koroma ចៅក្រម Awn Shawkat Al-Khasawneh ចៅក្រម Bruno Simma ចៅក្រម Ronny Abraham ចៅក្រម Kenneth Keith ចៅក្រម Mohamed Bennouna ចៅក្រម Leonid Skotnikov ចៅក្រម Antônio A. Cançado Trindade ចៅក្រម Abdulqawi Ahmed Yusuf ចៅក្រម Christopher Greenwood ចៅក្រម Xue Hanqin ចៅក្រម​មិន​អចិន្ត្រៃយ៍ Gilbert Guillaume ចៅក្រម​មិន​អចិន្ត្រៃយ៍ Jean-Pierre Cot

ជំទាស់: ចៅក្រម Joan E. Donoghue

កំណត់​សម្គាល់

បន្ថែម​ពីលើ​​សេចក្ដី​សម្រេច​នៃ​វិធានការបន្ទាន់​ខាងលើ ចៅក្រម​ចំនួន ៨ រូប (Owada, Koroma, Al-Khasawneh, Cançado Trindade, Xue, Donoghue, Guillaume, Cot) ក៏​បាន​សរសេរ​នូវ​មតិ​ជំទាស់ ឬ​យោបល់​ដោយ​ឡែក ឬ​សេចក្ដី​ថ្លែងការណ៍ ​រៀងៗ​ខ្លួន​​ភ្ជាប់​ជាមួយ​​នឹង​សេចក្ដី​សម្រេច​ផង​ដែរ ។ មតិ​ជំទាស់ និង​យោបល់​ដោយ​ឡែក ​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​របស់​ចៅក្រម Joan E. Donoghue និង​ចៅក្រម Antônio A. Cançado Trindade ។

ចៅក្រម Joan E. Donoghue គាំទ្រ​ឲ្យ​​មាន​ការ​បកស្រាយ​សាលក្រម ប៉ុន្តែ​​បាន​ទាត់​ចោល​ទាំងស្រុង​នូវ​សំណើ​វិធានការ​បន្ទាន់​របស់​កម្ពុជា ដោយ​បាន​លើក​ឡើង​ថា វា​ហួស​ពី​ដែនសមត្ថកិច្ច​របស់​តុលាការ ។ បើ​តាម​លោកស្រី តុលាការ​មាន​សិទ្ធិ​ត្រឹមតែ​បក​ស្រាយ​សាលក្រម​ដែល​ខ្លួន​បាន​សម្រេច​កាល​ពី​ឆ្នាំ​១៩៦២ ប៉ុណ្ណោះ ហើយ​លោកស្រី​ក៏​បាន​សន្និដ្ឋាន​ថា ប្រសិនបើ​តុលាការ​នៅ​តែ​ធ្វើការ​ហួស​ព្រំដែន​ដូចនេះ នឹង​ប៉ះពាល់​ដល់​ភាព​ជឿជាក់​របស់​រដ្ឋ​សមាជិក​ទៅ​លើ​តុលាការ

ផ្ទុយ​ទៅ​វិញ ចៅក្រម Antônio A. Cançado Trindade គឺ​ជា​អ្នកគាំទ្រ​សេចក្ដី​សម្រេច​លើ​វិធានការ​បន្ទាន់​​យ៉ាង​ខ្លាំងក្លា ព្រមទាំង​បាន​រិះគន់​ថា ការ​​ប្រើប្រាស់​ពាក្យ​ពេចន៍​មិន​បាន​អស់​សេចក្ដី​ទៀត​ផង ។ គឺ​លោក​ចៅក្រម​រូប​នេះ​ហើយ​ដែល​បាន​ស្នើ​ឲ្យ​ប្រទេស​កម្ពុជា និង​សៀម បញ្ជូន​របាយការណ៍​អំពី​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ ការ​ខូចខាត និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​ជម្លោះ ។ នៅ​ក្នុង​មតិ​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ទំហំ ៣៣ ទំព័រ ចៅក្រម Antônio A. Cançado Trindade បាន​រៀបរាប់​យ៉ាង​លម្អិត​​គ្រប់​ទិដ្ឋភាព​ទាំង​អស់​ទាក់ទង​នឹង​ពេល​វេលា មនុស្ស ច្បាប់ និង​ការ​បកស្រាយ​ច្បាប់ ដោយ​បាន​សង្កត់​ធ្ងន់​ថា គេ​មិន​ត្រូវ​គិតគូរ​តែ​លើ​កត្តា​​ដែនដី​ទេ គេ​ត្រូវ​តែ​គិត​គូរ​ផង​ដែរ​​អំពី​​កត្តា​ដែល​មិន​អាច​កាត់​ផ្ដាច់​ចេញ​ពី​គ្នា​បាន គឺ​កត្តា​មនុស្ស និង​មរតក​វប្បធម៌​ ។ លោក​បាន​រិះគន់​ថា តុលាការ​ប្រើ​ពាក្យ​នៅ​ក្នុង​សេចក្ដី​សម្រេច​ត្រឹម​តែ «ការពារ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី» គឺ​មិន​គ្រប់គ្រាន់​ទេ ពីព្រោះ​មនុស្ស មរតក​វប្បធម៌ រហូត​ដល់​ជំនឿ និង​ព្រលឹង​វិញ្ញាណ (ទី​សក្ការៈ​​នៃ​ប្រាសាទ​ព្រះវិហារ) ក៏​ត្រូវ​តែ​ការពារ​ផង​ដែរ ​នៅ​ក្នុង​ទស្សនៈ​របស់​លោក ។ នៅ​ក្នុង​សេចក្ដី​សន្និដ្ឋាន លោក​ចៅក្រម Antônio A. Cançado Trindade បាន​លើក​សរសើរ​សេចក្ដី​សម្រេច​លើ​វិធានការ​បន្ទាន់​ថា នេះ​ជា​លើក​ទី​១ នៃ​ប្រវត្តិសាស្ត្រ​របស់​តុលាការ ​ដែល​បាន​ចេញ​សេចក្ដី​សម្រេច​ដ៏​មាន​ន័យ​ដើម្បី​ការពារ​ភាព​ចម្រុះ​នៃ​វប្បធម៌ ដែល​ជា​គោល​គំនិតនៃ​សកលភាព​របស់​​ច្បាប់​អន្តរជាតិ